រថយន្តស៊ីទែនដឹកហ្គាស PLG បុកបុរសម្នាក់ជិះម៉ូតូសង់កូរ៉េឆ្លងផ្លូវរងរបួសបែកប្រអប់ជើងស្តាំ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖  បុរសម្នាក់បានរងរបួសបែកប្រអប់ជើងខាងស្តាំ ខណៈពេលដែលបើកម៉ូតូឆ្លងផ្លូវ ហើយត្រូវរថយន្តស៊ីទែនដឹកហ្គាសបុកត្រូវ ដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទី ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៥ នៅភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។

12167351_896311303793611_1373154_n

សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះមានឈ្មោះសាន ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

សាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូហុងដា សេ១០០កូរ៉េ អត់ស្លាកលេខ ឆ្លងផ្លូវក្នុងទិសដៅពីកើតទៅលិច ខណៈពេលដែលកំពុងឆ្លងផ្លូវ ក៏មានរថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខភ្នំពេញ3B-3726 ជារថយន្តស៊ីទែនដឹកហ្គាស់ ក្នុងទិសដៅពីត្បូងទៅជើង ហើយក៏ត្រូវបានកៀម៉ូតូបណ្តាលអោយដួល បោកទៅនឹងផ្លូវ រងរបួសធ្ងន់ធ្ងរបែកប្រអប់ជើងស្តាំតែម្តង ។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ចំណែកមធ្យោបាយបង្កត្រូវបានយកមរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំងដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធី ៕

12166025_896311363793605_1204389583_n 12167612_896311273793614_1057074872_n 12167237_896311200460288_949153071_n

...

ដោយ៖ ចន្ថា  

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print