ក្រុម FBI អាមេរិកទើបតែបាន បំបែកសំបុកក្រុមជួញដូរទាសករផ្លូវភេទ នៅទូទាំងប្រទសអាមេរិកដោយបានចាប់ ខ្លួនមនុស្ស១៥០នាក់ដែលពាក់ព័ន្ធនិង រំដោះបាននារីជាង១០០នាក់ក្រោម អាយុ១៨ឆ្នាំត្រូវបានគេបង្ខំឱ្យបម្រើរផ្លូវភេទ ភាគច្រើននៅក្នុងទីក្រុង Atlanta , Denver និងទីក្រុង Seattle ជាដើម។
ក្រុម FBI អាមេរិកបានសំដៅ ទៅលើទីទាំងនៅក្នុងសណ្ឋាគារ, កាស៊ីណូ និងចំណតរថយន្ដដើម្បីស្វែងរកស្ដ្រី បម្រើរផ្លូវភេទ ។ តាមប្រសាសន៍ក្រុម FBI ក្នុងចំណោមជនរងគ្រោះដែលត្រូវ រំដោះមានកុមារា៣នាក់និងយុវជនកែ ភេទ៣នាក់ទៀតមានវ័យទើបតែ១២ឆ្នាំប៉ុណ្ណោះ ។
លោក James Comey ប្រធានក្រុម FBI បានបញ្ជាក់ថា នៅពេលដែល កុមារត្រូវបានគេប្រើប្រាស់ចាត់ទុកដូចជាទំនិញនៅក្នុងសណ្ឋាគារនិងនៅតាម ចិញ្ចើមផ្លូវងងឹត ។ យើងចាំបាច់ត្រូវ តែជួយដល់កុមារទាំងនោះឱ្យគេចផុតពីអំពីព្រៃផ្សៃឬទាសករផ្លូវភេទ។
ក្រុម FBI បានសហការជាមួយ ប៉ូលិសអាមេរិកនៅទូទាំងប្រទេសអាមេរិកមានជាង៥០០ស្នាក់ការប៉ូលិសបានចូលរួមនៅក្នុងសកម្មភាពខាងលើ ។ ក្រុមខាងលើបានផ្ដល់សេវាកម្មសុខាភិ បាលក៏ដូចជាការងារដើម្បីឱ្យអ្នកទាំង នោះបញ្ចប់ការវិលត្រឡប់ទៅប្រកបរបរ ផ្លូវភេទទៀត។ កាលពីឆ្នាំ២០១៤ក្រុម FBI ក៏បានជួយរំដោះនារីក្រោមអាយុ ១៨ឆ្នាំរហូតដល់ទៅ១៦០នាក់ផងដែរ ៕
ប្រែសម្រួល៖ ម៉ែវ សាធី