ខេត្ដព្រះសីហនុ៖ បុរសជនជាតិ បរទេសម្នាក់បានគាំងបេះដូងស្លាប់នៅ*ក្នុងបន្ទប់មួយនៃភោជនីយដ្ឋាន AM BAS SADE ស្ថិតនៅក្រុមទី២៦ ភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្ដព្រះសីហនុ ។
បើតតាមមន្ដ្រីអាវុធហត្ថក្រុងព្រះសី ហនុបានឱ្យដឹងថា ជនរងគ្រោះដែលគេ ប្រទះឃើញស្លាប់នៅក្នុងបន្ទប់ឈ្មោះ SHARLAND JOHN TREVOR កើត នៅថ្ងៃទី៩ ខែសីហា ឆ្នាំ១៩៥៦ សញ្ជាតិ អង់គ្លេស ។ ជនរងគ្រោះកាន់លិខិតឆ្លង ដែនលេខ០៩៩០០២០៩៥ ផុតសុពុល ភាពនៅថ្ងៃទី១៦ ខែឧសភា* ឆ្នាំ២០១៥ ។
បើតាមប្រភពីម្ចាស់ភោជនីយដ្ឋាន ឈ្មោះ រ៉ន ស្រីរ័ត្ន ភេទស្រី អាយុ២៨ឆ្នាំ បាននិយាយថា ជនរងគ្រោះបានចូលមក ស្នាក់នៅក្នុងបន្ទប់នៃភោជនីយដ្ឋានខាង លើនេះកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០១៥ ។ លុះនៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥ ស្រាប់តែគេប្រទះឃើញដេក ស្លាប់នៅលើគ្រែក្នុងបន្ទប់តែម្ដង ។
បើតាមលោក លី សារ៉ាយ នាយ ផ្នែកការិយាល័យបច្ចេកទេសបានសន្និ ដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារជំងឺ គាំងបេះដូង ។ ការដែលសមត្ថកិច្ចសន្និ ដ្ឋានបែបនេះ ព្រោះនៅជិតជនរគ្រោះ មានស្បោងថ្នាំ និងវេជ្ជបញ្ជាទិញថ្នាំព្យា ជំងឺបេះដូង ។
បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវ បានយកទៅរក្សាទុកដើម្បីរង់ចាំការត្រួត ពិនិត្យ និងសម្រេចពីមន្ដ្រីស្ថានទូតអង់ គ្លេសថាតើនឹងសម្រេចបញ្ជូនទៅឱ្យក្រុម គ្រួសារ ឬក៏បូជានៅក្នុងប្រទេសកម្ពុជា ៕
ដោយ៖ ឆ្លាមសមុទ្រ