រថយន្ត៣គ្រឿងបុកគ្នាលាន់ឮដូចរន្ទះបាញ់មនុស្សរងរបួសស្រាល

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៏គួរអោយរន្ធត់ដោយសារតែរថយន្ត៣គ្រឿងបុកគ្នាលាន់សូរដូចរន្ទះបាញ់បង្កអោយមានការភ្ញាក់ផ្អើលដល់អ្នកភូមិក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ចោមរោមមើលយ៉ាងច្រើនកកកុញនិងរាយការណ៏មកសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៏។
ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទីថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០១៧ លើផ្លូវជាតិលេខ ០១ ចន្លោះគីឡូម៉ែត្រលេខ ១២៥/១២៦ ស្ថិតនៅភូមិ ស្រះវង់ សង្កាត់ ស្វាយរៀង ក្រុង​ ស្វាយរៀង ។
តាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានអោយដឹងថាមុនកើតហេតុមាន រថយន្ដម៉ាក្ស MIGHTY ពណ៏ ស ពាក់ផ្លាកលេខ ភ្នំពេញ ៣D ៩៧៥០ អ្នកបើកបរមិនស្គាល់ឈ្មោះបានធ្វើដំណើរពីកើតទៅលិចក្នុងល្បឿនលឿនហើយជែងក្នុងស្ថានភាពគ្រោះថ្នាក់ ស្រាប់តែទៅបុកនិងរថយន្ដមូុយគ្រឿងទៀតម៉ាក្ស សាុំងយ៉ុង ពណ៏ ស ពាក់ផ្លាកលេខ ភ្នំពេញ ២AI ៨៩៤០ បើកបរដោយឈ្មោះ ម៉ាត់ ម៉ាន ភេទ ប្រុស អាយុ ៣៦ ឆ្នាំ មុខរបរ រត់តាក់សុី រស់នៅ ភូមិ ទី៧ ឃុំ ព្រែកតានង់ ស្រុក កោះសូទិន ខេត្ត កំពង់ចាម ដែលធ្វើដំណើររពីលិចទៅកើតបញ្រាស់គ្នាពេញទំហឹងហើយក៏បន្តទៅបុកនិងរថយន្តដែលចតស្ងៀមលើគន្លងផ្លូវបែរមុខទៅកើត ម៉ាក្សកាមរី ពណ៏ ស ពាក់ផ្លាកលេខ ភ្នំពេញ ២E ២៩៣៤ មានម្ចាស់ឈ្មោះ វ៉ា អ៊ន ភេទ ប្រុស អាយុ ៤២ ឆ្នាំ មុខរបរ លក់ដូរ រស់នៅភូមិ ចាក់ខ្លាញ់ ឃុំ ពាមរក៍ ស្រុក ពាមរក៍ ខេត្ត ព្រៃវែង តែម្ដង។
ក្រោយមកសមត្ថកិច្ចបានមកដល់និងធ្វើការវាស់វែងនិងយកមនុស្សដែលរងរបួសទៅព្យាបាលមន្ទីរពេទ្យឯកជនមួយកន្លែងចំណែករថយន្តទាំង៣គ្រឿងអូសយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ខេត្តស្វាយរៀងដើម្បីដោះស្រាយពេលក្រោយ។
នគរបាលចរាចរណ៍ខេត្តស្វាយរៀងបានបញ្ជាក់ថាមូលហេតុគឺដោយសារតែ: រថយន្ដម៉ាក្ស MIGHTY ជែងក្នុងស្ថានភាពគ្រោះថ្នាក់៕

ដោយ៖ យឹម សុីថាន

...

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print