សារព័ត៌មានរ៉យទ័របានផ្សាយថា ធនធានធម្មជាតិរ៉ែមាននៅក្រោមដីកូរ៉េខាងជើង មានច្រើនជាងកូរ៉េខាងត្បូង រហូតដល់ទៅ១៤ដង ដែលជាធនធានដ៏សំខាន់សម្រាប់កូរ៉េខាងជើង ក្លាយទៅជាប្រទេសអ្នកមានក្នុងតំបន់ ក្រោយពេលប្រទេសនេះបញ្ចប់វិវាទ។
ពេលកន្លងមកថ្មីៗ ក្រុមហ៊ុន ធនធានរ៉ែធម្មជាតិ កូរ៉េខាងត្បូង(Kores)បានចេញរបាយការណ៍ផ្ញើទៅកាន់សភា ប្រទេសនេះស្តីពីតម្លៃ នៃធនធានធម្មជាតិ ដែលមិនទាន់ឃួងយកមកប្រើប្រាស់របស់កូរ៉េខាងជើង គិតជាទឹកប្រាក់ មានរហូតដល់២.៧៩០ពាន់លានដុល្លារអាមេរិក។
ចំនួនធនធានធម្មជាតិខាងលើ គឺមានច្រើនជាងកូរ៉េខាងត្បូង ដល់ទៅ១៤ដង។ សារព័ត៌មានយ៉ុនហាប់នៅថ្ងៃទី១ខែតុលាបានផ្សាយថា កន្លងមកកូរ៉េខាងជើងបានចុះកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុន បរទេសចំនួន៣៨ក្រុមហ៊ុន ដើម្បីឃួងយកធនធានធម្មជាតិ ដូចជា មាស ប្រាក់ និងធ្យូងថ្មជាដើម។ ក្នុងចំណោមក្រុមហ៊ុនបរទេស ទាំង៣៨ មានក្រុមហ៊ុនចិនដល់ទៅ៣៣ក្រុមហ៊ុន។
ចំណែក្រុមហ៊ុន កូរ៉េខាងត្បូង ត្រូវបានហាមប្រាំ សហការជាមួយកូរ៉េខាងជើង តាំងពីឆ្នាំ២០១០ ជាការប្រឆាំង និងទីក្រុងព្យុងយ៉ាងដែលបានបាញ់មីស៊ីលបុកពន្លិចនាវាយាមល្បាតកូរ៉េខាងត្បូង Cheonan បណ្តាលឲ្យនាវឹក៤៦នាក់ស្លាប់។
នៅមុនហេតុការខាងលើកើតឡើង ក្រុមហ៊ុនកូរ៉េខាងត្បូងបានវិនិយោគទឹកប្រាក់៤២លានដុល្លារ ក្នុងការឃួងយករ៉ែធម្មជាតិ ។ក្រោយមក ក្រុមហ៊នកូរ៉េខាងត្បូង ទាំងអស់ត្រូវផ្អាក់។ កាលពីខែសីហា ឆ្នាំ២០១៧ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តដាក់ទណ្ឌកម្ម ហាមកូរ៉េខាងជើង នាំចេញនៅធុនធានរ៉ែធម្មជាតិ ជាច្រើនប្រភេទក្រោយប្រទេសនេះសាកល្បងកាំជ្រួចមីស៊ី និងគ្រាប់បេកបរមាណូ។
ជាមួយនិងធុនធានធម្មជាតិដ៏សម្បូរបែបខាងលើ បានជួយឲ្យកូរ៉េខាងជើង បានសម្រេចគោលដៅនៅក្នុងកម្មវិធីផលិតកាំជ្រួចមិស៊ីលនិង បរមាណូ ដើម្បីការពារបរភាព ទឹកដី៕
ដោយ៖ មែវ សាធី