ចៅហ្វាយក្រុងភ្នំពេញ បញ្ជាអោយមន្ទីរជំនាញនិងអាជ្ញាធររួមគ្នា ដាក់គ្រឿងចក្រកាយប្រឡាយមេទាំងយប់ ដើម្បីរំដោះការលិចលង់នៅខណ្ឌជាយក្រុង ពោធិ៏សែនជ័យ និងដង្កោ

ចែករំលែក៖

ភ្នំពេញ៖ ក្នុងដំណើរចុះពិនិត្យស្ថានភាពលិចលង់អោយទឹកជំនន់ទឹកភ្លៀង នៅល្ងាចថ្ងៃទី០៩ តុលា អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបញ្ជាយ៉ាងមុតមាំ ដោយឲ្យមន្ទីរជំនាញ និងអាជ្ញាធរដែនដីរួមគ្នា ដាក់គ្រឿងចក្រកាយប្រឡាយមេទាំងយប់ ដើម្បីរំដោះការលិចលង់នៅខណ្ឌជាយក្រុង ខណ្ឌ ពោធិ៏សែនជ័យ ដង្កោ និងមានជយ័ ។

លោក ឃួង ស្រេង បានដឹកនាំ មន្ទីរសាធា រណការ និងដឹកជញ្ជូនរាជធានីភ្នំពេញនិងអាជ្ញាធរខណ្ឌពោធិសែនជ័យ បានាបញ្ជាអោយ ស្ថាប័នទាំង២នេះរួមគ្នា ដាក់គ្រឿងចក្រកាយប្រឡាយ ទួលពង្រទាំងយប់ទាំងថ្ងៃ ពិសេសនៅយប់នេះត្រូវដាក់គ្រឿងចក្រ២គ្រឿង ដោយប្រឡាយនេះមានទួលនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹក ពីខណ្ឌពោធិសែនជ័យ ទៅកាន់ខណ្ឌដង្កោ និងខណ្ឌមានជ័យ ។

លោក បានដាក់ផែនការឲ្យ មន្ទីរ សាធារណៈការ និងអាជ្ញាធរខណ្ឌនីមួយៗ ត្រូវចុះមើផ្លូវ កុំអង្គុយតែក្នុងការរិយាល័យ ចាំតែបញ្ជាកូនចៅឲ្យធ្វើជំនួស នោះ ។ សម័យនេះហើយ បងប្អូនប្រជាពលរដ្ឋចាំមើលមន្ដ្រី ណាខ្លះបម្រើរាស្ដ្រពិតប្រាកដ និងមន្ដ្រីណាខ្លះចាំតែស៊ី ពែ អែបអប យកតែមុខមាត ។ បងប្អូនគុំចាំ ដល់ពេលបោះឆ្នោត និងឃើញលទ្ធផលហើយ ។

លោកហែម ដារិទ្ធ អភិបាលខណ្ឌពោធិសែនជ័យ បានបញ្ជាក់ឲ្យដឹងថា៖ ប្រឡាយទួលពង្រមានទទឹង១០ម៉ែត្រ ហើយប្រឡាយនេះបានដើរតួយ៉ាងសំខាន់ ក្នុងការរំដោះទឹកជំនន់ចេញពីសង្កាត់ ចោមចៅទី១ ចោមចៅទី២ និងចោមចៅទី៣ ខណ្ឌ ពោធិសែនជ័យ ។

ដោយមើលឃើញពីសារះសំខាន់នេះ ទើបអភិបាលរាជធានី បញ្ជាអោយមន្ទីរជំនាញ និងអាជ្ញាធររួមគ្នា ដាក់គ្រឿងចក្រ ចុះមកកាយប្រឡាយមេនេះទាំងយប់ ដើម្បីរំដោះការលិចលង់ នៅខណ្ឌជាយក្រុង ពិសេសនៅតំបន់ម្តុំសាលាក្តីខ្មែរក្រមាម។ ដើម្បីជាការលើកទឹកចិត្តអភិបាលរាជធានីក៏បានផ្តល់ការលើកទឹកចិត្តដោយអោយប្រាក់ម្នាក់ ២០ម៉ឺនរៀលទៅតៃកុង ដែលកាន់គ្រឿងចក្រទាំង ២គ្រឿងនេះផងដែរ សំខាន់គឺត្រូវតែ រំដោះទឹកលិច លង់នេះអោយបានក្នុងរយះពេល២ទៅ៣ថ្ងៃនេះ៕ ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print