នាយ​គ្រឿន ថា​មាន​តារា​ខ្លះ​ស៊ីលុ​យ​ថ្លៃតែ​ច​រិ​កអន់

ចែករំលែក៖

ភ្នំពេញ៖​តារាកំប្លែងនាយ​គ្រឿ​ន បាន​ប្រកា​សលើ​ឆាក​ត​ន្ត្រីក្នុ​ងថ្ងៃប្រកាស​បើក​ស​ម្ពោធ​ចា​ក់ប​ញ្ចាំ​ងស្នា​ដៃភា​ព​យន្ត​រឿ​ង”​ថត​កុ​ន​”ដែ​ល​លោ​កបា​ន​សម្តែ​ង និពន្ធ និងដឹ​កនាំ​ស​ម្តែ​ង។ នៅពីមុ​ខ​សិល្ប​ករជា​ច្រើ​ន​រូប​តា​រាកំ​ប្លែ​ង​រូ​ប​នេះបាញ់​ចំៗ​ថា​ “តារា​ខ្លះស៊ី​លុ​យថ្លៃ​ ​ប៉ុន្តែច​រិកអន់”។
បន្ទាប់ពីប្រឡូកនឹងវិស័យសិល្បៈ និងបានវិវត្តខ្លួនពីតារាកំប្លែងមកជាតារាសម្តែង និងជាអ្នកនិពន្ធដឹកនាំរឿង នាយគ្រឿន ថាខ្លួនបានជួបនឹងរឿងរ៉ាវជាច្រើនជាមួយនឹងសិល្បករ។ អ្វីដែលធ្វើឲ្យលោកបាញ់បោះពាក្យមិនពិរោះត្រចៀកនោះគឺក្រោយពេលដែលតារាសម្តែងប្រុសស្រីល្បីឈ្មោះខ្លះទាមទារតម្លៃខ្លួនខ្ពស់តែមិនធ្វើចរិកឲ្យថ្លៃថ្នូរដូចតម្លៃខ្លួន។ លោក​លើ​កឡើ​ង​ដូច​នេះ​ព្រោះ​តែ​សិល្ប​ក​រ​នោះមិ​ន​គោ​រ​ព​តម្លៃ​ខ្លួ​ន ពិសេស​ទា​ក់ទិ​ន​នឹ​ងកា​រមិ​ន​គោរ​ពពេ​ល​វេលា​ ដោយសំ​អា​ង​តែខ្លួ​ន​ល្បីហើ​យ​ទុក​ឲ្យ​សិ​ល្បក​រ​ដទៃ​ចាំ​ជា​ច្រើន​នា​ក់។ ក្រៅពីបញ្ហា​ដែ​លលើ​ក​ឡើ​ង​ពីកា​រ​មិ​ន​គោ​រព​ពេ​ល​វេលា​រ​ប​ស់​តារា​ល្បី​មួ​យចំ​នួន លោក​ក៏ជួ​ប​នឹង​រឿង​ហួ​ស​ចិត្ត​ជា​ច្រើ​នដែ​ល​រ​ហូ​តធ្វើ​ឲ្យ​លោ​ក​សម្រេ​ច​ចិ​ត្ត​ច​ងក្រ​ង​ជា​ភា​ព​យ​ន្តមួ​យ​ឡើ​ង។
​ជុំវិញ​បញ្ហា​មិន​គោរព​ពេលវេលា​របស់​សិល្បករ​ធ្លាប់បាន​ក្លាយជា​ប្រធាន​បទ​និងបញ្ហា​ឈឺ​ក្បាល​របស់​ផលិតករ​មួយចំនួន ដែលពេល​ខ្លះត្រូវ​ឲ្យ​សិល្បករ​ដទៃ​ចាំ និង​ពេល​ខ្លះ​ត្រូវ​រំសាយការ​ថត​ព្រោះតែតារា​សំខាន់​អវត្ត​មាន។ ផលិតករមួយចំនួនក៏ចេញមុខរិះគន់ និងបញ្ចេញមុខដោយចំហរចំពោះសិល្បករដែលខកខានក្នុងការចេញថតទុកឲ្យតារាដទៃរងចាំចាប់តាំងពីព្រឹកដល់ថ្ងៃត្រង់ជាដើម ជាក់ស្តែងដូចជាតារាសម្តែងឌុច លីដា ដែលត្រូវបានលោកគាំ ចន្ធីចេញមុខរិះគន់ចំៗ៕

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print