ខេត្តតាកែវ៖ ជនជួញដូរគ្រឿងញៀនដ៏សកម្មម្នាក់ត្រូវបានកម្លាំងកងរាជអាវុធស្រុកព្រៃកប្បាសបង្ក្រាបបានដោយជោគជ័យ ។
ហេតុការណ៍បង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី១៨ ខែតុលា ស្ថិតនៅក្នុងភូមិកំពង់សាម៉រ ឃុំកំពង់រាបស្រុកព្រៃកប្បាស ខេត្តតាកែវ។
ការចុះបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនខាងលើដឹកនាំកំលាំងដោយលោកសុខ ដារ៉ា មេបញ្ជាការមូលដ្ធានកងរាជអាវុធហត្ថស្រុកព្រៃកប្បាសបានបង្ក្រាបជនសង្ស័យបានម្នាក់ឈ្មោះ ឈាវ ឌី ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ។
លោកសុខ ដារ៉ាបានអោយដឹងថា ក្រោយពេលឃាត់ខ្លួនជនសង្ស័យខាងលើ កំលាំងរបស់លោកបានដកហូតវត្ថុតាងមានថ្នាំញៀនប្រភេទុម៉ាទឹកក៤កញ្ជប់តូច ទូរស័ព្ទដៃ១គ្រឿង ។
លោកបានបន្ថែមទៀតថា ជនសង្ស័យខាងលើជាមុខសញ្ញាជួញដូរយ៉ាងសកម្មក្នុងស្រុកព្រៃកប្បាស។
បច្ចុប្បន្នជនសង្ស័យត្រូវបានកសាងសំណុំរឿង និងបញ្ជូនទៅការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀននៃបញ្ជាការកងរាជអាវុធហត្ថខែត្តតាកែវ និងបន្ដបញ្ជូនទៅកាន់សាលាដំបូងខខេត្តតាកែវចាត់ការតាមនិតិវិធីច្បាប់ ៕
ដោយ៖ ជីសូរកា