ឯកសារ​គោល​សំខាន់ៗ​ចំនួន​៣​ សម្រាប់​បើកផ្លូវ​ឲ្យ​ គ្រូ​កីឡា​ទាំង​២៥​នាក់​ ជ្រើស​ រើស​ អត្ត​លិ​កតាម​បែប​ វិទ្យាសាស្ត្រ

ចែករំលែក៖

​ភ្នំពេញ​៖​ អ្នកជំនាញ​ផ្នែក​កីឡា​ មក​ពី​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​កីឡា​របស់​ប្រទេស​ម៉ា​ឡេ​ស៊ី​ បាន​នាំ​យក​ ឯកសារ​គោល​សំខាន់ៗ​ចំនួន​៣​ និង​ឯកសារ​អម​ចំនួន​៣​ផ្សេង​ទៀត​ សម្រាប់​ពន្យល់​ ដល់​សិក្ខាកាម​ទាំង​ ២៥​រូប​ ជា​គ្រូបង្វឹក​ឬ​ក៏​តំណាង​សហព័ន្ធ​កីឡា​ជាតិ​នីមួយៗ​នៅ​ប្រទេស​កម្ពុជា​ បាន​សិក្សា​ឈ្វេងយល់​ អំពី​ការ​ជ្រើសរើស​អត្ត​ព​លិ​ក​ វ័យក្មេង​យក​ទៅ​អភិវឌ្ឍ​ ឆ្ពោះទៅ​ឆ្នាំ​២០២៣​ ដែល​កម្ពុជា​ធ្វើ​ម្ចាសផ្ទះ​ រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ ដើម្បី​ដណ្តើម​យក​មេដាយ​ ជូន​ប្រទេស​ជាតិ​ របស់​ខ្លួន​។​

IMG_5945

​លោក​ ស្តើង​ ជា​ វេជ្ជបណ្ឌិត​អម​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​ជា​ប្រធាន​គ្រប់គ្រង​ វគ្គ​ មាន​ប្រសាសន៍​ថា​ វគ្គ​សិក្សា​ស្តី​ពី​ការ​អភិវឌ្ឍ​អត្ត​ព​លិ​ក​វ័យក្មេង​ ពិតជា​មាន​សារ​ប្រយោជន៍​សំខាន់​ ខ្លាំង​ណាស់​ ពីព្រោះ​ថា​ វា​ជា​ទុន​មួយ​សម្រាប់​ ឲ្យ​គ្រូ​កីឡា​ទាំងអស់​ឈ្វេងយល់​ បាន​កាន់តែ​ច្បាស់​។​

​លោក​ ស្តើង​ ជា​ មាន​ប្រសាសន៍​បន្ត​ថា​វគ្គ​សិក្សា​នេះ​ បាន​ផ្តោត​ទៅ​លើ​ឯកសារ​គោល​ធំ​ចំនួន​ ៣​ និង​មាន​ឯកសារ​ពន្យល់​ចំនួន​៣​ផ្សេង​ទៀត​ ដើម្បី​ឲ្យ​សិក្ខាកាម​ទាំងអស់​ងាយស្រួល​សិក្សា​ ។​ក្នុង​ ចំណោម​ឯកសារ​គោល​ធំៗ​ចំនួន​៣​ រួម​មាន​ ទី​១-​ការ​បណ្តុះបណ្តាល​កីឡា​តាម​បែប​វិទ្យាសាស្ត្រ​ ទី​២-​ការ​យល់​ដឹង​ពី​រចនាសម្ព័ន្ធ​របស់​ប្រទេស​កម្ពុជា​ និង​ទី​៣-​ការ​អភិវឌ្ឍ​សិទ្ធ​ផល​រយៈពេល​យូរ​ អង្វែង​។​

​ ចំពោះ​ឯកសារ​អម​ដែល​និយាយ​ពន្យល់​បន្ថែម​ ពីលើ​ឯក​គោល​ធំ​ចំនួន​៣​ខាងលើ​ មាន​ដូច​ជា​ ទី​១-​ ការ​ពន្យល់​ទៅ​លើ​ផ្នែក​បណ្តុះបណ្តាល​អត្ត​ព​លិ​កតាម​កម្រិត​និង​ប្រភេទ​អាយុ​ ទី​២-​និយាយ​ព​ន្យ​ ល់​ អំពី​ទំហំ​នៃ​ការ​បណ្តុះបណ្តាល​ និង​ទី​៣-​ពន្យល់​ពី​រចនាសម្ព័ន្ធ​ របៀប​ធ្វើ​ផែនការ​ហ្វឹកហាត់​។​

​លោក​Joerg​ Teichman​ អនុ​បណ្ឌិត​ មក​ពី​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​កីឡា​របស់​ប្រទេស​ម៉ា​ឡេ​ស៊ី​ មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​ រយៈពេល​៣​ថ្ងៃ​កន្លង​មកនេះ​លោក​ សង្ឃឹមថា​សិក្ខាកាម​ ទាំងអស់​មានការ​ យល់​ដឹង​ បាន​ច្រើន​ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នៅ​ពេល​ខាង​មុខ​ យើង​ត្រូវ​បន្ត​ធ្វើ​វា​ទៅ​លើ​ មេរៀន​ដែល​បាន​ សិក្សា​រួច​ ហើយ​ យក​ទៅ​អនុវត្ត​ ពីព្រោះ​វគ្គ​សិក្សា​នេះ​បាន​ស្វែងរក​ផ្លូវ​ឲ្យ​អ្នក​រាល់គ្នា​ ឆ្ពោះទៅ​ឆ្នាំ​២០២៣​។​

​លោក​បាន​បន្ត​ទៀត​ថា​ ខ្ញុំ​សង្ឃឹមថា​ សិក្ខាកាម​នឹង​យកចំណេះ​ដឹង​ ទៅ​ធ្វើ​ជា​កិច្ចការ​របស់​ ពួក​គេ​គ្រប់ៗ​គ្នា​ ហើយ​ខ្ញុំ​នឹង​ត្រឡប់​មក​ម្តងទៀត​ នៅ​ឆ្នាំ​ក្រោយ​ ដើម្បី​ពិ​និ​ ត្យ​មើល​រាល់​មេរៀន​ ដែល​បាន​សិក្សា​នា​ពេល​នេះ​ ថា​តើ​អ្នក​ធ្វើ​វា​បាន​កម្រិត​ណា​ដែរ​។​

​សិក្ខាកាម​ម្នាក់​ក្នុង​ចំណោម​២៥​នាក់​ គឺ​លោក​រាជ​ សុ​ផែន​ តំណាង​សហព័ន្ធ​ កីឡាប្រដាល់​ក្បាច់​ គុន​បុរាណ​ខ្មែរ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ នៅ​ពេល​ខ្ញុំ​បាន​ឆ្លងកាត់​វគ្គ​សិក្សា​នេះ​រួច​ ធ្វើ​ឲ្យ​ខ្ញុំ​យល់​កាន់តែ​ច្បាស់​ អំពី​ការ​ធ្វើ​ផែនការមេ​ និង​ផែនការ​សម្រាប់​ហាត់​ហ្វឹកហ្វឺន​ផ្នែក​កីឡាប្រដាល់​របស់ខ្ញុំ​ ។​

​លោក​រាជ​ សុ​ផែន​បន្ត​ទៀត​ថា​ ប្រសិនបើ​ខ្ញុំ​មិន​បាន​ចូល​រៀន​វគ្គ​នេះ​ទេ​ គឺ​មិនដឹង​ថា​ ត្រូវធ្វើ​យ៉ាង​ ណា​ក្នុង​ការ​ជ្រើសរើស​កីឡាករ​ដែល​មាន​ទេព​កោសល្យ​ យក​មក​បណ្តុះបណ្តាល​នោះ​ទេ​។​ ពីព្រោះ​វគ្គ​ នេះ​ បាន​សិក្សា​វិភាគ​ទៅ​លើ​កាយសម្បទា​ ការ​ធ្វើតេស្ត​សម្រាប់​ហ្វឹកហាត់​ ហើយ​ការ​ជ្រើសរើស​កីឡា​ ករ​ កីឡាការិនី​ទៀត​សោត​ ត្រូវ​រើស​ពួក​គេ​ចាប់ពី​អាយុ​៨​ឆ្នាំ​ដល់​១៤​ឆ្នាំ​ ហើយ​មើល​ពី​កាយសម្បទា​ រប​ ស់​ពួក​គេ​តាម​រយៈ​ការ​លោត​បន្លាស់​ទី​និង​ឲ្យ​ពួក​គេ​វាយ​ទៅ​លើ​បាវ​សាក់​ដោយ​កំណត់​នាទី​ជាដើម ​៕

IMG_5957

...

ដោយ៖ សារីម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print