ភ្នំពេញ ៖ ស្លាកសញ្ញាគណបក្សសង្គ្រោះជាតិ នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នពេញ ត្រូវបានទម្លាក់ហើយកាលពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមប្រកាសរបស់ក្រសួងមហាផ្ទៃ។
លិខិតសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជាក់ថា ចំពោះស្នាក់ការរបស់គណបក្សសង្គ្រោះជាតិ ដែលមាននៅរាជធានី-ខេត្តនីមួយៗ ត្រូវណែនាំឲ្យទម្លាក់ស្លាក សញ្ញា បដា និងពាក្យស្លោកផ្សេងៗ ហើយមិនត្រូវឲ្យត្រូវធ្វើសកម្មភាពនានា ពាក់ព័ន្ធនឹងគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយដោយតុលាការរួចហើយឡើយ៕
...