សាឌីអារ៉ាបី និងសង្គ្រាមផ្ទៃក្នុងរាជ្យវង្ស

ចែករំលែក៖

កន្លងមកថ្មី សាធារណមតិក៏បានលើកឡើងពី ការបាត់ខ្លួន​របស់រាជ្យបុត្រ​៥អង្គដែលកំពុងរស់នៅក្រៅប្រទេស។ នៅទីណា ក៏មានរាជ្យបុត្រ ក្នុងវិស័យណាក៏មានរាជ្យបុត្រ នៅទីបំផុត ប្រទេសសាឌីអារ៉ាប៊ី​មានរាជ្យបុត្រ ប៉ុន្មាន អង្គ? ហេតុអ្វីបានជារាជ្យបុត្រ មានចំនួនច្រើនដូច្នេះ?
ដូចដែលសារព័ត៌មាន​ PLVN ​បានផ្សាយ ចាប់តាំងពីថ្ងៃទី​៤ខែវិច្ឆិកា​ ក្រោយពេលដែល​ព្រះមហាក្សត្របានបង្កើតគណៈកម្មាធិការប្រឆាំងពុករលួយដឹកនាំដោយរាជ្យទាយាទស្នងរាជ្យ មានរាជបុត្រដល់ទៅ​១៧ព្រះអង្គ​នៅក្នុងប្រទេសសាឌីអារ៉ាប៊ី​ត្រូវ​ចាប់ព្រះកាយ ធ្វើឲ្យរាជ្យបុត្រទាំងនោះមិនអាចតដៃទាន់ពេលវេលា។
ក្រៅពីរាជ្យបុត្រ ១៧ព្រះអង្គត្រូវចាប់ព្រះកាយដោយពាក់ព័ន្ធពុករលួយ នៅមានមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀតត្រូវចាប់ខ្លួនដូចគ្នា។ ទាំងនោះហើយបានជាយុទ្ធនាការកម្ចាត់ពុករលួយរបស់រាជ្យទាយាទធ្វើឲ្យមនុស្សជាច្រើន​សង្ស័យថា​ រាជ្យទាយាទ​ប្រើប្រាស់ឱកាសនេះដើម្បីកម្ចាត់ បងប្អូន ណាដែលប្រឆាំង និងព្រះអង្គ ក៏ដូចជាពង្រឹងអំណាច បង្កើនក្រុម នៅក្នុងការប្រជែងអំណាចនៅក្នុង​គ្រួរសារ។
ក្នុងចំណោមព្រះរាជ្យបុត្រ ១៧ព្រះអង្គ​ដែលត្រូវគណៈកម្មាធិការប្រឆាំងពុករលួយចាប់ខ្លួន​ មានរាជ្យបុត្រដែលមានមុខមាត់ មន្ត្រីសំខាន់ៗ ក្នុងនោះមានរាជ្យបុត្រ Alwaleed Bin Talal ​ជាមហាសេដ្ឋីនិងជាប្រធានក្រុមហ៊ុន Kingdom Holding ​របស់សាឌីអារ៉ាប៊ី​ និងជា ម្ចាស់ភាគហ៊ុនដ៏សំខាន់របស់ក្រុមហ៊ុនបរទេសនៅសាឌីអារ៉ាប៊ី ដូចជាក្រុមហ៊ុន Citigroup ,Twitter , Apple ,News corp ​ជាដើម។
ក្រៅពីនេះនៅមានមហាសេដ្ឋី​Nasser Bin Aqeel Al Tayyar ជាប្រធានក្រុមហ៊ុនទេសចរណ៍ដ៏ល្បី ។ រាជ្យបុត្រដែលជាស្នងការប៉ូលិស, អតីតអភីបាល ក្រុង​រីយ៉ាត និងប្រធានក្រុមហ៊ុនសាងសង់ផងដែរ…។
ក្រៅពីនេះ​នៅថ្ងៃទី​៥ខែវិច្ឆិកា ក្រោយចេញច្បាប់ពុករលួយមួយថ្ងៃ មាន ឧប្បទ្ទហេតុ ធ្លាក់ឧទ្ធម្ភាគច័ក្រ ដោយអាថ៍កំបាំង ធ្វើឲ្យរាជ្យបុត្រជាច្រើនអង្គចូលទីវង្គត់ ក្នុងនោះមាន​រាជ្យបុត្រ​ Mansour Bin Muqrin ​ទីប្រឹក្សា តុលាការ ជារាជ្យវង្ស…គ្រោះថ្នាក់នោះត្រូវបានគេសង្ស័យថា​ជាប់ពាក់ព័ន្ធនិងអំពើពុករលួយ។
ផ្ទេអំណាចពីបងមកប្អូននៅឆ្នាំ ១៩០២​ព្រះមហាក្សត្រ Abdulaziz ibn Abdul Rahman Ibn Faisal Ibn Turki ibn Abdullah Ibn Muhammad al saud(Adulaziz Al Saud)ត្រូវបានព្រះបិតាផ្ទេររាជ្យបល្ល័ង ក្លាយជា ព្រះមហាក្សត្រ នៃរាជា« Mamlakat Al Hijaz Wa Najd (Kimgdom of Hejaz and Nejd)ក្រោយសង្គ្រាមរាប់សិបឆ្នាំ​ ព្រះអង្គដណ្តើមបានការគ្រប់គ្រង ទីស្ការៈបូជាដ៏ស័កសិទ្ធ​ Mecca ,Madinat និងរដ្ឋធានី​Riyadh បច្ចុប្បន្ន​ ដោយបណ្តេញព្រះមហាក្សត្រ Hasimi រត់ភៀសខ្លួនទៅកាន់Jordan រួចបង្កើត​បានប្រទេស សាឌីអារ៉ាបីនៅឆ្នាំ ១៩៣២។

ព្រះមហាក្សត្របង្កើតប្រទេស Adulaziz Al Saud ប្រសូត្រនៅឆ្នាំ​១៨៧៦ ចូលទីវង្គត់ឆ្នាំ​១៩៥៣ ដោយមានរាជ្យវាំងធំធេង និងមាន ព្រះមហេសី​ ស្រីស្នមដល់ទៅ​៤១នាក់ ក្នុងនោះមាន​២២នាក់ត្រូវបានចាត់ទុកជា​ មហេសីស្រប់ច្បាប់។ មហាសី ស្រីស្នម​ ទាំងអស់ បានប្រសូត្របុត្រ ឲ្យព្រះអង្គមានរហូតដល់ជិត ១០០អង្គ ក្នុងនោះមាន រាជ្យមុត្រ​៤៥អង្គ។ ក្នុងចំណោមព្រះរាជ្យមុត្រទាំង ៤៥អង្គ មាន ៣៦អង្គពេញវ័យ ក្រោយមក រាជ្យមុត្រ​ច្បាង ក៏បានចូលទីវង្គត់​ពេលអាយុ​១៩ឆ្នាំ​ ។ចំណែករាជ្យបុត្រ ៣៥អង្គទៀត ត្រូវបានបញ្ចូនចូលក្នុងគណកម្មធិការ​ Hijaz ​បង្កើតឡើងដោយព្រះមហាក្សត្រ​ Adulaziz Al Saud។

អ្នកណាដែលបានបញ្ចូនចូលទៅកាន់គណកម្មធិការ​ Hijaz មានន័យថា ត្រូវបានទទួលស្គល់ថា​មានឈាមជ័រព្រះមហាក្សត្រ (កូនស្តេចទាំងអស់)។ តាមការកំណត់របស់ព្រះមហាក្សត្រ​ Adulaziz Al Saud ពេលនៅមានព្រះជន្ម រាជ្យបល្ល័ង្គ ត្រូវប្រគល់ទៅឲ្យ រាជ្យបុត្រច្បាងគេ បន្តបន្ទាប់ដល់ប្អូន ប៉ុន្តែ អ្នកដែលត្រូវស្នងរាជ្យ គឺមានការបោះឆ្នោតជ្រើសរើសពីគណកម្មការ​ Hijaz ​។
ប៉ុន្តែក្រោយពេលព្រះមហាក្សត្រ Adulaziz Al Saudចូលទីវង្គត់​ សមាជិកនៅក្នុងគណកម្មការ​ Hijaz ​បានបែងចេកជាបក្ខពួក​តូចៗ តាមម្តាយ ។ អ្នកដែលមានអំណាចខ្លាំងជាងគេ គឺ ជំនន់​ Sudairi មកពីក្រុមជនជាតិ Dawasir ដែលមានភាពល្បីល្បាញ និងជាមហេសីទី ៨ ឈ្មោះ Hassa bint Ahmed Al Sudairi និងជាមហាសីតែមួយគត់ដែល រៀបអភិសេករហូតដល់ពីរលើកជាមួយព្រះមហាក្សត្រ​ Adulaziz Al Saud ហើយទទួលបានការស្រឡាញ់យ៉ាងខ្លាំងពីព្រះមហាក្សត្រ ដោយបានបង្កើតរាជ្យមុត្រ ថ្វាយព្រះអង្គដល់ទៅ ៧អង្គនិង បុត្រី ៤អង្គ។

ក្នុងចំណោម​រាជ្យបុត្រ ទាំង ៧ព្រះអង្គ គឺមានព្រះមហាក្សត្រទី​៥ Fahd Bin Abdulaziz Al Saud ជាព្រះមហាក្សត្រ​ Salman Bin Abdulaziz Al Saud (ហៅកាត់ Salman ​)ក្រៅពីនេះនៅមានរាជ្យបុត្រ (ចូលទីវង្គត់) Nayef Bin Abdul Aziz Al Saud ​ជាបីតារបស់រាជ្យបុត្រ ​ Muhammad Bin Yayef ដែលទើបតែត្រូវព្រះមហាក្សត្រ​ដក់តណែងរាច្យទាយាទ នៅក្នុងឆ្នាំនេះ។

ក្នុងចំណោមព្រះរាជ្យបុត្រ ទាំង៧អង្គ​​​ បានបង្កើតរាជ្យមុត្រ រាប់សិបអង្គទៀត មិនគិតដល់ រាជ្យមុត្រ របស់ មហាសីផ្សេង ២៨អង្គផ្សេងទៀត ។ ​ទាំងនោះហើយ ទើប គេមិនអាច សន្និដ្ឋានបានថា សាឌីអារ៉ាប៊ីមានរាជ្យមុត្រប៉ុន្មានអង្គពិតប្រកដនោះឡើយ។
ប៉ុន្តែរាជ្យមុត្រ ដែលមានសិទ្ធស្នងរាជ្យ គឺបានទៅលើ ក្រុម​ Sudairi ។ ក្រៅពីនេះ​និងបានឲ្យកាន់តំណែង ខ្ពស់ ក្នុងជួររាជ្យរដ្ឋាភិបាល​ ដូចជារដ្ឋមន្ត្រីជាដើម។

ចំណុចទាំងនោះហើយបានជារាជ្យទាយាទ​​ មុនពេលឡើងក្រោងរាជ្យសម្បត្តិចាំបាច់ត្រូវតែពង្រឹងអំណាច​ បញ្ជៀសការប្រជេង ដណ្តើមពីបង្អូន​ ។ ទាំងនោះហើយ​បានធ្វើឲ្យ​មានការកាប់សម្លាប់គ្នានៅក្នុងរាជ្យវង្ស សាឌីអារ៉ាប៊ី​ដើម្បីអំណាច ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print