តាមការសន្និដ្ឋានជាទូទៅ គឺអ្នកទោស មិនថាមាន ក្រ នោះឡើយ គឺជាអ្នកប្រព្រិត្តល្មើសច្បាប់ របស់រដ្ឋរបស់ប្រទេសមួយ គឺត្រូវតែមានទោស ស្មើៗគ្មា គឺអ្នកទោស មិនមានវណ្ណះ នោះឡើយ ។ប៉ុន្តែនៅក្នុងប្រទេស មួយចំនួន មានការរស់នៅយ៉ាងសុខសាន្ត មានសុវត្ថិភាពជាងរស់នៅខាងក្រៅទៅទៀត។
ជាក់ស្តែង នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌិត ក្រោយពេលដែល ព្រះមហាក្សត្រ ប្រទេសទេសនេះបានបង្កើតគណកម្មការប្រឆាំងពុករលួយដែលដឹកនាំដោយ ព្រះរាជទាយាទស្នងរាជ្យ គឺបានចាប់ខ្លួន ព្រះអង្គម្ចាស់រាជ្យមុទ្រ និងអតីតមន្ត្រីជាន់ខ្ពស់ ជាច្រើនរូបដែលជាប់ពាក់ព័ន្ធនិងអំពើពុលរលួយ។
ព្រះរាជ្យបុត្រនិងព្រះអង្គម្ចាស់ទាំង នោះត្រូវបញ្ជូនទៅកាន់ពន្ធនាគារ ឃុំព្រះកាយ ប៉ុន្តែអ្វីដែលគេចាប់អារម្ភនោះគឺ ពន្ធនាគារ សម្រាប់ឃុំអតីតមន្ត្រីជាន់ខ្ពស់ ឬរាជ្យវង្ស សានុវង្ស មានភាពប្រណីតជាងផ្ទះរស់នៅរបស់ពលរដ្ឋទៅទៀត គឺសុទ្ធតែ មន្ទីរឃុំឃាំងលំដាប់ផ្កាយ៥។
ការដេកដាក់ពូកនៅលើ ឥដ្ឋ ក្នុង ពន្ធនាគារលំដាប់ផ្កាយ៥ របស់ពួកគេ គឺមាន ព្រះអង្គម្ចាស់របស់អារ៉ាប៊ីសាអូឌីត ១១ព្រះអង្គ, រដ្ឋមន្រ្តីរដ្ឋាភិបាល និងពាណិជ្ជករ កំពុងរង់ចាំជោគវាសនារបស់ពួកគេ បន្ទាប់ពីការពួកគេត្រូវបាន ចាប់ខ្លួននៅក្នុងការយុទ្ធនាការ ប្រឆាំងអំពើ ពុករលួយដ៏ធំបំផុតនៃប្រវត្តិសាស្ត្រ របស់ព្រះរាជាណាចក្រ ដ៏ទំនើបមួយនេះ។
យោងតាមសារព័ត៌មាន Daily Mail ចេញផ្សាយនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧ បានឲ្យដឹងថា នៅក្នុងរូបភាពមួយដែលទទួលបាន ទាំងស្រុងដោយ DailyMail.com បុរសទាំងនោះបានគេប្រមូលផ្តុំគ្នា នៅសណ្ឋាគារលំដាប់ផ្កាយ៥ Ritz Carlton នៅរដ្ឋធានី រីយ៉ាដ របស់ប្រទេសអារ៉ាប៊ីសាអូឌីតនៅក្នុង បន្ទប់ដ៏ភ្លឺផ្លេក ដែលត្រូវបាន រុំដោយភួយ និងលើពូកស្តើង។
ប្រភពអារ៉ាប៊ីសាអ៊ូឌីតបាននិយាយថា ក្នុងចំណោមអ្នកដែលថតរូប នៅក្នុងបន្ទប់នោះ គឺជាវិនិយោគិនមហាសេដ្ឋី នោះគឺព្រះអង្គម្ចាស់ Al-Waleed bin Talal ដែលជាក្មួយប្រុសរបស់ព្រះមហាក្សត្រ នៃរាជាណាចក្រមួយនេះ ដែលព្រះអង្គម្ចាស់ Al-Waleed bin Talal មានទ្រព្យសម្បត្តិប្រមាណ ១៨ពាន់លានដុល្លារនិងជាម្ចាស់ភាគហ៊ុន នៅក្នុងក្រុមហ៊ុន Twitter, Lyft និង Citigroup ។
រូបថតនេះត្រូវបានបង្ហាញ ឱ្យឃើញនៅពេលដែល លោកប្រធានាធិបតី Trump បានចូលរួមគាំទ្រដល់បញ្ជាឱ្យ មានការចាប់ខ្លួនមនុស្ស ជាច្រើននាក់ ដែលព្រះអង្គម្ចាស់រាជទាយាទ Mohammed bin Salman ដែលជាមហាសេដ្ឋីវ័យ ៣២ឆ្នាំ ចេញបញ្ជា។
នៅពេលត្រៀមខ្លួនចាកចេញពី ប្រទេសជប៉ុន ទៅប្រទេសកូរ៉េខាងត្បូងក្នុង ដំណើរទស្សនកិច្ចនៅអាស៊ី លោក ដូណាល់ ត្រាំ បាននិយាយថា “ខ្ញុំមានទំនុកចិត្តយ៉ាងខ្លាំងលើស្ដេច Salman និងព្រះអង្គម្ចាស់ជារាជទាយាទ របស់អារ៉ាប៊ីសាអ៊ូឌីត, ពួកគេដឹងច្បាស់ ពីអ្វីដែលពួកគេកំពុងធ្វើ។ ចំណែកអ្នកដែលត្រូវបាន ចាប់ខ្លួន លោក ត្រាំ ថា «មួយចំនួននៃអ្នកទាំងនោះ គឺពួកគេបានទទួលផល ប្រយោជន៍ ជាច្រើនពីប្រទេសរបស់ពួកគេអស់ ជាច្រើនឆ្នាំមកហើយ»៕
ដោយ៖ មែវ សាធី