ខេត្តពោធិ៍សាត់៖ មុននេះបន្តិចមានរថយន្តយីឌុបពណ៍ត្រេអុីផ្ទុកឈើប្រណិតប្រហែល៣០តោន នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ ចេញពីនៅក្បែរផ្នែករដ្ឋបាលព្រៃឈើវាលវែងកំពុងដឹកឈើចេញដំណើរលើកំណាត់ផ្លូវជាតិលេខ៥៥ គោលបំណងមកកាន់ក្រុងពោធិ៍សាត់។
ឈើប្រណិតធ្នង់ត្រូវបានគេលើកដាក់ឡានយីឌុបនៅចំណុចអូរដេកា ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ ដឹកចេញក្រោមក្រសែភ្នែកសមត្ថកិច្ចអាជ្ញាធរ ជំនាញ គ្រប់ស្ថាប័ន ហើយនៅវេលាម៉ោង១១និង៣៤នាទីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ ឡានដឹកឈើនេះមកដល់ក្រុងពោធិ៍សាត់យ៉ាងរលូន ហើយនិងបន្តដំណើរទៅមុខទៀតអាចចាំមើលការបើកភ្លៀងខៀវពីសមត្ថកិច្ចអាជ្ញាធរ ជំនាញ គ្រប់ស្ថាប័ន បានប្រយោជន៍អនុញ្ញាតបន្តដំណើរ៕
...
ដោយ៖ បុឹម ពិន