ភ្នំពេញ៖ ក្រុមក្មេងទំនើងមានគ្នីគ្នាប្រហែល១០នាក់មធ្យោបាយដោយម៉ូតូចំនួន៥គ្រឿងបានដេញ វាយប្រតាយប្រតប់គ្នានៅលើដងផ្លូវសាធារណៈ ហើយមិនបានប្រយ័ត្នក៏ជ្រុលទៅបុករថយន្តស៊េរី ទំនើបបណ្តាលឲ្យដួលស្លាប់ម្នាក់នៅកន្លែងកើតហេតុ និង៣នាក់ផ្សេងទៀតរងរបួសធ្ងន់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥ នៅចំណុចខាងកើតផ្សារឯករាជ្យ១ លើកំណាត់ផ្លូវវ៉េងស្រេង ស្ថិតក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ជនរងគ្រោះមានឈ្មោះ យ៉េន ទិត្យវង្សា ភេទប្រុស អាយុ១៨ឆ្នាំ(ស្លាប់) មុខរបរកម្មករសំ ណង់ មានស្រុកកំណើតនៅភូមិព្រែកយាត ឃុំប្រធាត ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ បច្ចុប្បន្ន ស្នាក់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ចំណែក៣នាក់ផ្សេងទៀតរងរបួសធ្ងន់ ហើយត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យ។
ប្រភពពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញក្រុម ក្មេងទំនើង២ក្រុមជិះម៉ូតូដេញវាយគ្នានិងខ្សែក្រវ៉ាត់ ហើយក្រុមក្មេងជនរងគ្រោះជិះម៉ូតូ១គ្រឿងម៉ាក លេត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1FI-6452 និងម៉ូតូ១គ្រឿងទៀតម៉ាកនិច ពណ៌សបិទស្កុត ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CM-0733 ហើយម៉ូតូ៣គ្រឿងទៀតមិនស្គាល់ម៉ាកនោះទេ ព្រោះថា ក្រោយកើតហេតុជនរងគ្រោះដួលស្លាប់និងរបួសពួកគេក៏ជិះគេចខ្លួនអស់។
ប្រភពដដែលបន្តថា ពួកគេបានជិះម៉ូតូដេញវាយគ្នាប្រដាប់ដោយខ្សែក្រវ៉ាត់គ្រប់ដៃ ហើយជិះម៉ូតូដេញគ្នាតាំងពីលិចមក លើកំណាត់ផ្លូវវ៉េងស្រេងយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុក៏មានរថយន្តស៊េរីទំនើបមួយ គ្រឿងបត់ឆ្លងផ្លូវហើយម៉ូតូជនរងគ្រោះ២គ្រឿងខាងលើជាន់ហ្វ្រាំងគេចរថយន្តមិនទាន់ក៏បុកពេញ ទំហឹងតែម្តងបណ្តាលឲ្យដួលស្លាប់ម្នាក់និង៣នាក់រងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរ ពេទ្យជួយសង្គ្រោះ ហើយចំណែកម៉ូតូជនរងគ្រោះ២គ្រឿងនោះក៏ត្រូវសមត្ថកិច្ចចរាចរណ៍ដឹកយក ទៅរក្សាទុកនៅអធិការនគរបាលខណ្ឌមានជ័យ៕
ដោយ៖ តាឡឹម