បំផ្ទុះ​រថយន្ត​ដឹក​អ្នកដំណើរ​នៅ​ប៉ា​គី​ស្ថាន​ ស្លាប់​ និង​របួស​ជាង​៣០​នាក់​

ចែករំលែក៖

​មន្ត្រី​នៅ​ក្នុង​តំបន់​បាន​ថ្លែង​ថា​ យ៉ាង​ហោច​ណាស់​មនុស្ស​១១​នាក់​បាន​បាត់បង់​ជីវិត​ និង​ច្រើន​នាក់​ផ្សេង​ទៀត​បាន​រង​របួស​កាលពី​ថ្ងៃ​ទី​១៩​ ខែតុលា​ ឆ្នាំ​២០១៥​ នៅ​ពេល​ដែល​គ្រាប់បែក​ដែល​មាន​កម្លាំង​ខ្លាំង​បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​រថយន្តក្រុង​ដឹក​អ្នកដំណើរ​មួយ​គ្រឿង​ស្ថិត​នៅ​ភាគ​និរតី​ខេត្ត​ Baluchistan​ ប្រទេស​ប៉ា​គី​ស្ថាន​ ។​

pakistan-blast

​ប៉ូលិស​ជំនាញ​ជាតិ​ផ្ទុះ​បាន​អះអាង​ថា​ គ្រឿងផ្ទុះ​ដែល​មាន​កម្លាំង​ខ្លាំង​ត្រូវ​ជនល្មើស​លួច​បង្កប់​នៅ​ពី​ខាងក្រោយ​រថយន្តក្រុង​ ដែល​ដឹក​កម្មករ​ត្រឡប់​មក​ពី​បំពេញការងារ​ស្ថិត​នៅ​ភាគ​ខាង​កណ្តាល​ Quetta​ ទៅ​កាន់​លំនៅ​ឋាន​របស់​ពួក​គេ​ ស្ថិត​នៅ​ឯ​តំបន់​ជាយក្រុង​នោះ​ ។​

​ការ​វាយប្រហារ​នៅ​តំបន់​ខាងលើ​នេះ​មានការ​ស្ងប់ស្ងាត់​មួយ​រយៈពេល​ មិន​ដូច​កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នោះ​ឡើយ​ ដែល​ក្រុម​ឧទ្ទាម​អិ​ស្លា​ម​ផ្តាច់ខ្លួន​ជ្រុលនិយម​តែង​បង្ក​ហិង្សារ​វាយប្រហារ​ស្ទើរ​គ្មាន​លោះ​ថ្ងៃ​ ។​

​មន្ត្រី​ប៉ូលិស​ជាន់ខ្ពស់​ ក៏​ដូច​ក្រុម​គ្រូពេទ្យ​ក្នុង​តំបន់​ផង​ដែរ​បាន​អះអាង​ថា​ ជន​រង​គ្រោះ​ដែល​បាត់​បង់ជីវិត​ដោយហេតុ​ការណ៍​នេះ​កើន​១១​នាក់​ និង​២២​នាក់​ផ្សេង​ទៀត​រង​របួស​ ។​ ស្ថិត​នៅ​មន្ទីរពេទ្យ​ក្នុង​តំបន់​ មានការ​ពពាក់ពពូន​ទៅ​ដោយ​ក្រុម​សាច់ញាតិ​ជន​រង​គ្រោះ​ដែល​ទៅ​កាន់​ទី​នេះ​ដើម្បី​មើលថែ​ និង​សួរសុខទុក្ខ​ជន​រង​គ្រោះ​។​

​បុរស​ឈ្មោះ​ Ali​ Bukhsh​ សាច់ញាតិ​ជន​រង​គ្រោះ​ម្នាក់​ក្នុង​ហេតុការណ៍​ខាងលើ​បាន​ប្រាប់​ AFP​ថា​ ប្អូនប្រុស​របស់ខ្ញុំ​ គឺជា​ពលករ​ម្នាក់​ គាត់​បាន​ស្ថិត​នៅ​លើ​រថយន្ត​ដែល​រង​ការ​ផ្ទុះ​ឆេះ​នោះ​ដែរ​ ។​ យើង​បាន​រង់ចាំ​គាត់​ត្រឡប់​មក​ពី​ធ្វើការ​ហូប​អាហារ​ពេល​ល្ងាច​ជុំ​គ្នា​ ប៉ុន្តែ​មិនឃើញ​គាត់​មក​សោះ​…​បន្ទាប់​មក​ យើង​បានដឹង​អំពី​ហេតុការណ៍​វាយប្រហារ​នេះ​ និង​បាន​ធ្វើ​ដំណើរ​មក​កាន់​មន្ទីរពេទ្យ​តែ​ម្តង​ ។​ លោក​បន្ត​ថា​ ប្អូនប្រុស​របស់​លោក​បាន​ងើប​ពី​សន្លប់​បាត់ស្មារតី​នោះ​ហើយ​ ប៉ុន្តែ​នៅ​តែ​ទទួល​រង​ការ​ឈឺចាប់​ ។​

​លោក​វិ​ជ្ជ​បណ្ឌិត​ Noor​ Baluch​ បាន​ថ្លែង​ថា​ មនុស្ស​១០​នាក់​បាន​បាត់បង់​ជីវិត​រួច​ហើយ​ខណៈ​ដែល​បញ្ជូន​មក​ដល់​មន្ទីរពេទ្យ​នោះ​ ។​ រីឯ​២៣​នាក់​ផ្សេង​ទៀត​រង​របួស​ ។​ បន្ទាប់​មក​ទៀត​ អ្នក​រង​របួស​ម្នាក់​ទៀត​បាន​បាត់បង់​ជីវិត​នៅ​ក្នុង​មន្ទីរពេទ្យ​ ។​ ជន​រង​គ្រោះ​៤​នាក់​ផ្សេង​ទៀត​ស្ថិត​ក្នុង​ស្ថានភាព​រង​របួសធ្ងន់​នៅឡើយ​ ។​

​មន្ត្រី​ប៉ា​គី​ស្ថាន​បាន​អះអាង​ថា​ រថយន្ត​បាន​ដឹក​ក្រុម​កម្មករ​ទាំងនោះ​ ។​ ប៉ុន្តែ​មិន​បាន​លាតត្រដាង​ព័ត៌មាន​លម្អិត​ពី​មូលហេតុ​បណ្តាល​ឲ្យ​ផ្ទុះ​នោះ​ទេ​ ។​ មន្ត្រី​អះអាង​ថា​ មាន​នរណា​ម្នាក់​លាក់​គ្រាប់បែក​នៅ​ពីក្រោយ​រថយន្ត​នេះ​ ហើយ​មានការ​សង្ស័យ​ដែរ​ថា​ អាច​ជា​ទ​ង្វើ​របស់​នរណា​ម្នាក់​ក៏​អាច​ថា​បាន​ដែរ​ ។​

​លោក​ Waheed​ Khatak​ មន្ត្រីជាន់ខ្ពស់​បាន​ថ្លែង​ថា​ គ្រាប់បែក​នេះ​បាន​ផ្ទុះ​ឡើង​ ខណៈ​ដែល​រថយន្ត​បើកបរ​ទៅ​ជិត​ដល់​តំបន់​មានការ​ហោះហើរ​មួយ​តាម​បណ្តោយ​វិ​ថី​ Sariab​ ជាយក្រុង​ Quetta​ ។​

​ខេត្ត​ Baluchistan​ ស្ថិត​នៅ​ភាគ​និរតី​របស់​ប៉ា​គី​ស្ថាន​នេះ​ ដែល​មាន​ Quetta​ ជា​រដ្ឋធានី​នោះ​ ពោរពេញ​ទៅ​ដោយ​ក្រុម​អិ​ស្លា​ម​និយម​,​ ក្រុម​និកាយ​សាសនា​ និង​ក្រុម​ឧទ្ទាម​ផ្តាច់ខ្លួន​ជា​ច្រើន​ផ្សេង​ទៀត​ ។​ ខេត្ត​មួយ​នេះ​សម្បូរ​ដោយ​ធនធាន​រ៉ែ​ ជា​គោល​ដោយ​វាយប្រហារ​ដើម្បី​ដណ្តើម​សិទ្ធិ​គ្រប់គ្រង​របស់​ក្រុម​ឧទ្ទាម​ជា​យូរ​មក​ហើយ​ ប៉ុន្តែ​មិន​បាន​សម្រេច​ ។​ ក្រុម​ឧទ្ទាម​បាន​វាយប្រហារ​ជា​ច្រើន​លើក​ប្រឆាំង​ទៅ​លើ​សហគមន៍​ Hazara​ Shia​ ក្នុង​អំឡុង​ឆ្នាំ​ថ្មីៗ​នេះ​ ។​

​ក្រុម​ផ្តាច់ខ្លួន​ Baluch​ បាន​ទាមទារ​តំបន់​ស្វយ័ត​បន្ថែម​ទៀត​ទៅ​លើ​ទីតាំង​ដែល​សម្បូរ​ធនធាន​រ៉ែ​ និង​ឧ​ស្មន​ និង​បាន​បើក​ការ​វាយប្រហារ​ញឹកញាប់​ទៅ​លើ​កងកម្លាំង​សន្តិសុខ​រដ្ឋាភិបាល​ ។​ ប៉ុន្តែ​ទោះបី​យ៉ាងណា​ មានការ​ស្ងប់ស្ងាត់​នៅ​ក្នុងឆ្នាំនេះ​ ក្រោយ​ពី​កម្លាំង​សមត្ថកិច្ច​បង្ក្រាប​ ៕​

dee

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print