នារី​ម្នាក់​ព្យាយាម​បើក​ម៉ូតូ​ជែង​រថយន្ដ​នៅ​ខាង​មុខ​បណ្ដាល​ឱ្យ​ប៉ះ​ដៃចង្កូត​ដួល​ខ្ទាត​ចូល​ក្រោម​កង់​កិន​ស្លាប់​

ចែករំលែក៖

​ខេត្ដកណ្ដាល​៖​ នារី​ម្នាក់​បើក​ម៉ូតូ​ក្នុង​ ល្បឿន​លឿន​ព្យាយាម​បើក​ជែង​រថយន្ដ​ នៅ​ខាង​មុខ​ ខណៈនោះ​បាន​ប៉ះ​ដៃចង្កូត​ បណ្ដាល​ឱ្យ​ដួល​ខ្ទាត់​ចូល​ក្រោម​កង់​រថយន្ដ​ កិន​បែកក្បាល​ស្លាប់​ក្នុង​ថ្លុកឈាម​ ។

dwe

កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ ថ្ងៃ​ទី​១៦​ ខែ​ តុលា​ ឆ្នាំ​២០១៥​ លើ​កំណាត់​ផ្លូវជាតិ​ លេខ​២១​ ត្រង់​ចំណុច​ខាង​មុខ​ផ្ទះ​លោក​ សុខ​ ចំរើន​ ស្ថិត​ក្នុងភូមិ​ព្រែក​សំរោង​៣​ សង្កាត់​-​ក្រុង​តា​ខ្មៅ​ ។​

​មន្ដ្រី​នគរបាល​ចរាចរណ៍​ក្រុង​តា​ខ្មៅ​ បានឱ្យ​ដឹង​ថា​ នារី​រង​គ្រោះ​ឈ្មោះ​ ពៅ​ ស្រី​រី​ន​ អាយុ​១៩​ឆ្នាំ​ មាន​ទីលំនៅ​ក្នុងភូមិ​ ព្រែក​ហូរ​លិច​ សង្កាត់​ព្រែក​ហូរ​ ក្រុង​ តា​ខ្មៅ​ ជិះ​ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្ស៊ូ​គី​ លេ​ត​ ពណ៌​ស​ គ្មាន​ស្លាក​លេខ​ ។​ ចំណែកឯ​ រថយន្ដ​ដែល​កិន​នារី​រង​គ្រោះ​បណ្ដាល​ឱ្យ​ស្លាប់​នោះ​ពុំ​ត្រូវ​បាន​ស្គាល់​ម៉ាក​ និង​ ស្លាក​លេខ​ឡើយ​ ព្រោះ​ក្រោយ​ពី​កើត​ ហេតុ​បាន​បើក​គេច​ទៅ​ទិស​ខាងត្បូង​បាត់​ស្រមោល​ ។​

​ប្រភព​ដដែល​បាន​បន្ដ​ថា​ នៅ​មុន​ ពេល​កើតហេតុ​គេ​បានឃើញ​នារី​រង​គ្រោះ​ ជិះ​ម៉ូតូ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២១​ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ដោយ​ល្បឿន​ លឿន​បើក​ជែង​រថយន្ដ​នៅ​ខាង​មុខ​ ខណៈ​ បើក​ជែង​មិន​ទាន់​ផុត​ផង​នោះ​អ្នកបើកបរ​ រថយន្ដ​បាន​បើក​បួង​ចង្កូត​គេច​ជង្ហុក​ បណ្ដាល​ឱ្យ​រថយន្ដ​ប៉ះ​ជាមួយ​ដៃចង្កូត​ ម៉ូតូ​នារី​រង​គ្រោះ​ដួល​ខ្ទាត់​ចូល​ក្រោម​កង់​រថយន្ដ​កិន​បែកក្បាល​ស្លាប់​យ៉ាង​អាណោច​ អាធ័ម​នៅ​កន្លែង​កើតហេតុ​ ។​

ក្រោយ​ពី​ មាន​ហេតុការណ៍​កើតឡើង​អ្នកបើកបរ​ រថយន្ដ​បាន​បើក​គេច​ទៅ​ទិស​ខាងត្បូង​ បាត់​ស្រមោល​ ។​ ម៉ូតូ​នារី​រង​គ្រោះ​ត្រូវ​ បាន​នគរបាល​ចរាចរ​ធ្វើការ​ វាស់វែង​ដកហូត​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ​និង​តាម​ចាប់​រថយន្ដ​បង្ក​មក​ចាត់ការ​តាម​ច្បាប់​ ។ ​បច្ចុប្បន្ន​សាកសព​នារី​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​

dwe-121dwe (2)

...

ដោយ៖ ស្អាង​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print