ប្រទេសមិចសុិចកូ៖ យ៉ាងហោចណាស់ក៏មានមនុស្ស១៤នាក់ស្លាប់ និង៨នាក់រងរបួសនៅក្នុងហេតុការបាញ់ប្រហារគ្នា ទៅលើទីតាំងមណ្ឌុលកែប្រែ នៅភាគខាងជើង ប្រទេសមិចស៊ីចកូកាលពីព្រឹកថ្ងៃទី២៧ខែកញ្ញា។
មន្ត្រីសន្តិសុខ នៅរដ្ឋ Chihuahua បានឲ្យដឹងថា ខ្មាន់កាំភ្លើងបានសម្រុកចូលមន្ទីរកែប្រែ Uniting Families បាញ់ប្រហារទៅលើ អ្នករស់នៅទីនោះ។ពេលវាយប្រហារកើតឡើង នៅក្នុងមណ្ឌុលកែប្រែមានមនុស្ស ២៥នាក់។
រដ្ឋ Hihuahua ជាប់ព្រំដែនជាមួយអាមេរិក គឺជាតំបន់ដែលមានអំពើហឹង្សាខ្ពស់បំផុត ពាក់ព័ន្ធនិងក្រុមជួយដូរគ្រឿងញៀននៅទីនោះក្នុងការដណ្តើមទីតាំងគ្រប់គ្រោង។ តាមតួលេខ បង្ហាញឲ្យឃើញថា ជាងពាក់កណ្តាល នៃការវាយប្រហារ រយៈ១០ឆ្នាំកន្លងមក នៅមន្ឌុលកែប្រែ ធ្វើឡើងដោយក្រុម ជួញដូរគញរឿងញៀន ទូទាត់ សងសឹងគ្នា ។
ចាប់តាំងពីរដ្ឋាភិបាលមិចស៊ីកូ អនុវត្ត យុទ្ធនាការ ប្រឆាំងគ្រឿងញៀនតាំងពីឆ្នាំ២០០៦មក អំពើហឹង្សាបានសម្លាប់មនុស្សយ៉ាងតិច២សែននាក់៕
ដោយ៖ មែវ សាធី