ស្រ្តីម្នាក់ជាម្ចាស់ផ្ទះអេតចាយ អ្នកទទួលផលចោរកម្មត្រូវបានសមត្ថកិច្ចដោះលែង

ចែករំលែក៖

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥ មានករណីឃាត់ខ្លួនជនសង្ស័យ៦នាក់ពាក់ព័ន្ធលួចទ្វារដែកចំនួន12គ្រោងស្មើរនិង 24ផ្ទាំងនិងស្រ្តីម្នាក់ជាម្ចាស់ផ្ទះអេតចាយដែលទទួលផលចោរកម្ម ដែលមានទីតាំងនៅផ្សារបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

image1

ហើយជនសង្ស័យទាំង៦នាក់ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដោយឡែកស្រ្តីដែលជាម្ចាស់ផ្ទះអេតចាយទទួលទិញផលចោរកម្មត្រូវបានសមត្ថកិច្ចរដ្ឋបាលប៉ុស្តិ៍កន្ទោក ដោះលែងឲ្យមានសេរីភាពហើយ មិនដឹងថាសមត្ថកិច្ចឃុបឃិតគ្នាយ៉ាងណានោះទេទើបហ៊ានដោះលែងស្រ្តីខាងលើ ។

បើតាមសម្តី មេការក្រុមហ៊ុន បុរីពិភពថ្មីបានឲ្យដឹងថា ឈ្មោះ សុធា ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅក្នុងបុរី ខាងលើបានឱ្យដឹងថា កាលពីព្រឹកថ្ងៃសៅរ៍ ទី១៧ ខែតុលា ខាងក្រុមហ៊ុន បានដឹកទ្វារដែកមកចូលដាក់នៅក្រុមហ៊ុន សម្រាប់ដាក់តាមផ្ទះទើបសង់ថ្មី ហើយជាងមិនទាន់បានដាក់ផង នៅរសៀលថ្ងៃដដែល ស្រាប់តែបាត់ទ្វារដែកអស់១២គ្រោង ស្មើរនឹង២៤ផ្ទាំងទើបហៅសមត្ថកិច្ចឲ្យមកធ្វើការឃាត់ខ្លួនតែម្តង ៕

image2

...

ដោយ៖ សុខា សែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print