ពលរដ្ឋកូរ៉េខាងត្បូង ប្រមាណ​២មុឺននាក់ស្លាប់រាល់ថ្ងៃ បើសង្គ្រាមកើតឡើង

ចែករំលែក៖

មន្ទីរបញ្ចកោណអាមេរិកបានប៉ាន់ប្រមាណថា នឹងមានពលរដ្ឋកូរ៉េខាងត្បូង ដល់ទៅ​២មុឺននាក់ស្លាប់ជារៀងរាល់ថ្ងៃ បើមានសង្គ្រាមកើតឡើងនៅឧប្បទ្វីបកូរ៉េ។

បណ្តាញព័ត៌មានCNBC ​នៅថ្ងៃទី​២៦ខែកញ្ញា​បានផ្សាយថា​ ប្រធានាធិ​បតី​កូរ៉េខាងត្បូង​លោក​ Moon Jae in ​បានអនុញ្ញាត្តិឲ្យ​យន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ អាមេរិក​ B-1B Lancers ហោះហើរឆ្លងកាត់តំបន់​ភាគខាងជើង​ជិតដែនសមុទ្រ​កូរ៉េខាងជើង​។ មេទ័ពចូលនិវត្សន៍អាមេរិក លោក​ Rob Givens ​បានផ្សាយថា​ បើមានសង្គ្រាមផ្ទុះឡើង​នៅឧប្បទ្វីបកូរ៉េនោះ នឹងមានពលរដ្ឋកូរ៉េខាងត្បូង យ៉ាងតិច​២មុឺននាក់ស្លាប់​ជារឿងរាល់ថ្ងៃ។

ប្រធានាធិបតីអាមេរិកដូណាលត្រាំ​កាលពីសប្តាហ៍កន្លងមក បានប្រកាសថា​ទីក្រុងវ៉ាស៊ីនតោន​និង កម្ទេចកូរ៉េខាងជើង​ នៅក្នុងសង្គ្រាមប្រដាប់អាវុធ ។ ប៉ុន្តែតាមអ្នកឯកទេសវិភាគ​​មកពីក្រសួងការពារជាតិអាមេរិក​​ បានបញ្ជាក់ថា​សង្គ្រាមនៅកូរ៉េខាងជើង បើអាចកើតឡើងនោះគឺខុសពីសង្គ្រាមនៅក្នុងប្រទេសអុីរ៉ាក់និងអាហ្វហ្គានិស្ថាន ឬក៏សង្គ្រាមផ្តួលរំលំរបបដឹកនាំលីបីលោកហ្គាដាហ្វី។សង្គ្រាមកូរ៉េខាងជើង និងបង្ករឲ្យមានការខាតបង់យ៉ាងធំធេង​ ដល់ភាគីទាំងសង្ខាង។

អតីតមន្ត្រីទាហានចូលនិវត្តន៍អាមេរិកបានឲ្យដឹងទៀតថា ពលរដ្ឋកូរ៉េខាងត្បូង យ៉ាងតិច​២មុឺននាក់ស្លាប់ជារៀងរាល់ថ្ងៃ មិនគិតពិពលរដ្ឋកូរ៉េខាងជើងនោះឡើយ​ ដែលមានប្រជាជន ប្រមាណ​២៧-២៨លាននាក់។

នៅពេលនេះអ្នកឯកទេស បានបញ្ជាក់ថា​ ភាគរយនៃការផ្ទុះសង្គ្រាម​នៅឧប្បទ្វីបកូរ៉េ​គឺ​៥០/៥០។កាលពីថ្ងៃទី​២៥ខែកញ្ញា រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក​ Ri Yong ho ​បានចោទប្រកាន់ ប្រធានាធិបតីអាមេរិក​ដូណាលត្រាំថាបានប្រកាសសង្គ្រាម ជាមួយកូរ៉េខាងជើង ។ នៅពេលនេះដែរ កូរ៉េខាងជើង មានសិទ្ធ បាញ់ទម្លាក់យន្តហោះអាមេរិក នៅពេលហោះហើរចូលក្នុងដែនអាកាស​កូរ៉េខាងជើង។ លោក​រី​ក៏បានប្រកាសផងដែរ​កូរ៉េខាងជើង អាចនឹងសាកល្បងគ្រាប់បែកបរមាណូហីត្រូសែន នៅមហាសមុទ្រប៉ាស៊ីហ្វិក នៅពេលខាងមុខ។

ពាក់ព័ន្ធនិងសង្គ្រាមពាក្យសម្តីរវាង អាមេរិកនិងកូរ៉េខាងជើង ឯកអគ្គរដ្ឋទូតចិន ប្រចាំអង្គការសហប្រជាជាតិ លោក Liu Jieyi បានប្រាប់កាសែតរ៉យទើថា វោហារសាស្រ្ត វាយប្រហារគ្នា ដែលកំពុងតែកើនឡើង រវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក គឺមានគ្រោះថ្នាក់ជាខ្លាំង ហើយដំណោះ ស្រាយគឺមានតែមួយគត់ គឺការចរចាគ្នា។

លោក Liu បានប្រាប់រ៉យទើថា “យើងចង់ឲ្យរឿងរ៉ាវ បានស្ងប់ស្ងាត់ទៅវិញ ដោយវាកំពុងតែមានគ្រោះថ្នាក់ហួស និងមិនផ្តល់ផលប្រយោជន៍ឲ្យអ្នកណាម្នាក់នោះទេ ហើយយើងពិតជាសង្ឃឹមថា (កូរ៉េខាងជើង និងអាមេរិក) នឹងមើលឃើញថា គ្មានផ្លូវណាដទៃ ឲ្យក្រៃលែងជាការចរចាគ្នា ដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែ លើឧបទ្វីបកូរ៉េ នោះឡើយ ចំណែកផ្លូវផ្សេងទៀត គឺជាមហន្តរាយ”។

សូមជម្រាបផងដែរថា រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក រី យ៉ុងហូ កាលពីថ្ងៃចន្ទ បានប្រាប់អ្នកកាសែតថា ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានប្រកាសសង្គ្រាមលើកូរ៉េខាងជើង ហើយទីក្រុងព្យុងយ៉ាង នឹង រក្សាសិទ្ធិចាត់វិធានការប្រឆាំង ដែលរួមទាំងការបាញ់ទម្លាក់យន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រអាមេរិក សូម្បីតែ មិនស្ថិតនៅក្នុងដែនអាកាសកូរ៉េខាងជើង៕

...


ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print