ខេត្តព្រៃវែង៖ រថយន្តយីឌុបមួយគ្រឿងបានបោលបុកចូលតូបលក់ទឹកអំពៅយ៉ាងពេញទំហឹងបណ្ដាលអោយម្ចាស់តូបភ័យប្រលឹងចុងសក់កាលពីវេលាម៉ោង០០និង១០រំលងអធាត្រ ឈានចូលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥ នៅលើកំណាត់ផ្លូវជាតិលេខ១ត្រង់ច់ណុចភូមិក្រាំងស្វាយ ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង ។
សមត្ថកិច្ចនគបាលស្រុកព្រះស្តេចបានឲ្យដឹងថា ព្រូរថយន្តដែលរងរបួសធ្ងន់មានឈ្មោះចំរើន ភេទប្រុស អាយុ២៨ឆ្នាំ រីឯអ្នកបើកបរមិនត្រូវបានស្គាល់ឈ្មោះ ដោយដឹងថា មានទីលំនៅក្នុងក្រុងស្វាយរៀងខ ណះបើកបររថយន្តយីឌុបម៉ាកហ្វីណូ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ ៣A ១៣៨៨ ខូចខាតយ៉ាងដំណំ។
សមត្ថកិច្ចបន្តថាមូលហេតុគឺអ្នកបើកបរងងុយដេកងោក ក៏រេចង្កូតចុះពីលើថ្នល់ទៅបុករះតូបលក់ទឹកអំពៅដែលតយ៉ាបចេញពីមុខផ្ទះដាច់ចេញពីផ្ទះ ហើយកិនរាបដល់ដី និងកិនធុងទឹកអំពៅខ្ទេចមួយគ្រឿង រួចជ្រុលទៅបុកដើមប្រេងខ្យល់អស់៥ដើមបាក់រាបដល់ដី ទើបទៅមុខលែងរួច ក៏ប៉ុន្តែមែកអាកាស្យាបុកចំព្រូឡានដែលអង្គុយនៅក្នុងកាប៊ីនមុខបណ្តាលឲ្យរងរបួសដើមទ្រូងធ្ងន់។
រីឯស្ត្រីជាម្ចាស់ផ្ទះវិញបាននិយាយទាំងភិតភ័យថា រូបគាត់ និងប្តីព្រមទាំងកូនៗ៣នាក់ ខណះណៈកំពុងដេកលង់លក់បន្ទាប់មកស្រាប់តែឮស្នូបុកយ៉ាបតូបមុខលាន់សូរក្រាំងរង្គើរផ្ទះ ធ្វើឲ្យរូបគាត់ និងប្តីព្រមទាំងកូនៗស្រែកភយ័តក់ស្លត់យ៉ាងខ្លាំង នាំរត់មកឱបគ្នា ក្រោយមកប្តីគាត់បានចេញមកមើល ទើបឃើញរថយន្តបុកចូលតូបកិនរាបដល់ដី និងឮសូរមនុស្សស្រែកអូយៗក៏ឆោឡោអ្នកជិតខាងតែម្ដង ។ ចំពោះព្រូរថយន្តរងរបួសធ្ងន់ត្រូវបានសមត្ថកិច្ចនគបាលបញ្ជូនទៅមន្ទីរពេទ្យរាជធានីភ្នំពេញដើម្បីសង្គ្រោះជីវិត ។
លុះព្រឹកឡើងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥ វេលាម៉ោង៧និង៣០នាទីព្រឹក សមត្ថកិច្ចសម្របសម្រួលដោះស្រាយសំណងការខូចខាតដល់ម្ចាស់ផ្ទះបញ្ចាប់រឿង ។ រីឯរថយន្តខូចកាប៊ីនមុខ និងបែកកញ្ចក់សមត្ថកិច្ចប្រគល់ឲ្យម្ចាស់យកទៅជួសជុលប្រើប្រាស់វិញ ៕
ដោយ៖ យឹម សុថាន