មុននេះបន្តិច៖ ប៉េកាំងក្រាលព្រំក្រហម បង្កើនសន្តិសុខការពារស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោកត្រាំ
នៅរសៀលថ្ងៃទី៨ខែវិច្ឆិកានេះ ប្រធានាធិបតីអាមេរិក ដូណាលត្រាំនឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងប្រទេសចិន ។នៅយប់នេះ លោកត្រាំនឹងស្នាក់នៅក្នុងសណ្ឋាគាផ្កាយ៥ St Regis ក្នុងទីក្រុងប៉េកាំង ដោយមានការធានាសុវត្ថិភាពយ៉ាងតឹងតែងបំផុត។
សណ្ឋាគា St Regis ផ្កាយ៥ គឺជាទីតាំងដែលមានឈ្មោះល្បីល្បាញ មានការធានាសន្តិសុខ ស្ថិតនៅមិនឆ្ងាយពីទីលានធៀនអានម៉ែន ។ កម្លាំងសន្តិសុខបានបង្កើនការការពារយ៉ាងតឹងតែងនៅជុំវិញទីតាំងខាងលើ ។ កាម៉ារ៉ាសុវត្ថិភាពបានដាក់ពង្រាយនៅគ្រាប់ទិសទីជុំវិញសណ្ឋាគានោះ។
នៅក្នុងដំណើរទស្សនកិច្ចទីក្រុងប៉េកាំងបានចាប់ផ្តើមនៅរសៀលថ្ងៃទី៨ខែវិច្ឆិកា នៅយប់នេះលោកត្រាំនិង ប្រធានាធិបតីចិនស៊ីជីងពីតនិងមានពិធីបរិភោគអាហារពេលយប់ជាមួយគ្នា។ នៅព្រឹកថ្ងៃទី៩ខែវិច្ឆិកា លោកត្រាំនិងចូលរួមនៅក្នុងព្រិត្តិការសំខាន់ៗជាច្រើន ជាមួយចិន និងពិភាក្សាលើបញ្ហាសំខាន់ៗក្នុងទំនាក់ទំនងសេដ្ឋកិច្ចពណិជ្ជកម្ម។ ក្រៅពីនេះប្រធានបទសំខាន់បំផុតនោះគឺបញ្ហាអាវុធបរមាណូរបស់កូរ៉េខាងជើង ដោយអាមេរិកស្នើរឲ្យចិន រឹតបន្តឹង ទៅលើកូរ៉េខាងជើង។
ដំណើរទស្សនកិច្ចរបស់លោកត្រាំកើតឡើងក្នុងពេលដែល ប្រធានាធិបតីចិត ស៊ីជីងពីងទើបតែ ជាប់ឆ្នោតជាមេដឹកនាំចិន មួយអាណាត្តិ៥ឆ្នាំទៀតក្នុងមហាសន្និបាតបក្ស លើកទី១៩។ ចាប់តាំងពីឡើងកាន់អំណាចកាលពីឆ្នាំ២០១២មក លោកស៊ីជីងពីនបានជម្រុញឲ្យអាមេរិកទទួលស្គល់នៅអ្វីដែល ចិនហៅថា ទំនាក់ទំនងបែបថ្មីតាមបែបប្រទេសមហាអំណាច៕
ដោយ៖ មែវ សាធី