មិនធម្មតា…..យុវជនកូរ៉េខាងជើង ជាង​៥លាននាក់ចុះឈ្មោះចូលធ្វើទាហាន ប្រឆាំងអាមេរិក

ចែករំលែក៖

សារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងបានដក ស្រង់ប្រភពព័ត៌មាន កូរ៉េខាងជើង​បានបញ្ជាក់ថា នៅថ្ងៃទី​២៨ខែកញ្ញានេះ​មេដឹកនាំកូរ៉េខាងជើង គីមជុងអ៊ុនបានប្រកាសតបតនឹងអាមេរិក ហើយពេលនេះមាននិស្សិត យុវជន ប្រមាណ​៤,៧លាននាក់ បានស្ម័គ្រចិត្តចុះឈ្មោះចូលរួមក្នុងជួរកងទ័ពប្រឆាំងអាមេរិក។
សារព័ត៌មានកូរ៉េខាងជើង បានផ្សាយថា យុវជនរាប់លាននាក់ បានបង្ហាញពីឆន្ទះចូលបម្រើក្នុងជួរកងទ័ពប្រឆាំងអាមេរិក ដោយក្នុងចំណោម​នោះមានស្ត្រីដល់ទៅជាង​១លាននាក់។
ភាពតានតឹងរវាងអាមេរិកនិងកូរ៉េខាងជើង កាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយមានពាក្យ ឌឺដងដាក់គ្នា ក្នុងនៅមានការប្រកាសធ្វើសង្គ្រាមនិងគ្នាទៀតផង។ ប្រធានាធិបតីអាមេរិកដូណាលត្រាំ​កាលពីថ្ងៃទី​២៦ខែកញ្ញា​បានប្រកាសថា​ នឹងប្រើប្រាស់កម្លាំងយោធាទៅលើកូរ៉េខាងជើង ​បើទោះបីមិនមានជាអាទិភាព តែនេះជាជម្រើសចុងក្រោយរបស់អាមេរិក ក្នុងការបញ្ចប់កម្មវិធីបរមាណូរបស់កូរ៉េខាងជើង។ ជាមួយគ្នានោះកូរ៉េខាងជើង បានប្រកាសថា និង សាកល្បងគ្រាប់បែកបរមាណូ​ហីត្រូសែន នៅមហាសមុទ្រប៉ាស៊ីហ្វិក ជាបន្តទៀត។
ភាពតានតឹងរវាង អាមេរិក និងកូរ៉េខាងជើង បានបង្ករក្តីបារម្ភយ៉ាងខ្លាំង​ពីសង្គ្រាមផ្ទុះឡើយ ប្រទេសមហាអំណាចយោធា ដូចជារុស្ស៊ី និង ចិន​មានក្តីបារម្ភយ៉ាងខ្លាំង ពីសង្គ្រាម អាចបង្ករឲ្យមានសោកនាដកម្មកើតឡើង។ កន្លងមកមានការព្យាករណ៍ថា​បើមានសង្គ្រាមកើតឡើងនោះពលរដ្ឋ​កូរ៉េខាងត្បូង យ៉ាងតិច​២មឺននាក់ស្លាប់​ជារៀងរាល់ថ្ងៃ មិនគិត ពលរដ្ឋកូរ៉េខាងជើងនោះឡើយ។
ទាំងនោះហើយបានជារុស្ស៊ី អំពាវនាវរបស់ខ្លួន ឱ្យកូរ៉េខាងជើង ទទួលបានការធានាសន្តិសុខ ជាផ្នែកមួយនៃដំណោះស្រាយ ចំពោះវិបត្តិកូរ៉េ ក្នុងគ្រាកំពុងមានភាពតានតឹងខ្លាំង ជាមួយមហាអំណាចអាមេរិក ។
លោក Mikhail Ulyanov ប្រធាននាយកដ្ឋាន គ្រប់គ្រងអាវុធ របស់ក្រសួងការបរទេសរុស្ស៊ី បានលើកឡើងថា “ប្រទេសកូរ៉េខាងជើង បានឈានដល់ការសន្និដ្ឋានថា មធ្យោបាយជាក់លាក់បំផុត ដើម្បីធានាសន្តិសុខសម្រាប់អាវុធនោះ គឺត្រូវមានអាវុធនុយក្លេអ៊ែរ និងមីស៊ីលទាំងនេះ”។
លោក បន្ដថា ពួកគេពិតជាមានការព្រួយបារម្ភ ពីការវាយប្រហារ ពីបណ្តាប្រទេសមួយចំនួន ក្នុងស្ថានភាពនេះ ហើយវាចាំបាច់ត្រូវស្វែងរក ការធានាសន្តិសុខមួយចំនួន ដែលនឹងអនុវត្តតាមទីក្រុងព្យុងយ៉ាង ដែលអាចធ្វើឡើង ដោយមធ្យោបាយនយោបាយ និងការទូត។
ចំណែកភាគីចិនវិញ បានលើកឡើងថា​ បញ្ហាកូរ៉េខាងជើង គួរតែដោះស្រាយ តាមរយៈកិច្ចពិភាក្សាចរចា ហើយថា មធ្យោបាយយោធា មិនមែនជាជម្រើស បន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានព្រមានកូរ៉េខាងជើងថា ជម្រើសយោធាសហរដ្ឋអាមេរិកណាមួយក៏ដោយ គឺជាការបំផ្លិចបំផ្លាញ។
ថ្លែងប្រាប់នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោក លូ កាង បានលើកឡើងថា ប្រទេសចិន មានការលើកកម្ពស់ នូវគោលបំណងលុបបំបាត់អាវុធនុយក្លេអ៊ែ លើឧបទ្វីបកូរ៉េ និងការពារប្រព័ន្ធអន្តរជាតិ ទប់ស្កាត់មិនឲ្យអាវុធនុយក្លេអ៊ែ រីកសាយភាយ។
តាមប្រភពពីកាសែតរ៉យទើ មន្ត្រីនាំពាក្យរូបនេះ បានបន្ថែមទៀតថា ចិនតែងតែជឿជាក់ថា មធ្យោបាយយោធា មិនគួរត្រូវបានជ្រើសមកធ្វើជាជម្រើស ដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែ នៅលើឧបទ្វីបកូរ៉េនោះទេ ព្រោះអាវុធ មិនអាចប្រើដោះស្រាយ ភាពខ្វែងគំនិតគ្នាទេ គឺអាចត្រូវតែបង្កមហន្តរាយ កាន់តែធំឡើង ហើយគ្មានភាគីណាមួយ ទទួលយកការវិនាសអន្តរាយបែបនេះ នោះទេ។
កូរ៉េខាងជើង ទទួលរងការដាក់ទណ្ឌកម្មពីអាមេរិក និងសហគមន៍ងន្តរជាតិ​ ប៉ុន្តែប្រទេសនេះនៅតែ​មានប្រាក់យ៉ាងច្រើនសម្រាប់ កម្មវិធីបរមាណូ​និងមីស៊ីល។ កន្លងមក មានព័ត៌មានផ្សាយ​​ថា កូរ៉េខាងជើង មានភ្នុំមាស ប្រាក់​ រ៉ែ ក៏ដូចជាទំនាក់ទំនងសេដ្ឋកិច្ចជាមួយទ្វីបអាហ្វ្រិក ។ តើសេដ្ឋកិច្ចកូរ៉េខាងជើង មានការប្រែប្រួលបែបណា​ក្រោមការដឹកនាំរបស់លោកគីមជុងអ៊ុន។
បើតាមរបាយការណ៍បានឲ្យដឹងថា កូរ៉េខាងជើងមានកំណែទម្រង់ សេដ្ឋកិច្ចដ៏ធំជាពិសេស បន្ទាប់ពីលោក គីម ជុងអ៊ុន បានក្លាយជាមេដឹកនាំ នៅឆ្នាំ២០១២ ។ ជាមួយនឹងការដួលរលំ នៃរបបសហភាពសូវៀត រវាងឆ្នាំ១៩៨៩ និង១៩៩១ វាបានមើលឃើញថា ប្រភពចម្បងនៃការគាំទ្រ សម្រាប់ប្រទេសកូរ៉េខាងជើង បានបាត់ខ្លួន ហើយប្រទេសនេះត្រូវ សម្រេចឡើងវិញនូវគោលនយោបាយ សេដ្ឋកិច្ចបរទេសរបស់ខ្លួន ។ គោលនយោបាយសេដ្ឋកិច្ច បែបនេះរួមមាន ការបង្កើនការផ្លាស់ប្តូរ សេដ្ឋកិច្ចជាមួយកូរ៉េខាងត្បូង ។
ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្ម ដ៏សំខាន់មួយជាមួយកូរ៉េខាងជើង ។ នេះបើយោងតាមការផ្សាយ របស់សារព័ត៌មាន Worldatlas ។
ប្រទេសកូរ៉េខាងជើង មានផលិតផលក្នុងស្រុកសរុបចំនួន ៤០ពាន់លានដុល្លារ និងដោយផលិតផល ក្នុងស្រុកសរុប (GDP) វាមានលំដាប់ទី ១២៥និងទី ៩៦ នៅទូទាំងពិភពលោក ។ នៅក្នុងឆ្នាំ២០១៤ កូរ៉េខាងជើងមានអត្រាកំណើន ផលិតផលក្នុងស្រុកសរុបប្រមាណ ១.០% និង GDP ក្នុងមនុស្សម្នាក់ៗចំនួន ១៨០០ដុល្លារក្នុងឆ្នាំ២០១១ ។ វិស័យរ៉ែ និងឧស្សាហកម្មមាន ការរួមចំណែកធំបំផុតចំពោះ ផលិតផលក្នុងស្រុកសរុប ៣៤,៤% សេវាកម្ម ៣១,៣% និងកសិកម្ម ជលផល ២១,៨% ។ រូបិយប័ណ្ណដែលត្រូវបាន ប្រើនៅក្នុងប្រទេសកូរ៉េខាងជើង គឺ វ៉ុន ។ អត្រាគ្មានការងារធ្វើរបស់ប្រទេសនេះ ទៅនឹងការងារមានចំនួន ៤,១០ភាគរយស្មើនឹង ៧២,២ភាគរយ នៅឆ្នាំ២០១៤ ។
ឧស្សាហកម្មឈានមុខគេ នៅក្នុងប្រទេសកូរ៉េខាងជើង មានដូចជា៖ ផលិតផលយោធា, ការកែច្នៃម្ហូបអាហារ, លោហៈធាតុ, វាយនភណ្ឌ, រ៉ែធ្យូងថ្ម, រ៉ែម៉្យាង, ដែក, ទង់ដែង, ស័ង្កសី, ថ្មកំបោរ, សំណ, ធ្យូងថ្មម្យ៉ាងផុយ និងលោហធាតុដ៏មានតម្លៃផ្សេងទៀត។ ឧស្សាហកម្មទាំងនេះគឺជា អ្នករួមចំណែកឈានមុខគេ លើផលិតផលក្នុងស្រុក សរុបរបស់ប្រទេសកូរ៉េខាងជើង ។
កាលពីឆ្នាំ2012 កូរ៉េខាងជើងបាននាំចេញ ទំនិញដែលមានតម្លៃ 3,954ពាន់លានដុល្លារ។ ផលិតផលសំខាន់ៗ គឺផលិតកម្មរ៉ែ (រួមទាំងអាវុធធុនធ្ងន់) ផលិតផលលោហៈធាតុ, ផលិតផលកសិកម្ម, និងនេសាទ, វាយនភណ្ឌ, រ៉ែដែកធ្យូងថ្មក្រាហ្វិចថ្មកំបោរសំណក, និងស្ពាន់ជាដើម។ ដៃគូនាំចេញចម្បងទៅ កូរ៉េខាងជើងគឺចិនទិញ 63% នៃការនាំចេញសរុប ហើយកូរ៉េខាងត្បូងបានទិញ 27% នៃការនាំចេញសរុប។
នៅក្នុងឆ្នាំ 2012 កូរ៉េខាងជើងត្រូវបានប៉ាន់ប្រមាណថា បានចំណាយ 4,83 ពាន់លានដុល្លារលើការនាំចូល។ ទំនិញដែលបាននាំចូលរួមមាន ប្រេងឥន្ធនៈ, ប្រេងសម្រាប់ចំអិនអាហារ, វាយនភណ្ឌ, គ្រឿងម៉ាស៊ីននិងឧបករណ៍ រួមទាំងគ្រាប់ធញ្ញជាតិ។ ដៃគូនាំចូលសំខាន់ៗគឺប្រទេសចិន និងកូរ៉េខាងត្បូង។
ដូចប្រទេសសេដ្ឋកិច្ចដទៃទៀត ដែរកូរ៉េខាងជើងក៏ប្រឈម នឹងបញ្ហាប្រឈមផងដែរ។ ការចំណាយច្រើនលើសលប់ ទៅលើវិស័យយោធា ។ កង្វះម្ហូបអាហារក៏ជាឧបសគ្គ ដ៏ចម្បងមួយទៀតដែល បណ្តាលមកពីការមិនមាន ដីដាំដុះគុណភាពដីមិនល្អ បង្កកំណើតមិនគ្រប់គ្រាន់ ការអនុវត្តកសិកម្មសមូហភាព និងកង្វះខាតនៃឧបករណ៍ក សិកម្មនិងធនធានកសិកម្ម ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print