កុងតឺន័រ​បុក​រថយន្ត​ដឹក​កម្មករ​ស្លាប់​៣​នាក់​ និង​របួសធ្ងន់​ ស្រាល​ជិត​៣០​នាក់​

ចែករំលែក៖

​ខេត្តកំពង់ស្ពឺ​៖​ យ៉ាង​ហោច​ណាស់​មនុស្ស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​ និង​ច្រើន​នាក់​ទៀត​រង​របួសធ្ងន់​ ស្រាល​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ បន្ទាប់​ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​កុងតឺន័រ​បុក​រថយន្ត​ទួ​រី​ស​ដឹក​កម្មករ​កាត់ដេរ​ ។​

dee

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៥៩​នាទី​ព្រឹក​ ថ្ងៃ​ទី​២០​ ខែតុលា​ ឆ្នាំ​២០១៥​ ស្ថិត​ក្នុងភូមិ​សំណង់​ សង្កាត់​រកា​ធំ​ ក្រុង​ច្បារមន​ ខេត្ត​កំពង់​ស្ពឹ​ ។​

​សេចក្តីរាយការណ៍​បាន​បញ្ចា​ក់ថា​ រថយន្ត​បង្ក​ម៉ាក​ហ៊ី​យ៉ា​ន់​ដា​ ពាក់​ស្លាក​លេខ​ ព្រះ​សីហ​នុ​ 3A-1703​ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​ ក្រោយ​កើតហេតុ​បាន​គេចខ្លួន​បាត់​ ។​ ចំណែក​ភាគី​ម្ខាង​ទៀត​ រថយន្ត​ម៉ាក​ទួ​រី​ស​ ពណ៌​ប្រផេះ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2G-6140​ ជា​រថយន្ត​ដឹក​កម្មករ​រោងចក្រ​កាត់ដេរ​ អ្នកបើកបរ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ ។​

​ប្រភព​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ រថយន្ត​កុងតឺន័រ​ បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ បាន​រេ​ចង្កូត​ទៅ​បុក​រថយន្ត​ទួ​រី​ស​ដែល​ធ្វើ​ដំណើរ​បញ្ច្រាស់ទិស​គ្នា​ បណ្តាល​ឲ្យ​មាន​មនុស្ស​ម្នាក់​ស្លាប់​នៅ​នឹង​កន្លែង​ ហើយ​ច្រើន​នាក់​ទៀត​រង​របួសធ្ងន់​ ស្រាល​ ។​ ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ទៅ​អន្តរាគមន៍​បញ្ជូន​ជន​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​ ចំណែក​សព​ដែល​ស្លាប់​ក្នុង​ឧប្បត្តិ​ហេតុនេះ​ សមត្ថកិច្ច​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ។​

​សព​មាន​ត្រូវ​បាន​ស្គាល់ឈ្មោះ​ សៀត​ សំបូរ​ ភេទ​ស្រី​ អាយុ​៣០​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ត្រង់​ ឃុំ​ស្គុះ​ ស្រុក​សំរោង​ទង​ ខេត្តកំពង់ស្ពឺ​ ។​

​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ក្រុម​កម្មករ​ដែល​រង​គ្រោះ​ក្នុង​ឧប្បត្តិ​ហេតុនេះ​ បម្រើ​ការងារ​នៅ​រោងចក្រ​ស្បែកជើង​ ចេ​ណឺ​រេ​ហ្សិ​ន​ ថ្នល់ទទឹង​ និង​មាន​ទីលំនៅ​ឃុំ​ស្គុះ​ ស្រុក​សំរោង​ទង​ទាំងអស់​គ្នា​ ។​

​ប្រភព​បន្ត​ថា​ ក្រោយ​បញ្ជូន​ជន​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​ហើយ​ សមត្ថកិច្ច​បាន​វាស់វែង​នៅ​កន្លែង​កើតហេតុ​ និង​ធ្វើ​កំណត់ហេតុ​យក​វត្ថុ​តាង​ទាំង​ពីរ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ខេត្ត​ ដើម្បី​រង់ចាំ​ស្រាវជ្រាវ​រក​ម្ចាស់​(​ថៅកែ​)​រថយន្ត​បង្ក​ឲ្យ​មក​ដោះស្រាយ​ជូន​ជន​រង​គ្រោះ​តាម​ផ្លូវច្បាប់​ ។​

​បើ​តាម​សមត្ថកិច្ច​បាន​បញ្ជាក់​ថា​ ជន​រង​គ្រោះ​បាន​ស្លាប់​បន្តបន្ទាប់​មក​ទៀត​រហូត​ដល់​៣​នាក់​ ៕​

dee (2)dee (1)dee (3)

...

ដោយ៖ សេនា​ស័ក្តិ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print