ខេត្ដបាត់ដំបង៖ ប្រជាពលរដ្ឋបាន ប្រទះឃើញសពបុរសម្នាក់នៅក្នុង ប្រឡាយទឹកត្រូវបានសមត្ថកិច្ចសន្និដ្ឋានថាសង្ស័យជនរងគ្រោះផឹកស្រាស្រវឹងរួចជិះម៉ូតូធ្លាកប្រឡាយរួចក៏លង់ស្លាប់។ សាកសពជនរងគ្រោះត្រូវបានគេប្រទះ ឃើញនៅវេលាម៉ោង៨និង៣០នាទីព្រឹក ថៃទី២២ ខែតុលា ឆ្នាំ២០១៥ នៅតាម បណ្ដោយវិថីឯកភ្នំ ចម្ងាយប្រមាណ ៥០០ម៉ែត្រពីតួប្រាសាទឯកភ្នំ ស្ថិតនៅ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្ដបាត់ដំបង។
បើតាមមន្ដ្រីនគរបាលស្រុកឯកភ្នំឱ្យ ដឹងថា ជនរងគ្រោះឈ្មោះ សែម ស៊ាត ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅ ភូមិក្ដុរ សង្កាត់ក្ដុរដូនទាវ ក្រុង-ខេត្ដ បាត់ដំបង។
បើតាមអ្នកលក់គ្រឿងក្លែមនៅក្បែរ ទួលប្រាសាទឯកភ្នំបានប្រាប់សមត្ថកិច្ច ថា កាលពីថ្ងៃទី២១ ខែតុលា វេលាម៉ោង ជិត១១យប់ជនរងគ្រោះខាងលើនេះគេ បានឃើញអង្គុយផឹកស្រានៅក្នុងតូប១។ បន្ទាប់ពីផឹកស្រាអស់ជាច្រើនជនរង គ្រោះបានគិតលុយហើយក៏ជិះម៉ូតូម៉ាក ឌ្រីម ពាក់ស្លាកលេខបាត់ដំបង1B-9194 ឆ្ពោះទៅទិសខាងត្បូងតាមបណ្ដោយផ្លូវថ្មី ជាវិថីឯកភ្នំបាត់ទៅ។ លុះព្រឹកថ្ងៃទី២២ តុលា ទើបត្រូវបានគេប្រទះឃើញជនរង គ្រោះស្លាប់នៅក្នុងប្រឡាយទឹកនេះតែ ម្ដង។
នគរបាលជំនាញចុះពិនិត្យសាកសព បានសន្និដ្ឋានថា ជនរងគ្រោះមិនជាប់ ពាក់នឹងអំពើឃាតកម្មឬអំពើប្លន់នោះទេ តែវាជាករណីជនរងគ្រោះស្រវឹងស្រាជិះ ធ្លាក់ប្រឡាយលង់ទឹកស្លាប់ព្រោះម៉ូតូជន រងគ្រោះមិនបានបាត់បង់គឺនៅមិនឆ្ងាយពីសាកសព។ មន្ដ្រីដដែលបានបញ្ជាក់ ថា នៅលើមុខជនរងគ្រោះមានស្នាម បែកនិងដាច់រលាត់ដែលគេសង្ស័យ ពេលដួលម៉ូតូបុកទៅជាមួយនឹងថ្នល់ ទើបធ្លាក់នៅទៅក្នុងប្រឡាយទឹកជា ក្រោយ។
សាកសពជនរងគ្រោះនិងម៉ូតូត្រូវ បានក្រុមគ្រួសារសាច់ញាតិមកទទួល ដឹកបញ្ជូនទៅលំនៅឋានដើម្បីរៀបចំធ្វើ បុណ្យតាមប្រពៃណី ៕
ដោយ៖ សហការី