រុស្ស៊ីបានយល់ព្រម ចូលរួមគម្រោង ជាមួយអង្គការណាសា អាមេរិក ដើម្បីសាងសង់ស្ថានីយ៍អាវកាសនៅលើឋានព្រះច័ន្ទ ដែលជាផ្នែកមួយយូរអង្វែង ក្នុងការបញ្ជូនមនុស្សឡើងទៅកាន់ ភពផ្កាយ។
នៅដើមឆ្នាំនេះ អង្គការណាសា បានប្រកាស ចាប់ផ្តើមកម្មវិធី Deep Space Gateway (ច្រកទ្វាអាវកាសជ្រៅ) គែជាគម្រោង មានតំណាក់កាលជាច្រើន ដើម្បីចូលទៅកាន់ ច័ក្រវាឡនៃព្រះច័ន្ទ។ តាមអង្គការណាសា ដើម្បីកសាង គម្រោងខាងលើ ក្រុមអាវកាសយានឹក ត្រូវឡើងទៅ តារាវិថីរបស់ព្រះច័ន្ទ ធ្វើជាច្រកទ្វាចូលជ្រៅទៅកាន់ភពព្រះច័ន្ទ។
កាលពីថ្ងៃទី២៧ខែកញ្ញា អង្គការអាវកាសរុស្ស៊ី Roscosmos បានប្រកាសថា កិច្ចព្រមព្រៀង សហប្រតិបត្តិការជាមួយអង្គការអាវកាសអាមេរិកត្រូវបានចុះហត្ថលេខា នៅសន្និបាត អាវកាសក្នុងទីក្រុង Adelaide ប្រទេសអូស្ត្រាលី។
អង្គការអាវកាសរុស្ស៊ីបានប្រកាសថា«ដៃគូរក្នុងកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍបច្ចេកវិទ្យាអន្តរជាតិសម្រាប់ប្រើប្រាសនិងបង្កើតស្ថានីយ៍ នៅក្នុងលម្ហអាកាសភពព្រះច័ន្ទ ។ អង្គការណាសា និង Roscosmos បានព្រមព្រៀងគ្នា ក្នុងការ បង្កើតស្ថានីយ ខាងលើក្នុងពេលអនាគត»។
លោក Igor Komarov អគ្គនាយក អង្គការ Roscosmos បានឲ្យដឹងថា មកទល់ពេលនេះមានប្រទេសចំនួនប្រាំ បានខិតខំបង្កើតបណ្តារបស់ខ្លួនផ្ទាល់ ដើម្បីបញ្ចៀស រៀង អាក្រក់ កើតឡើងនៅពេលអនាគត់ ពាក់ព័ន្ធ និងបច្ចេកវិទ្យា ។
ក្រៅពីនេះរុស្ស៊ីនិងអាមេរិកក៏បានពិភាក្សាគ្នាពីការប្រើប្រាស់កាំជ្រួចមីស៊ីល Proton-M និង Angara របស់រុស្ស៊ីក្នុងការបាញ់បង្ហាញយ៉ានអាវកាសទៅកាន់ភពព្រះច័ន្ទ។ គម្រោងខាងលើនិងត្រូវអនុវត្តនៅឆ្នាំ២០២០៕
ដោយ៖ មែវ សាធី