បោះឆ្នោតនៅមីយ៉ាន់ម៉ាកើតឡើងដូចការគ្រោងទុក​ តែតំបន់មានវិវាទត្រូវពន្យាពេល

ចែករំលែក៖

គណះកម្មាធិការរៀបចំការបោះឆ្នោតមីយ៉ាន់ម៉ាបានសម្រេចបោះឆ្នោតដូចការគ្រោងទុកប៉ុន្តែក៏បានសម្រេចលុបចោលតំបន់មួយចំនួនផងដែរដោយសារតែវិបត្តិនិងគ្រោះទឹកជំនន់។

ការប្រកាស​លុបចោល​ការបោះឆ្នោត​មួយផ្នែក នៅ​តាម​តំបន់​ភាគខាងជើងបាន​ធ្វើ​ឲ្យ​ក្រុមអ្នកតាមដាន​នយោបាយ និង​គណបក្សប្រឆាំង​រឹតតែ​កើតក្តី​សង្ស័យថា រដ្ឋាភិបាល​នឹង​មិន​អាច​រៀបចំ​ការបោះឆ្នោត ប្រជាធិបតេយ្យទៅតាម​ការសន្យា​របស់ខ្លួន។

 គណៈ​ កម្មាធិការ​ជាតិ​រៀបចំ ការបោះឆ្នោត បាន​កោះប្រជុំ​គណបក្ស​សំខាន់ៗ នៅ​ទីក្រុង​ណៃពីដោរ។ តាម​អ្នកតំណាង​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត បានស្ទង់ សួរ​យោបល់ ទៅ​គណបក្ស​នយោបាយ​ពី​ការលើក​ថ្ងៃ​បោះឆ្នោត។អ្នកតំណាង​របស់​បក្ស​ប្រឆាំង​បាន​ជូនដំណឹង​រួចហើយ​ទៅ​លោកស្រី​អ៊ុងសាន ស៊ូជី ពី​ការឆ្លើយ​បដិសេធ ក្នុង​ពេល​ដែល​គណបក្ស​កាន់អំណាច​ឆ្លើយ​យល់ស្រប​យោបល់​របស់​គណៈកម្មការធិការ​ ជាតិ​រៀបចំការបោះឆ្នោត។

 នៅ​ថ្ងៃ​អង្គារ អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​ពន្លយ​ឲ្យ​ដឹង​ពី​លទ្ធភាព លើក​ពេល​បោះឆ្នោត ដោយសារ​តែ​ហេតុផល​គ្រោះ​ទឹកជំនន់​ដ៏​ធ្ងន់ធ្ងរ ដែល​បាន​សម្លាប់​ប្រជាជន​ភូមា ជាង ១០០នាក់ នៅ​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ។តាមអ្នកជំនាញ គ្រោះមហន្តរាយ​ធម្មជាតិ ឬ​បញ្ហា​សន្តិសុខ នៅ​តំបន់​ភាគខាងជើង គឺ​គ្រាន់តែ​លេស​ដែល​រដ្ឋាភិបាល​ក្រុង​ណៃពីដោរ​ប្រើ​ដើម្បី លើកពេល មិនចង់​រៀបចំ​ការបោះឆ្នោត​តាមកាល​កំណត់​តែប៉ុណ្ណោះ។ គេ​នៅ​ចាំបាន​ថា នៅតែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ ភូមា​រងបំផ្លាញ​ដោយ​ខ្យល់ព្យុះសង្ឃរា ណាគី ដែល​បាន​សម្លាប់​មនុស្ស​ជិត ១សែន ៤ម៉ឺុននាក់ នៅ​ឆ្នាំ ២០០៨ របបសឹក​ភូមា បានប្រកាស​រៀបចំ​ការបោះ​ឆ្នោត​ប្រជាមតិ​ថ្នាក់​ជាតិ ដើម្បី ធ្វើ​កំណែទម្រង់​រដ្ឋធម្មនុញ្ញ ក្នុង​ន័យ​ពង្រឹង​អំណាច កងទ័ព​ភូមា។ 

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print