នៅក្នុងតំណើរទស្សនកិច្ចទៅកាន់ប្រទេសអង់គ្លេស ប្រធានាធិបតីចិនលោកស៊ី ជីនពីង បានបញ្ជាក់ថា ចិនមិនចង់ស្វែងរកឱកាសដើម្បីជំនួសតំណែងមហាអំណាចទីមួយលើពិភពលោកឡើយ «ប៉ូលិសពិភពលោក» ដែលអាមេរិកកំពុងតែគ្រប់គ្រងនោះ។
លោកស៊ី ជីនពីង បាននិយាយទៅកាន់បណ្តាញព័ត៌មានរ៉យទ័រថា «ចិនបាននិងកំពុងបន្តជាកម្លាំងជួយដល់សន្តិភាព និងអភិវឌ្ឍន៍ សហប្រតិបត្តិការនៅលើពិភពលោកតែប៉ុណ្ណោះ» ។
លោកស៊ី ជីនពីង បានបញ្ចាក់ទៀតថា «ជាមួយនិងការបង្កើតកម្លាំងនាពេលនេះ ចិនអាចដើរតួនាទីធំជាងនេះនៅលើពិភពលោក និងសហការបញ្ហាអន្តរជាតិសំខាន់ៗ ក៏ដូចជានៅក្នុងតំបន់។ គោលនយោបាយយោធារបស់ចិននាពេលនេះគឺកសាងកម្លាំងទាហានឲ្យកាន់តែខ្លាំងក្លាយក្នុងគោលដៅការពារតែប៉ុណ្ណោះ មិនអាចចូលរួម ធ្វើជា«ប៉ូលិសពិភពលោក»ដូចអាមេរិកនោះឡើយ ។
ប្រធានាធិបតីចិនបន្តទៀតថា ចិនតែងតែខិតខំសម្រាប់សន្តិភាពនិងស្ថិរភាព ការអភិវឌ្ឍន៍នៅក្នុងតំបន់ មិនចង់ជំនួសតំណែងរបស់ប្រទេសណាមួយនៅលើពីភពលោកនោះឡើយ។
លោកស៊ីជីងពីងបញ្ចាក់ឲ្យសម្ព័ន្ធមិត្តអាមេរិកបានដឹងថា ចិនមិនដែលមានមហិច្ឆិតាធ្វើជាមហាអំណាចទីមួយនៅលើពិភពលោកនោះឡើយ ក៏ដូចជាមិនចងពង្រីកអំណាចរបស់ខ្លួនឈ្លានពានប្រទេសជិតខាងនោះឡើយ។
ការប្រកាសរបស់ប្រធានាធិបតីចិនកើតឡើងក្នុងពេលដែលចិន ត្រូវបានសារព័ត៌មានធំៗលើពិភពលោកផ្សាយថាចិនកំពុងតែពង្រីកអំណាច និងមានគម្រោងដណ្តើមមហាអំណាចទីមួយពីអាមេរិកទៀតផង។ ហេតុការទាំងនោះត្រូវបានគេគត់សម្គលតាមរយយោធារបស់ចិនដែលមានសភាពខ្លាំងក្លាជាងមុនហើយថែមទាំងទៅចូលរួមក្នុងសង្គ្រាមក្រៅប្រទេសទៀតផង ពោលគឺជួយដល់ប្រទេសរុស្ស៊ីក្នុងការវាយប្រហារទៅលើក្រុមអិស្លាមបង្កើតរដ្ឋនក្នុងប្រទេសស៊ីរីជាដើម។
ចិនមិនដែលបំពានទៅលើប្រទេសណាមួយឬស្ថាប័នណាមួយនោះដែរដូច្នេះហើយ ប្រទេសនិងស្ថាប័នដទៃទៀតក៏មិនត្រូវបំពានលើច្បាប់របស់ចិននោះដែរ។
កាលពីលោកស៊ី ជីនពីង បានបំពេញទស្សនកិច្ចទៅកាន់អាមេរិក លោកបាននិយាយទៅកាន់ ក្រុមអ្នកជំនួយនិងមន្ត្រីធំៗមួយចំនួនថា ដោយបានអំពាវនាវឱ្យអង្គការក្រៅរដ្ឋាភិបាលបរទេសទាំងអស់គោរពច្បាប់ចិន។ ក្នុងពេលជាមួយគ្នានោះដែរ លោកស៊ីជីនពីងក៏បានទាមទារចង់ឱ្យមានគំរូទំនាក់ទំនងថ្មីជាមួយសហរដ្ឋអាមេរិក ៖មិនសូវសង្ស័យគ្នា និងយល់គ្នាជាងមុន ។
ចិនមិនដែលស្វែងរកជម្លោះទេបើទោះបីជាចិន និងអាមេរិកមានភាពតានតឹងនឹងគ្នាលើវិស័យខ្លះក៏ដោយ។ មហាអំណាចសេដ្ឋកិច្ចពិភពលោកកំពូលទាំងពីរគួរឱ្យតែស្វែងយល់អំពីយុទ្ធសាស្ត្ររបស់គ្នាទៅវិញទៅមកដើម្បីកាត់បន្ថយភាពមិនទុកគ្នា និងបង្កើនការយោគយល់ ! ព្រោះភាពប្រឈមរវាងអាមេរិកនិងចិនបានត្រឹមតែបង្កមហន្តរាយដល់ប្រទេសទាំងពីរនិងពិភលោកតែប៉ុណ្ណោះ។
ក្រៅអំពីមានប្រសាសន៍ធានាអះអាងកុំឱ្យក្រុមហ៊ុនអាមេរិកព្រួយបារម្ភនឹងសុខភាពសេដ្ឋកិច្ចរបស់ចិន លោកស៊ីជីនពីងក៏បានឆ្លៀតបង្ហើសារជាបណ្តើរៗរំលឹកវ៉ាស៊ីនតោនថាចិនជាបង្អែកដ៏រឹងម៉ាំនៃក្រុមហ៊ុនអាមេរិកហើយចិនគឺជាដៃគូប្រកបដោយទំនួលខុសត្រូវមិនថាដើម្បីដោះស្រាយវិបត្តិសង្គម នុយក្លេអ៊ែរឬហិរញ្ញវត្ថុឬសេដ្ឋកិច្ចពិភពលោកទេ។ដូច្នេះអាមេរិកគួរតែសហការជាមួយចិនឱ្យច្រើនជាងនេះក្នុងការនយោបាយប្រយុទ្ធប្រឆាំងអំពើពុករលួយ ៕
ប្រែសម្រួល៖ ម៉ែវ សាធី