សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូន «វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា» ថ្ងៃទី២៥ ខែវិច្ឆិកា ២០១៧

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុខនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងផ្ញើសារលិខិតជូន «វេទិកានិពន្ធនាយក​សារព័ត៌មានកម្ពុជា» ដែលធ្វើឡើងក្រោមប្រធានបទ «សេរីភាព និងជំរុញការអភិវឌ្ឍ» ដែលរៀបចំឡើងជារៀងរាល់ឆ្នាំ ។
នៅក្នុងសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលមាន៣ទំព័រ ដ៏វែងអន្លាយដែលគេទទួលបាន នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្តេចតេជោ បានសម្តែងការអបអរសាទរ «វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា» ដែលបានរៀបចំ​ឡើងជារៀងរាល់ឆ្នាំ ដោយក្លិបអ្នកកាសែតកម្ពុជា ដើម្បីពិភាក្សាស្វែងរកដំណោះស្រាយ និងរៀបចំយន្តការសម្រាប់ អនុវត្តក្នុងគោលបំណងលើកស្ទួយសិទ្ធិ សេរីភាពខាងសារព័ត៌មាន ពង្រឹងគុណភាព និងការទទួលខុសត្រូវផ្នែក ជីវៈសារព័ត៌មាន ដើម្បីចូលរួមចំណែកក្នុងការ​លើក​​ស្ទួយលទ្ធិប្រជាធិបតេយ្យ កសាងសុខសន្តិភាព ស្ថិរភាពនយោបាយ និងជំរុញការអភិវឌ្ឍប្រទេសកម្ពុជា ប្រកបដោយចីរភាព។
សម្តេចតេជោ ក៏បានកោតសរសើរចំពោះអ្នកសារព័ត៌មានទាំងអស់ដែលខិតខំបំពេញតួនាទី​របស់ខ្លួនយ៉ាងសកម្មនិងពុះពារការលំបាកដើម្បីយកព័ត៌មានទៅចុះផ្សាយ ជូនសាធារណជន​បានដឹងនិងយល់ពីការវិវត្តន៍ទាំងក្នុងនិងក្រៅប្រទេស និងចាត់ទុកសារព័ត៌មានជាដៃគូអភិវឌ្ឍ មិនងាចខ្វះបាន និងយកចិត្រទុកដាក់លើកកម្ពស់វិស័យសារព័ត៌មានឲ្យមានការរីក​ចម្រើនដូចវិស័យអទិភាពចម្បងដទៃទៀតដែរ ។
ទន្ទឹមនេះដែរ សម្តេចតេជោបានលើកទឹកចិត្តនិងអំពាវនាវដល់អ្នកសារព័ត៌មាន​ទាំងអស់​យកចិត្តទុកដាក់ឲ្យបានត្រឹមត្រូវតាមក្រមសិលធម៌ វិជ្ជាជីវៈសារព័ត៌មាន គោរពច្បាប់ ចៀសវាងស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន ធ្វើការផ្សព្វផ្សាយព័ត៌មានតែមួយជ្រុង ឬបំប៉ោងសភាពការណ៍រុញច្រានប្រទេសជាតិឲ្យធ្លាក់ក្នុងភាពវឹកវរ ។
ចុងបញ្ចប់សម្តេចបានជូនពរដល់ក្លិបអ្នកកាសែតកម្ពុជា ដែលបានរៀបចំវេទិកានេះឡើង ក្នុងគោលដៅពង្រឹងវិជ្ជាជីវៈដើម្បីទទួលបានជោគជ័យក្នុងការបំពេញភារកិច្ចរបស់ខ្លួន៕

...

ដោយ៖ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print