បាញ់ប្រហារ​ក្នុង​ភោជនីយដ្ឋាន​នៅ​ហ្វី​លី​ពី​ន​ មន្ត្រី​កុងស៊ុល​ចិន​២​នាក់​បាត់បង់​ជីវិត​

ចែករំលែក៖

​ប៉ូលិស​ហ្វី​លី​ពី​ន​បាន​ថ្លែង​ឲ្យ​ដឹង​ថា​ ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​ទីក្រុង​ធំ​លំដាប់​ទី​២​របស់​ហ្វី​លី​ពី​ន​បាន​រង​របួស​ ចំណែក​មន្ត្រី​ក្រោម​ឱវាទ​របស់​គាត់​២​នាក់​ផ្សេង​ទៀត​បាន​បាត់បង់​ជីវិត​ បន្ទាប់​ពី​កើត​មានការ​ករណី​បាញ់ប្រហារ​ក្នុងអំឡុងពេល​ទទួលទាន​អាហារ​ថ្ងៃត្រង់​ស្ថិត​នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ​កាលពី​ថ្ងៃ​ទី​២១​ ខែតុលា​ ឆ្នាំ​២០១៥​ ។​

dse (1)

​លោក​ Wilben​ Mayor​ អ្នកនាំពាក្យ​កម្លាំង​ប៉ូលិស​បាន​អះអាង​ថា​ ជនជាតិ​ចិន​២​នាក់​ផ្សេង​ទៀត​ ម្នាក់​ជា​មន្ត្រី​ទីប្រឹក្សា​ស្ថានទូត​ និង​ម្នាក់​ទៀត​ជា​ភរិយា​របស់​មន្ត្រី​ទីប្រឹក្សា​នោះ​ត្រូវ​ចាប់ខ្លួន​ផង​ដែរ​ដោយ​សង្ស័យ​ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​ការ​បាញ់ប្រហារ​នេះ​ ។​ លោក​បាន​បន្ត​ថា​ ប៉ូលិស​បាន​រក​ឃើញ​កាំភ្លើងខ្លី​ស្វ័យប្រវត្តិ​ ៤៥​ Colt​ និង​សម្បក​កា​ទុ​ស​៣​គ្រាប់​នៅ​កន្លែង​កើតហេតុ​ ។​

​ប៉ូលិស​បាន​អះអាង​ថា​ ការ​បាញ់ប្រហារ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ ម៉ោង​នៅ​ក្នុង​តំបន់​ ថ្ងៃ​ទី​២១​ ខែតុលា​ ស្ថិត​នៅ​ភោជនីយដ្ឋាន​យីហោ​ Lighthouse​ ដែល​ជា​ភោជនីយដ្ឋាន​ដ៏​ល្បីល្បាញ​មួយ​បម្រើសេវា​ម្ហូបអាហារ​ហ្វី​លី​ពី​ន​ ក្នុង​ទីក្រុង​ Cebu​ ភាគ​កណ្តាល​ហ្វី​លី​ពី​ន​ ដែល​ជាទី​ក្រុង​ធំ​លំដាប់​ទី​២​របស់​ប្រទេស​ហ្វី​លី​ពី​ន​ ។​

​បុគ្គលិក​នៅ​ក្នុង​ភោជនីយដ្ឋាន​បាន​ប្រាប់​AFP​ ថា​ មនុស្ស​មួយ​ក្រុម​មាន​គ្នា​៩​នាក់​បាន​ជួបជុំ​គ្នា​នៅ​ក្នុង​បន្ទប់​ដាច់​ដោយឡែក​មួយ​ដើម្បី​រៀបចំ​ពិធី​ខួបកំណើត​ជូន​អគ្គ​កុងស៊ុល​ចិន​ Song​ Ronghua​ ។​

​អ្នក​គិតលុយ​ក្នុង​ភោជនីយដ្ឋាន​ខាងលើ​ឈ្មោះ​ Remedios​ Rivalde​ អាយុ​២៧​ឆ្នាំ​ បាន​និយាយ​ថា​ ខណៈ​ដែល​នាង​កំពុង​បំពេញការងារ​នៅ​ខាងក្រៅ​នោះ​ ស្រាប់តែ​ឮ​ស្នូរ​គ្រាប់កាំភ្លើង​ផ្ទុះ​ ភ្លាម​នោះ​ នាង​បាន​លូន​ក្រាប​ចូល​ក្រោម​តុ​ រួច​បិទ​ភ្នែក​ ។​ បន្ទាប់​មក​នាង​បានឮ​គ្រាប់កាំភ្លើង​ផ្ទុះ​ជា​បន្តបន្ទាប់​ទៀត​ ។​ នាង​បាន​បន្ត​ថា​ កម្មវិធី​ខួបកំណើត​នេះ​ត្រូវ​បញ្ជា​កុម្ម​ង់​ឲ្យ​ធ្វើ​ភ្លាមៗ​ បន្ទាប់​ពី​អាហារ​ថ្ងៃត្រង់​ដើម្បី​ជូន​អគ្គ​កុងស៊ុល​ចិន​ ។​

​ស្នងការ​ប៉ូលិស​ហ្វី​លី​ពី​ន​ លោក​ Tom​ Banas​ បាន​ប្រាប់​AFP​ ថា​ គ្រាប់កាំភ្លើង​បាន​បាញ់​ចំ​ត្រង់​ក​លោក​អគ្គរដ្ឋទូត​ Song​ ប៉ុន្តែ​ការ​រង​របួស​នេះ​មិន​ត្រូវ​គេ​ជឿ​ថា​ គំរាមកំហែង​ដល់​អាយុជីវិត​នោះ​ឡើយ​ ។​ ស្ថានភាព​របស់​លោក​នៅ​ពេល​នេះ​ស្ថិត​ក្នុង​សភាព​ធម្មតា​នោះ​ទេ​ ។​ ប៉ូលិស​ក៏​បាន​បញ្ជាក់​ដែរ​ថា​ អនុទូត​ម្នាក់​ឈ្មោះ​ Sun​ Shan​ និង​មន្ត្រី​ហិរញ្ញវត្ថុ​ ឈ្មោះ​ Hui​ Li​ បាន​បាត់បង់​ជីវិត​ក្នុង​ហេតុការណ៍​នេះ​ ។​

​ប៉ូលិស​ហ្វី​លី​ពី​ន​បន្ត​ថា​ ប្តី​ ប្រពន្ធ​២​នាក់​ត្រូវ​ចាប់ខ្លួន​ដោយសារ​តែ​មិន​បាន​សហការ​ជាមួយ​ប៉ូលិស​នៅ​កន្លែង​កើតហេតុ​ ។​ មូលហេតុ​នៃ​ការ​បាញ់ប្រហារ​នេះ​ មិន​ទាន់​ដឹង​ពី​មូលហេតុ​ច្បាស់លាស់​នៅឡើយ​ ។​ ប្តី​ប្រពន្ធ​២​នាក់​ដែល​ប៉ូលិស​ចាប់ខ្លួន​នោះ​និយាយ​ថា​ ពួក​គេ​មិន​អាច​និយាយ​ភាសា​អង់គ្លេស​បាន​ទេ​ ។​ ករណី​នេះ​ប៉ូលិស​សង្ស័យ​ថា​ ពួក​គេ​គ្មាន​បំណង់​ផ្តល់​ភស្តុ​តាង​ដល់​ប៉ូលិស​ ។​

​លោកស្រី​ Li​ Lingxiao​ អ្នកនាំពាក្យ​ស្ថានទូត​ចិន​ប្រចាំ​នៅ​ទីក្រុង​ម៉ានីល​អះអាង​ថា​ នៅ​ពេល​នេះ​ស្ថានទូត​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​ឡើយ​ ដោយពេល​នេះ​ស្ថានទូត​កំពុង​ពិនិត្យ​ និង​ស្រាវជ្រាវ​ ៕​

dse (3)dse (2)dsedse (4)

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print