ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ​អញ្ជើញ​ចូលរួម​ខួប​អនុស្សាវរីយ៍​លើក​ទី​៧០​ថ្ងៃ​បង្កើត​អគ្គស្នងការ​ទី​២

ចែករំលែក៖

​ភ្នំពេញ​៖​ តប​តាម​ការ​អញ្ជើញ​របស់​ ក្រសួង​ការពារ​ប្រទេស​នៃ​សាធារណរដ្ឋ​ សង្គមនិយម​វៀតណាម​លោកនាយ​ឧត្ដម​ សេនីយ៍​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ដ្រី​ រដ្ឋ​ មន្ដ្រី​ក្រសួងការពារជាតិ​បាន​ដឹកនាំ​ ប្រតិភូ​យោធា​ក្រសួងការពារជាតិ​ព្រះ​ រាជាណាចក្រ​កម្ពុជា​ចូលរួម​ក្នុង​ពិធី​រំលឹក​ ខួប​អនុស្សាវរីយ៍​លើក​ទី​៧០​ថ្ងៃ​បង្កើត​ ស្ថាប័ន​អគ្គស្នងការ​ទី​២​ ក្រសួង​ការពារ​ ប្រទេស​នៃ​សាធារណរដ្ឋ​សង្គមនិយម​ វៀតណាម​ដែល​ប្រព្រឹត្ដ​ទៅ​ចាប់ពី​ថ្ងៃ​ ទី​២២​ ដល់​ ថ្ងៃ​ទី​២៥​ ខែតុលា​ ឆ្នាំ​២០១៥​ នៅ​រដ្ឋធានី​ហា​ហូ​យ​ ។​

IMG_6492

​គណៈប្រតិភូ​អមដំណើរ​រួម​មាន​លោក​ នាយ​ឧត្ដមសេនីយ៍​ ណឹ​ម​ សុវត្ថិ​ អគ្គ​ នាយក​ អគ្គនាយកដ្ឋាន​នយោបាយ​ និង​ កិច្ចការបរទេស​ លោកនាយ​ឧត្ដមសេនីយ៍​ មាស​ សំ​អុល​ អគ្គនាយករង​ អគ្គនាយក​ ដ្ឋា​ន​យោធ​សេវា​ និង​ជានា​យក​ នាយក​ ដ្ឋា​ន​បុគ្គលិក​ ព្រមទាំង​សមាជិក​ប្រតិភូ​ មួយ​ចំនួន​ទៀត​របស់​ក្រសួង​ការពារ​ ជាតិ​ ។​

​ក្នុង​ការ​ចូលរួម​រំលឹក​ខួប​អនុស្សាវរីយ៍​ លើក​ទី​៧០​ថ្ងៃ​បង្កើត​ស្ថាប័ន​អគ្គស្នងការ​ ទី​២​ ក្រសួង​ការពារ​ប្រទេស​វៀតណាម​ ដែល​នឹង​ប្រព្រឹត្ដ​នៅ​ថ្ងៃ​ទី​២៣​ ខែតុលា​ ឆ្នាំ​២០១៥​ លោកនាយ​ឧត្ដមសេនីយ៍​ ទៀ​ បាញ់​ នឹង​ថ្លែង​សុន្ទរកថា​ បង្ហាញ​ពី​សមិទ្ធ​ ផល​ដ៏​ប្រសើរ​នៃ​ការ​អនុវត្ដ​ផែនការ​កិច្ច​ សហ​ប្រតិបត្ដិ​ិ​ការ​ឆ្នាំ​២០១៥​ និង​ការ​ ពង្រឹងពង្រីក​កិច្ច​សហប្រតិបត្ដិការ​វិស័យ​ ការពារ​ជាតិ​រវាង​ប្រទេស​ទាំង​២​ឱ្យ​កាន់​ តែ​ជិត​ស្និទ្ធ​បន្ថែម​ទៀត​ ។​

​ក្នុង​ឱកាស​ជូន​ដំណើរ​គណៈប្រតិភូ​ ដល់​ព្រ​លាន​យន្ដហោះ​អន្ដរជាតិ​ភ្នំពេញ​ កាលពី​រសៀល​ថ្ងៃ​ទី​២២​ ខែតុលា​ ឆ្នាំ​ ២០១៥​ មាន​ថ្នាក់ដឹកនាំ​ក្រសួង​ការពារ​ ជាតិ​ អគ្គនាយក​ អគ្គនាយករង​ នាយក​ នាយករង​ និង​បណ្ដា​នាយទាហាន​ក្នុង​កង​ ឯកភាព​នានា​ចំណុះ​កង​យោធពល​ខេ​មរ​ ភូមិន្ទ​ជា​ច្រើន​រូប​ទៀត​ ។​ ដោយឡែក​ ក្នុង​ឱកាស​នោះ​លោក​វរសេនីយ៍ឯក​ ង្វៀ​ន​ អា​ញ់​យុង​ អនុព័ន្ធយោធា​សាធារណ​ រដ្ឋ​សង្គមនិយម​វៀតណាម​ប្រចាំ​នៅ​ កម្ពុជា​ក៏​មាន​វត្ដមាន​ក្នុង​ឱកាស​នោះ​ ដែរ​ ៕​

IMG_6497IMG_6501

...

ដោយ៖ សុខដុម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print