សម្តេច​តេ​ជោ​ នឹង​ជួប​ផ្ទាល់​ជាមួយ​ថៅកែ​ក្រុមហ៊ុន​ប្រេង​ដើម្បី​និយាយ​ពី​បញ្ហា​តម្លៃ​

ចែករំលែក៖

​ភ្នំពេញ​៖​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មាន​ប្រសាសន៍​ក្នុង​ឱកាស​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​នៃ​សាកលវិទ្យាល័យ​វេ​ស្ទើ​ន​ នា​ព្រឹក​ថ្ងៃ​ទី​១៩​ ខែតុលា​ ឆ្នាំ​២០១៥​ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​ ដោយ​បាន​គូសបញ្ជាក់​ជាមួយ​ការ​ស្នើ​សុំ​ឲ្យ​ក្រុមហ៊ុន​លក់​ប្រេងសាំង​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បើ​បានជា​ចុះថ្លៃ​ហើយ​ សុំ​កុំ​ឡើង​វិញ​ ។​ សម្តេច​បាន​មាន​ប្រសាសន៍​ថា​«​ ចុះ​ត្រឹម​តម្លៃ​១០០​រៀល​,​ ប្រយ័ត្ន​ចុះ​ត្រឹម​១០០​រៀល​ ស្រាប់តែ​ឡើង​៣០០​រៀល​,​ អត់​បាន​ទេ​ណា​?»​។​

IMG_0769

​សម្តេច​មាន​ប្រសាសន៍​ថា​ ចំពោះ​ករណី​អ្នក​ផ្តល់​ដំណឹង​ឲ្យ​ខ្ញុំ​តាម​គេហទំព័រ​ សូម​ប្រយ័ត្ន​ចុះ​១០០​រៀល​មុន​ភ្ជុំ​,​ ឡើង​៣០០​រៀល​ក្រោយ​ភ្ជុំ​!​ កុំ​ណា​!​ សុំ​ផ្តាំផ្ញើ​ទៅ​អ្នកលក់​សាំង​ទាំងឡាយ​ បើ​មិន​បាន​បន្ត​ចុះ​ទេ​ សុំ​អាណិត​កុំ​ឡើងថ្លៃ​ ។​

​សម្តេច​បាន​មាន​ប្រសាសន៍​ថា​ មាន​ហេតុផល​ដែល​អាច​យោគយល់​នៅ​ត្រង់​ថា​ ពេល​ដែល​ប្រេង​ចុះថ្លៃ​ អ្នកលក់​ថា​ គាត់​អត់​ទាន់​ចុះ​(​ថ្លៃ​)​បាន​ទេ​ ពីព្រោះ​គាត់​ទិញ​យក​មក​ពី​ពេល​មុន​ មាន​តម្លៃ​ថ្លៃ​ ។​ ដូច្នេះ​គាត់​ស្តុក​ទុក​តម្លៃ​នោះ​មួយ​រយៈ​ ដល់​ទិញ​ប្រេង​ថ្មី​ ទើប​គាត់​ចុះ​(​ថ្លៃ​)​ ។​

​ប៉ុន្តែ​រឿង​ដែល​គួរ​ឲ្យ​សំណើច​នៅ​ត្រង់​កន្លែង​ដែល​ឮ​សូរ​ថា​ ប្រេង​ឡើងថ្លៃ​នៅ​ទីក្រុង​ឡុ​ង​,​ ញូ​វ​យ៉​ក​ គាត់​ដំឡើង​ថ្លៃ​ភ្លាម​ នៅ​ភ្នំពេញ​ ។​ ក្នុង​ពេល​ដែល​គាត់​មិន​ទាន់​បាន​នាំ​ប្រេង​ដែល​ឡើងថ្លៃ​នៅ​ទីក្រុង​ឡុ​ង​,​ ញូ​វ​យ៉​ក​១​ដំណក់​មក​សោះ​ ។​ ត្រង់​ហ្នឹង​ដែល​យល់​គ្នា​អត់​បាន​ ។​

​ទាក់​ទឹ​ន​នឹង​បញ្ហា​នេះ​ដែរ​ សម្តេច​តេ​ជោ​បាន​មាន​ប្រសាសន៍​បន្ត​ថា​ សម្តេច​នឹង​ជួប​ជាមួយ​អ្នកលក់​សាំង​ដោយ​ផ្ទាល់​តែ​ម្តង​ ហើយ​ឲ្យ​លោក​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ធ្វើ​មេគុណ​ដើម្បី​កំណត់​និយាយ​ជាមួយ​គ្នា​អំពី​បញ្ហា​ឡើងថ្លៃ​,​ ចុះថ្លៃ​នេះ​ កុំ​ឲ្យ​តាម​ស្រេច​តែ​នឹង​ចិត្ត​របស់​ខ្លួន​ពេក​ ។​

​យោគយល់​បាន​ពេល​ដែល​ក្នុង​១​បារ៉ែល​តម្លៃ​៥៥​តុល្លារ​ លុះដល់​គេ​ចុះ​មក​នៅ​៥០​ដុល្លារ​ ខ្លួន​មិន​ទាន់​ចុះ​បាន​ទេ​ ក្នុង​ប៉ុន្មាន​ថ្ងៃ​ដំបូង​ ដោយសារ​តែ​ខ្លួន​ដឹក​យក​អា​៥៥​ដុល្លារ​មួយ​បារ៉ែល​នោះ​មក​ស្តុក​ ។​ នេះ​យោគយល់​បាន​!​ ប៉ុន្តែ​អ្វី​ដែល​យោគយល់​មិន​បាន​ នៅ​ត្រង់​ ពេល​ប្រេង​ឡើង​ដល់​៦០​ដុល្លារ​ គាត់​ដំឡើង​ថ្លៃ​នៅ​ភ្នំពេញ​ភ្លាម​ ក្នុង​ពេល​ដែល​គាត់​អត់​ទាន់​បាន​នាំ​ប្រេង​យក​មក​មួយ​ដំណក់​សោះ​នោះ​ ។​ ស្រាប់តែ​ដំឡើង​ដូច្នេះ​ខ្ញុំ​នឹង​ត្រូវ​ធ្វើការ​ផ្ទាល់​ហៅ​មេៗ​ទៅ​ជួប​ ។​

​ប៉ុន្តែ​ក្រុមហ៊ុន​ស្រុក​ខ្មែរ​រកស៊ី​ស្រួល​និយាយ​គ្នា​ជាង​ក្រុមហ៊ុន​មក​ពី​បរទេស​ គេ​សួរ​មេ​របស់​គេ​នៅ​ក្រៅប្រទេស​ ។​ ដូច្នេះ​ ខ្ញុំ​ចង់​ឲ្យ​កម្ពុជា​ខ្លួនឯង​ពង្រីក​សមត្ថភាព​អ្នក​រកស៊ី​ឲ្យ​កាន់តែ​ធំ​ ។​

​ប៉ុន្តែ​អ្នក​រកស៊ី​នោះ​ត្រូវ​គេ​គំរាម​បង្កើត​តុលាការ​កាត់ទោស​ក្រោយ​គេ​ឈ្នះ​ឆ្នោត​ទៅ​ទៀត​ ។​ សង្គ្រាម​ផ្ទៃក្នុង​ ផ្ទុះ​ដាច់ខាត​,​ ត្រូវ​តែ​ផ្ទុះ​ ព្រោះ​អ្វី​?​

​ប៉ុ​ល​ ពត​ ឆ្នាំ​១៩៧០​ដល់​ឆ្នាំ​១៩៧៥​ ថា​នឹង​កាត់ទោស​ លន់​ ន​ល់​,​ សិរិ​មតៈ​,​ ចេ​ង​ ហេង​,​ អ៊ឹ​ន​ តាំ​,​ សុស​ ស្ទែ​ន​,​ ឡុ​ង​ បូ​រ៉េ​ត​,​ ហង្ស​ ធុន​ហាក់​…៧​នាក់​ រួច​ហើយ​អា​ពត​ កាត់ទោស​មួយ​ប្រទេស​ ។​

​ឥឡូវនេះ​ សារ​នយោបាយ​របស់​ពួក​គេ​ បើ​គេ​ឈ្នះ​ គេ​នឹង​បង្កើត​តុលាការ​កាត់ទោស​អ្នក​រកស៊ី​ខុសច្បាប់​ ។​ ដូច្នេះ​សំណួរ​ថា​ តើ​ប្រព័ន្ធ​តុលាការ​បច្ចុប្បន្ន​នឹង​ត្រូវ​បោះបង់​ចោល​?​ ច្បាប់​បច្ចុប្បន្ន​ហ្នឹង​ត្រូវ​បោះចោល​?​ អ្វីៗ​ចោល​ទាំងអស់​?​ បង្កើត​ឡើង​តុលាការ​មួយ​ ច្បាប់​ថ្មី​មួយ​ ។​ ដើមចោទ​ជា​នរណា​?​ ចុងចោទ​ងាយ​យល់​ទេ​?​ អ្នក​ណា​ អ្នកមាន​គឹ​ជា​ចុងចោទ​ទាំងអស់​។​ ប៉ុន្តែ​ដើមចោទ​ គេ​នឹង​ដើរ​ចង្អុល​ដូច​សម័យ​អា​ពត​ ចង្អុល​អ្នក​នេះ​ម្ចាស់​ដី​១០​ហិ​កតា​ ដាក់​គ្រឹប​,​ នេះ​គ្រូបង្រៀន​,​ សាស្ត្រាចារ្យ​…​ ដូច្នេះ​សង្គ្រាម​នឹង​កើតឡើង​ ហើយ​កុំ​ថា​ ខ្ញុំ​គំរាម​ ។​

​សម្តេច​នាយក​រដ្ឋមន្ត្រី​បន្ត​រិះគន់​ថា​ ចុះ​ចាំបាច់​ដល់​ឈ្នះ​ ចុះ​ប្តឹង​ពី​ឥឡូវ​ទៅ​ថា​ នរណា​ខ្លះ​រកស៊ី​ខុសច្បាប់​ ប្តឹង​ទៅ​តុលាការ​ទៅ​ ម៉េច​ក៏​មិន​ប្តឹង​ទៅ​ ហើយ​ចាំ​ដល់​ខ្លួន​ឈ្នះ​ បាន​ខ្លួន​…​បើ​ដូច្នេះ​ រឿង​អា​ពត​ មក​ដល់​ទៀត​ហើយ​ ។​

​សម្តេច​មាន​ប្រសាសន៍​ថា​ ជឿ​ខ្ញុំ​ទៅ​ នឹង​កើតសង្គ្រាម​សារ​ជា​ថ្មី​ មិនមែន​បន្លាច​ទេ​ គឺ​នឹង​កើត​មែន​ ៕​

gas-station_hong-menea

...

ដោយ៖ ហេង​ សូ​រិ​យា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print