ខេត្តតាកែវ ៖ កញ្ជាជាង ១០ គីឡូក្រាមឆ្លងដែនយកទៅលក់នៅប្រទេសវៀតណាម ត្រូវបានសមត្ថកិច្ចបង្រ្កាប កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង ១៨៖៥២ នាទី នៅចំណុចភូមិព្រាល ឃុំគីរីចុងកោះ ស្រុកគីរីវង់ ខេត្តតាកែវ។
លោកវរសេនីយ៍ទោ យុគ សារ៉ាត់ អធិការ នៃអធិការដ្ឋាននគរបាលស្រុកគីរីវង់បានដឹងថា កម្លាំងជំនាញ បានរៀបចំផែនការចុះពួនស្ទាក់ក្នុងការបង្រ្កាបករណីដឹកជញ្ជួនកញ្ឆាក្រៀមខុសច្បាប់បំរុងឆ្លងដែនយកទៅលក់ឲ្យប្រទេសវៀតណាម ក្នុងកិច្ចប្រតិបត្តិការបង្រ្កាបនេះជនសង្ស័យបានទម្លាក់កញ្ឆាក្រៀមពីលើម៉ូតូចោលរួចក៏ជិះម៉ូតូរត់គេចខ្លួនបាត់ដោយបន្សល់ទុកវត្ថុតាងរួមមាន៖ កញ្ឆាក្រៀមដាក់ក្នុងស្បោងខ្មៅចំនួន ១០ ដុំស្មើ និង ១០.៨ គីឡូក្រាម ។
បច្ចុប្បន្នជំនាញបានស្រាវជ្រាវតាមចាប់ជនសង្ស័យមកផ្តន្ទាទោសតាមច្បាប់ ។ វត្ថុតាងទាំងនេះ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវដើម្បីចាត់ការបន្ត៕ ភ្នំដា