យប់មិញរថយន្តសាំយ៉ុង កាមរី បាឡែន ធុនត្រា ស្តេរិច ជាង៥០គ្រឿងដឹកឈើប្រណិតចេញពីស្រុកភ្នំក្រវ៉ាញ ឆ្ពោះទៅភ្នំពេញ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បន្ទាប់ពីសកម្មភាពចរាចរណ៍ឈើដ៏គគ្រឹកគគ្រែងទាំងឡានតូច-ធំត្រូវបានផ្អាកមួយរយះ ស្រាប់តែយប់មិញថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្បួនឡានឈើបានកម្រើកឡើងវិញដូចគេហែរកឋិនមានទាំងឡានសាំយ៉ុង កាមរី បាឡែន ធុនត្រា ស្តេរិច ជាង៥០គ្រឿងដឹកឈើប្រណិតចេញពីស្រុកភ្នំក្រវ៉ាញ ឆ្ពោះទៅភ្នំពេញ បានយ៉ាងរលូនចំពោះមុខមហាជន រហូតដល់ប្រជាពលរដ្ឋភ្លាត់មាត់ថា៖ ហេតុអីចៅហ្វាយខេត្តធូរលុងដល់ម្លឹង និងបទល្មើសឈើនេះទៅវិញ,?
សព្វថ្ងៃនេះបទល្មើសឈើនៅខេត្តពោធិ៍សាត់កាន់តែរីកដុះដាលនៅស្រុកភ្នំក្រវ៉ាញ នៅស្រុកវាលវែង ករណីអារផ្តួលរលំឈើដឹកជញ្ជូនអូសចូលតាមក្រុមហ៊ុន លែងមានខាងបរិស្ថាន រដ្ឋបាលព្រៃឈើ អាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធរវីរវល់ហើយ ខណះងប់ងល់និងលាភសក្ការះពីបទល្មើសទាំងនេះ។ ដូច្នេះសកម្មភាពចរាចរណ៍ឈើនៅខេត្តពោធិ៍សាត់ប្រកបដោយភាពធូរលុងមានទាំងឡានតូច-ធំ ទាំងឈើប្រណិត ឈើក្រៅលំដាប់ថ្នាក់។ ក្នុងនោះសុទ្ធតែសមត្ថកិច្ចជាអ្នករត់ការអោយឈ្មួញ ក្លាយទៅជារួមគំនិតគ្នាប្រព្រឹត្តបទល្មើសនេះ៕

...

ដោយ៖ បុឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print