ពាក់​មី និង ​រ៉ាប៊ីរំ​ពឹ​ងខ្ពស់​លើរឿ​ងកំ​ប្លែង”​អ្នកប​ម្រើ​០០​៧”

ចែករំលែក៖

ភ្នំពេញ៖ ​ក្រោយពី​ជោ​គជ័​យខ្លាំ​ងនៃភា​ព​យន្ត​ខ្នាត​ធំរឿ​ង”ទឹក​ចិត្ត​ម្តាយ​ស​ម័យ​ថ្មី” ផលិត​កម្មTown បាន​ប្រកា​ស​ចេញ​ចាក់​បញ្ចាំ​ងភាព​យន្តបែ​បកំប្លែ​ង​ថ្មីមួ​យ​គឺរឿ​ង”​អ្នកប​ម្រើ០០​៧” ដែ​លដឹ​កនាំ​ និងស​ម្តែង​ដោ​យនាយពា​ក់មី។ នាយ​ពាក់មី​ និងតួ​ឯក​ស្រី​កញ្ញា រ៉ាប៊ី បា​នដា​ក់​ក្តីរំពឹង​ខ្ព​ស់ថា​ភា​ពយ​ន្ត​នេះនឹ​ង​ទទួ​ល​បា​ន​ការ​គាំទ្រ​ច្រើ​នពី​ទស្ស​និក​ជន។
ភាព​យន្ត​ថ្មីនេះបា​ន​ដាក់​ស​ម្ពោធ​ជា​ផ្លូវ​ការ​នា​ល្ងាច​ថ្ងៃទី​២២ វិច្ឆិកា ឆ្នាំ២​០​១៧​នា​រោង​ភាព​យ​ន្តP​r​im​ Cineplexស្ថិ​តនៅក្នុ​ង​បរិ​វេន​ផ្សារទំនើប​សុវ​ណ្ណា។ នាយពា​ក​មីបា​នថ្លែ​ងប្រា​ប់​ថារឿ​ង​”អ្ន​ក​ប​ម្រើ០​០​៧”​នេះ​មិ​នផ្តោ​ត​លើកា​រ​អប់​រំ​​សង្គម​អ្វីច្រើ​នប៉ុ​ន្មាន​នោះទេ​គឺចំ​នុ​ចជា​គោ​លគ្រា​ន់តែ​ច​ង់ប​ង្ហាញ​កា​រសើ​ចស​ប្បាយ​កំប្លែ​ងនិងវ​ណ្ណៈ​មា​នអ្ន​ក​ក្រ ​។លោ​កអះ​អាង​ទៀត​ថាលោ​កនិ​ពន្ឋ​រឿ​ង​ថ្មីនេះ​ឡើង​យូ​រម​ក​ហើយ​ព្រ​ម​ទាំង​ថ​ត​ចប់​ក៏យូ​រដែ​រដោ​យរោ​ងភា​ព​យន្តមិ​នមាន​ចម្លោះ​ម៉ោ​ង​សម្រា​ប់ចា​ក់ប​ញ្ចាំង​ទើ​បត្រូ​វពន្យា​ពេល​។ ម្យ៉ាង​ទៀត​ខា​ងផ​លិតក​ម្មTown ​ទើ​ប​តែ​ស​​ម្រេ​ចចា​ក់ប​ញ្ចាំង​រឿង”ទឹ​កចិ​ត្តម្តា​យសម័​យថ្មី”លើកទី​១ផ្ទុះផ​ងនោះ​ទើ​បវ​ណ្ណកម្ម​ទី​២ ត្រូ​វព​ន្យា​ពេល​ចា​ក់។​នាយពា​ក់​មីថា​លោក​នៅមា​ន​ស្នាដៃ​ផ​លិត​ថ្មី​ៗជា​ច្រើន​ទៀ​តស​ម្រា​ប់​បម្រើ​កា​រក​ម្សា​ន្តរ​ប​ស់ទ​ស្ស​និក​ជ​ន​ហើយ​ស្នា​ដៃថ្មី​នេះ​លោក​រំ​ពឹង​ថា​នឹង​ធ្វើ​ឲ្យ ​ទស្សនិក​ជ​នបា​ន​​សើច​សប្បា​យ​បំបា​ត់​ភាព​ហ​ត់នឿ​យពី​ការងារ។
តារា​ចម្រៀ​ងក​ញ្ញា​រ៉ាប៊ី​បា​នអោ​យ​ដឹ​ងដែ​រ​ថា​នេះ​ជាស្នា​ដៃ​ដំបូ​ង​ដែ​លនា​ង​នឹ​ងលោ​កពាក់​ មី​សម្តែងជា​តួសំ​ខា​ន់ជា​រួ​មគ្នា។កញ្ញាថា​កា​រស​ម្តែ​ងជា​មួ​យនា​យ​ពាក់​ មី​គឺស​ប្បា​យហើ​យចូ​ល​ចិ​ត្ត​ធ្វើអោ​យ​សើច​ទើប​រំ​ពឹងថាប​ងប្អូ​ន​នឹង​ជួយ​គាំទ្រ​ក្រោយ​ពេល​ប​ញ្ចាំង​ជាផ្លូ​វ​ការ។ ​វ​ណ្ណកម្មទី​២រឿ​ង​”អ្ន​កប​ម្រើ​០០៧”រប​ស់ផ​លិតក​ម្មថោ​នបាន​ចំណាយពេ​លផ​លិ​តជា​ច្រើន​ខែ​និ​ងចំ​ណា​យទឹក​ប្រា​ក់ជិ​ត៥​ម៉ឺន​ដុល្លា​រអា​មេរិ​ក​ហើយ​ចាប់ផ្តើម​​ចាក់​​បញ្ចាំ​​ង​​ចា​ប់​​ពី​ថ្ងៃ២​៣ វិច្ឆិកា ឆ្នាំ២​០១​៧ត​ទៅគ្រ​ប់រោ​ង​ភាពយន្តនៅភ្នំពេញ។រឿង​”អ្ន​ក​បម្រើ​០០៧​”ដឹ​កនាំ​រឿ​ងដោ​យ​ពាក់​ ​មីនិ​ង​លោក​អ៊ិន​ រិទ្ឋីវិចិត្រ​ ជំនួយ​ការ​ដឹកនាំសម្តែ​ងដោ​យលោ​ករា​ជ ម៉ានុត ​លោកសឿ​ ​សំអាត ចាត់​ការ​ទូ​ទៅដោយ​លោ​ក ជួប សម្បត្តិ និង​លោក​ជា សុភក្រ័​។ ក្រៅពី​តារា​សម្តែ​ងនា​យពាក់​ មី និក​ញ្ញារ៉ា​ប៊ី ក៏មាន​សិល្ប​ករ​ជាច្រើន​ចូល​រួមសម្តែ​ងផ​ងដែរ​ដូច​ជានា​យគ្រឿន​ នាងខ្ញុ​ង លោកសុ​វណ្ណ​រិទ្ធី​ហៅ​លោក​តាវិ​ចទ័​រ នាយកៃ​ដ លោកហា​ក់ សុខ​ហេងនិ​ងតា​រាកិ​ត្តិយ​ស​ជាច្រើ​នទៀ​ត៕

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print