ឧត្តរមានជ័យ៖ លោកនាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជា ការរងនាយសេនាធិការចម្រុះ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អមដំណើរដោយ មេបញ្ជាការ មេបញ្ជាការរង សមរភូមិមុខទិសយោធភូមិភាគទី៤ កាលពីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥ បានយកអាវរងា ជូនដល់កងទ័ពជួរមុខនៅទិសទី២ ស្រុកអន្លង់វែង នៅទី បញ្ជាការ៤១៣ ។
បន្ទាប់ពីបានស្តាប់របាយការណ៍មេបញ្ជាការជួរមុខរួចមកនាយ ឧត្តមសេ នីយ៍ គន់ គីម បានមានមតិសំណេះសំណាលនិង ពាំនាំបណ្តាំផ្ញើសាកសួរសួរសុខទុក្ខ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះកងនគរបាលនិងកងកម្លាំង ប្រដាប់អាវុធជួរមុខទាំងអស់ដោយជានិច្ចកាលសម្តេចទាំងពីរបានយកចិត្តទុកដាក់ដល់បងប្អូនយើងមិនថែលខានទាំង ជីវភាពរស់នៅ និងសុខភាព ។ ជាក់ស្តែងពេលនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភអាវរងា ដល់កងកម្លាំងជួរមុខរាប់ម៉ឺនអាវ សម្រាប់ត្រៀមមុនពេលរដូវរងាមកដល់ ។
នាយឧត្តមសេនីយ៍បញ្ជាក់ថា ការជួយឧបត្ថម្ភ នេះមានរាល់រដូវកាល ក្នុងនោះឲ្យតែ រដូវភ្លៀង មកដល់សម្តេចតេជោលោកតែងបានផ្តល់អាវភ្លៀង រដូវរងាមកដល់សម្តេចលោកផ្តល់អាវរងាជារៀងរាល់ឆ្នាំ បន្ថែមលើការជួយឧបត្ថម្ភ គ្រឿងបំពាក់ ដល់កងទ័ពមានគ្រប់លទ្ធភាព គ្រប់សមត្ថភាពប្រយុទ្ធ ដោយមិនទាន់គិតពីការឧបត្ថម្ភស្បៀងអាហារឬឧបករណ៍ប្រើប្រាស់ផ្សេងៗទៀតនោះឡើយនោះឡើយ ។
ជាកិច្ចឆ្លើយតប កងកម្លាំងសមរភូមិមុខទាំងអស់បានសម្តែងអំណរសាទរយ៉ាងខ្លាំងចំពោះសម្តេចទាំងពីរនិងបាន បានប្រសិទ្ធពរបវរមហាប្រសើរ ជូនសម្តេចទាំងពីរ ទទួលបានសុខភាពល្អ បរិបូរណ៍ កម្លាំងខ្លាំងក្លាប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ ដើម្បីដឹកនាំ កសាង និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា ឲ្យកាន់តែរីកចម្រើន ថ្កុំថ្កើងរុងរឿងថែមទៀត ។ ជាមួយនេះថែរកងកម្លាំងទាំងអស់បបានប្តេជ្ញាចិត្តដាច់ខាត អនុវត្តភារកិច្ចការពារជាតិ ការពារបូរណភាព ទឹកដី ប្តេជ្ញាដាច់ខាតការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលដឹកនាំ ដោយសម្តេចតេជោ ហ៊ុន សែន ដល់ដង្ហើមចុងក្រោយ៕
ដោយ៖ ប្រាថ្នា