ទឹក​ស្អុយ​ហូរ​ចេញពី​លូ​តាម​បណ្ដោយ​ ផ្លូវ​៧៨​ A​ មុខ​សាលា​បឋម​សិក្សា​ ឡា​បាន​សៀ​ក​ ជា​ច្រើន​ខែ​អាជ្ញាធរ​ មើល​រំលង​

ចែករំលែក៖

​ខេត្ដរតនគិរី​៖​ ទឹក​ស្អុយ​ហូរ​ចេញពី​លូ​ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន​និង​ការ​រស់​ នៅ​របស់​ប្រជាពលរដ្ឋ​យ៉ាង​ខ្លាំង​ពិសេស​ ប៉ះពាល់​ដល់​ការ​សិក្សា​របស់​សិ​ស្សា​នុ​ សិស្សសាលា​បឋម​សិក្សា​ឡា​បាន​សៀ​ក​ នាំ​ឱ្យ​មានការ​រិះគន់​យ៉ាង​ខ្លាំង​។​

se (3)

​ប្រជាពលរដ្ឋ​បានឱ្យ​ដឹង​ថា​ ទឹក​ស្អុយ​ ហូរ​ចេញពី​លូ​នេះ​បាន​កើត​ឡើងជា​ច្រើន​ ខែ​មក​ហើយ​តែ​អាជ្ញាធរ​មូលដ្ឋាន​និង​ ថ្នាក់លើ​ដូច​ជា​មិន​ចាប់អារម្មណ៍​បញ្ហា​ នេះ​ទេ​។​ កាលពី​កន្លង​ទៅ​គេ​បានឃើញ​ អាជ្ញាធរ​ចុះ​មក​ជីក​ដាក់​លូ​ហើយ​ក្រោយ​ មក​ពុំ​ឃើញ​សកម្មភាព​ជីក​ដាក់​លូ​ឱ្យ​រួច​ រាល់​នោះ​ទេ​ដោយ​ទុក​ចោល​ពាក់កណ្ដាល​ ធ្វើ​ឱ្យ​ទឹក​ស្អុយ​ហូរ​ចេញពី​លូ​។​

​ប្រជាពលរដ្ឋ​បានឱ្យ​ដឹង​ទៀត​ថា​ ទឹក​ ស្អុយ​ហូរ​ចេញពី​លូ​ខាងលើ​នេះ​ស្ថិត​នៅ​ តាម​ផ្លូវជាតិ​លេខ​៧៨A​ ចេញពី​ក្រុង​បាន​ លុង​ទៅ​ស្រុក​អូរ​ជុំ​ ស្ថិត​នៅ​ភូមិ​ទេស​ អន្លង់​ សង្កាត់​បឹង​កន្សែង​ មុខ​សាលា​ បឋម​សិក្សា​ឡា​បាន​សៀ​ក​។​ ទឹក​សម្អុយ​ ហូរ​ចេញពី​លូ​នេះ​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​ប្រជា​ ពលរដ្ឋ​និង​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​ធុញ​ ទ្រាន់​ក្នុង​ការ​បិត​ច្រមុះ​ប៉ុណ្ណោះ​ទេ​ ពិសេស​នោះ​គឺ​សិស្សានុសិស្ស​ដែល​កំពុង​ សិក្សា​នៅ​ក្នុង​សាលា​បឋម​សិក្សា​ឡា​ បាន​សៀ​ក​នេះ​តែ​ម្ដង​។​

​ជុំវិញ​ករណី​នេះ​លោក​ សូរ​ សំណាង​ ប្រធាន​មន្ទីរ​សាធារណៈការ​ខេត្ដរតនគិរី​ បាន​ប្រាប់​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​ថា​ ការ​ធ្វើ​ លូ​បង្ហូរទឹក​ស្អុយ​ចេញពី​ក្រុង​បាន​លុង​នេះ​ ជា​គម្រោង​របស់​ខេត្ដ​បាន​ម៉ៅ​ការ​ឱ្យ​ ក្រុមហ៊ុន​មួយ​ដើម្បី​ស្ថាបនា​។​ ការ​ដែល​ ក្រុមហ៊ុន​ផ្អាក​មិន​បន្ដសកម្មភាព​បញ្ចប់​ នោះ​ព្រោះ​អាជ្ញាធរ​ខេត្ដ​មាន​លុយ​ធ្វើ​ ត្រឹមតែ​ប៉ុណ្ណឹង​ ហើយ​ប្រហែលជា​ឆ្នាំ​ ក្រោយ​ទើប​ធ្វើ​បន្ដ​ទៅ​ទៀត​។​

​ដោយឡែក​លោក​ ញ៉ែ​ម​ សំ​អឿ​ន​ អភិបាលរង​ខេត្ដរតនគិរី​បាន​ប្រាប់​ឱ្យ​ដឹង​ តាម​ទូរស័ព្ទ​ដែរ​ថា​ ចំពោះ​ករណី​នេះ​ លោក​ពុំ​ទាន់​បានដឹង​ទេ​ ហើយ​លោក​ចាំ​ មើល​ខាង​ភូមិ​-​សង្កាត់​រាយការណ៍​មក​*​ ក្រុង​រួម​ជាមួយនឹង​មន្ដ្រី​មន្ទីរ​សាធារណៈ​ ការ​ពីព្រោះ​មួយ​រយះ​នេះ​លោក​ជាប់​ រវល់​។​

​ជុំវិញ​ការ​រិះគន់​ទឹក​ស្អុយ​ហូរ​ចេញពី​ លូ​ដដែល​នេះ​លោក​ អ៊ុ​ក​ សំ​អុល​ អភិ​ បាល​ក្រុង​បាន​លុង​បានឱ្យ​ដឹង​ដែរ​ថា​ លូ​ បង្ហូរទឹក​ស្អុយ​ចេញពី​ក្រុង​នេះ​ជា​គម្រោង​ របស់​ខេត្ដ​ អ​ញ្ចឹ​ង​ទេ​លោក​មិនដឹង​ឡើយ​ ហើយ​ខេត្ដ​ជា​អ្នក​ធ្វើ​ ខេត្ដ​ជា​អ្នក​ទទួល​ ខុស​ត្រូវ​ មិន​ចាំបាច់​លោក​រាយការណ៍​ ទៅ​ទេ​ ខេត្ដ​គេ​ដឹងខ្លួន​គេ​ហើយ​។​

​យ៉ាងណា​ក៏​ដោយ​ប្រជាពលរដ្ឋ​ សិ​ស្សា​ នុ​សិស្ស​និង​អ្នក​រស់នៅ​ក្នុង​ក្រុង​បាន​លុង​ បាន​សំណូមពរ​យ៉ាង​ទ​ទួ​ច​ដល់​លោក​អភិ​ បាល​ខេត្ដរតនគិរី​ឱ្យ​ជម្រុញ​ការ​ដាក់​លូ​ ឱ្យ​រួចរាល់​ដើម្បី​បញ្ចៀស​ក្លិនស្អុយ​ដែល​ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​សិក្សា​របស់​សិ​ស្សា​ នុ​សិស្ស​ ហើយ​ជាង​នេះ​ភ្ញៀវ​ទេសចរណ៍​ ដែល​ចូល​មក​កម្សាន្ដ​នៅ​ទឹកដី​សង្កាត់​ បឹ​ក​កន្សែង​ ក្រុង​បាន​លុង​ ខេត្ដរតនគិរី​ នេះ​។​ ម្យ៉ាងវិញទៀត​ដើម្បី​ជា​ការ​ប្រឡង​ ប្រជែង​យក​ពានរង្វាន់​ទីក្រុង​ស្អាត​ផង​ ៕​

se (2)se (1)se

...

ដោយ៖ អ៊ុ​ច​ សា​វុ​ទ្ធ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print