ករណីជួញដូរថ្នាំញៀននៅស្រុកកងមាស កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿង ញៀនឃាត់ខ្លួនបាន១៨នាក់

ចែករំលែក៖

ខេត្តកំពង់ចាម ៖ ជនសង្ស័យប្រុសស្រី១៨នាក់ ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ ពាក់ព័ន្ធនឹង ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង៤និង៥០នាទី​រសៀល ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចភូមិ ស្វាយស្រណោះទី២ ឃុំរកាអា​ ស្រុកកងមាស ខេត្តកំពង់ចាម​ ។

ការឃាត់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើងដោយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿង ញៀន​ សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកកងមាស ដឹកនាំដោយ លោក​វរសេនីយ៍ត្រី​ ជីវ សេងរស់ នាយរងការិយាល័យប្រឆាំងគ្រឿងញៀន ។

លោកវរសេនីយ៍ត្រី​ ជីវ សេងរស់ បានឲ្យដឹងថា ដំបូងកម្លាំងបានធ្វើការឃាត់ជនសង្ស័យ ម្នាក់ឈ្មោះ លឹម វិច្ឆិកា​ ភេទស្រី អាយុ៣៧ឆ្នាំ ជាតិខ្មែរ នៅភូមិស្វាយស្រណោះទី២ ឃុំ រកាអា​ ស្រុកកងមាស ខេត្តកំពង់ចាម ។ ក្នុងនោះចាប់យកវត្ថុតាងថ្នាំញៀន៤៦កញ្ចប់តូច សម្ភារ:វេចខ្ចប់មួយចំនួន និងប្រាក់ប្រើសម្រាប់ញុះញង់ចំនួន៦០.០០០រៀល។

ក្រោយមកកម្លាំងបានប្រើវិធានការញុះញង់ បន្តឃាត់ជនសង្ស័យ១៧នាក់បន្ថែមទៀត

១-ឈ្មោះ ផា​ និត ភេទប្រុស នៅភូមិ​វារិនទី៣ ឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម​(លទ្ធផលធ្វើតេស្តវិជ្ជមាន)។

២-ឈ្មោះ អន ប្រុញ​ ភេទប្រុស អាយុ៣០ឆ្នាំជាតិខ្មែរ នៅភូមិកន្ទួត  ឃុំស្វាយជ្រះ ស្រុក ចិត្របុរី ខេត្តក្រចេះ (លទ្ធផលធ្វីតេស្តវិជ្ជមាន)។

៣-ឈ្មោះ ពិន សុផល ភេទប្រុស អាយុ២៣ឆ្នាំ ជាតិខ្មែរ នៅភូមិបឹងត្រាវ ឃុំសូរគង ស្រុកកងមាស ខេត្តកំពង់ចាម (លទ្ធផលធ្វើតេស្ត វិជ្ជមាន)។

៤-ឈ្មោះ សេង ឃាន់ ភេទប្រុស អាយុ​ ឆ្នាំ​នៅភូមិបឹងត្រាវ ឃុំសូរគង ស្រុកកងមាដ ខេត្តកំពង់ចាម (លទ្ធផលធ្វើតេស្ត វិជ្ជមាន)។

៥-ឈ្មោះ ហួត សុខឡេង ភេទប្រុស អាយុ១៩ឆ្នាំ​ ជាតិខ្មែរ នៅភូមិវារិនទី៣ ឃុំខ្ចៅ​ ស្រុកកងមាស ខេត្តកំពង់ចាម (លទ្ធផលធ្វីតេស្ត វិជ្ជមាន)។

៦-ឈ្មោះ​ ភឿន សំណាង​ ភេទប្រុស អាយុ២០ឆ្នាំ​ ជាតិខ្មែរ នៅភូមិវារិន ឃុំខ្ចៅ​ ស្រុកកងមាស ខេត្តកំពង់ចាម(លទ្ធផលធ្វីតេស្ត វិជ្ជមាន)។

៧-ឈ្មោះ​ គី​ ណុយ ភេទប្រុស អាយុ២៥ឆ្នាំ​ ជាតិខ្មែរ នៅភូមិកងតាណឹងទី៣ ឃុំ កងតាណឹង ស្រុក កងមាស ខេត្តកំពង់ចាម(លទ្ធផលធ្វើតេស្ត អវិជ្ជមាន)។

៨-ឈ្មោះ ឆាយ ធី​ ភេទប្រុស អាយុ២៤ឆ្នាំ ​នៅភូមិកងតាណឹង ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម(លទ្ធផលធ្វើតេស្ត វិជ្ជមាន)។

៩-ឈ្មោះ ចាន់ សុថេង ភេទប្រុស អាយុ១៩ឆ្នាំ ជាតិខ្មែរ នៅភូមិកងតាណឹងទី១ ឃំុកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម(លទ្ធផលធ្វើតេស្ត វិជ្ជមាន)។

១០-ឈ្មោះ​ អឿ គីមសិន ភេទប្រុស នៅភូមិ កងតាណឹងទី១ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម(លទ្ធផលធ្វេីតេស្ត អវិជ្ជមាន)។

១១-ឈ្មោះ យូ នាត ភេទប្រុស អាយុ២៦ឆ្នាំ ​ជាតិខ្មែរ នៅភូមិជ្រោយក្របៅទី២ ឃំុរកាអា​ ស្រុកកងមាស ខេត្តកំពង់ចាម(លទ្ធផលធ្វេីតេស្ត វិជ្ជមាន)។

១២-ឈ្មោះ មាស វិរ: ភេទប្រុស អាយុ១៧ឆ្នាំ ជាតិខ្មែរ នៅភូមិវារិនទី១ ឃំុខ្ចៅ​ ស្រុកកងមាស ខេត្តកំពង់ចាម(លទ្ធផលធ្វេីតេស្ត វិជ្ជមាន)។

១៣-ឈ្មោះ ពាង ពួក ភេទប្រុស អាយុ១៩ឆ្នាំ ជាតិខ្មែរ នៅភូមិខ្ចៅទី៣ ឃំុខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម(លទ្ធផលធ្វេីតេស្ត វិជ្ជមាន)។

១៤-ឈ្មោះ សៀ សុខម៉េង ភេទប្រុស អាយុ ឆ្នាំ ជាតិខ្មែរ នៅភូមិវ៉ារិនទី១ ឃំុខ្ចៅ​ ស្រុកកងមាស ខេត្តកំពង់ចាម(លទ្ធផលធ្វេីតេស្ត វិជ្ជមាន)។

១៥-ឈ្មោះ ស៊ុន ប៊ុនទិត្យ ភេទប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែរ​ នៅភូមិខ្ចៅ ឃំុខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម(លទ្ធផលធ្វេីតេស្ត វិជ្ជមាន)។

១៦-ឈ្មោះ យាង រស្មី ភេទប្រុស អាយុ១៩ឆ្នាំ ​ជាតិខ្មែរ នៅភូមិផ្ទះកណ្តាល ឃំុផ្ទះកណ្តាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម (លទ្ធផលធ្វេីតេស្ត អវិជ្ជមាន)។

១៧-ឈ្មោះ ម៉ៅ គឹមថា  ភេទប្រុស អាយុ២៦ឆ្នាំ ​ជាតិខ្មែរ​ នៅភូមិខ្ចៅ ឃំុខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម (លទ្ធផលធ្វេីតេស្ត វិជ្ជមាន)។ ក្នុងការឃាត់ខ្លួនអ្នកទាំង១៧នាក់កម្លាំងចាប់យកបានប្រាក់រៀលចំនួន ២០០.០០០រៀល ។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងខាងលើ សមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនចាត់ការបន្ត​ដើម្បី​ផ្តន្ទាទោសតាមច្បាប់ ៕  វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print