ខេត្តតាកែវ៖ រថយន្ត១គ្រឿង ដឹកកម្មករ កម្មការិនី រោងចក្រស្បែកជើង សាន់បូ ជិត១០០នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ ដោយសារដាច់ហ្វ្រាំង នាវេលាម៉ោង៧យប់ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ នៅភូមិត្រពាំងត្រយឹង ឃុំចំបក់ ស្រុកបាទី បណ្តាលឲ្យរងរបួសជាច្រើនណាស់ ដេករដូករណែលពេញផ្លូវ និងចូលទឹកប្រឡាយ។
ប្រភពព៍ត៏មានពីកន្លែងហេតុការណ៍បានប្រាប់ថា រថយន្តខាងលើនេះ ផ្ទុកកម្មករ កម្មការិនីប្រមាណជិត១០០នាក់ចេញពីរោងចក្រស្បែកជើង សាន់ បូ ស្ថិតនៅស្រុកកណ្តាលស្តឹង ខេត្តកណ្តាល បានធ្វើដំណើរដឹកកម្មករ កម្មការី ទៅឃុំដូង ស្រុកបាទី ខេត្តតាកែវ។ លុះមកដល់ចំណុចកើតហេតុខាងលើ បើកបរក្នុងល្បឿនលឿន បានជាន់ហ្វ្រាំង តែជាន់ទៅហ្រ្វាំងដាច់ក៏ក្រឡាប់ចាក់កម្មករ កម្មការិនី ចេញពីរថយន្តរបួសធ្ងន់ស្រាល ដេករដូករណែលពេញផ្លូវតែម្តង
។ បន្ទាប់ពី កើតហេតុបន្តិច កម្លាំងអន្តរាគមន៍ ដឹកនាំដោយលោក អ៊ុក រី អភិបាលស្រុក បាទី និងលោក ង៉ាន់ សារី អធិការនគរបាលស្រុកបាទី ព្រមទាំងសមត្ថកិច្ច បានចុះទៅដល់កន្លែងកើតហេតុដើម្បីជួយសង្គ្រោះអ្នករបួសផងដែរ។
បច្ចុប្បន្នជនរងគ្រោះកំពុងសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកបាទី។ ចំណែកឯម្ចាស់រថយន្តសមត្ថកិច្ចជំនាញចរាចរណ៍កំពុងធ្វើការសាកសួរនៅអធិការដ្ឋានស្រុកបាទ៕
ដោយ៖ ឆ ដា