កម្លាំងចម្រុះចុះបង្ក្រាបបទល្មើសនេសាទកាប់បំផ្លាញចោលវត្ថុតាង

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងចម្រុះប្រមាណជិត ២០នាក់ រួមមាន មន្ដ្រីជំនាញរដ្ឋបាលជលផលផ្នែករាំងទិល សង្កាត់រដ្ឋបាលជលផលបាកាន កងរាជអាវុធហត្ថ យោធាសឹករង សហគមន៍នេសាទ ដឹកនាំដោយនាយរងខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ ចុះបង្ក្រាបបទល្មើសនេសាទ កាប់បំផ្លាញចោលវត្ថុតាង ត្រង់ចំណុចបឹងទន្លេសាបក្នុងភូមិសាស្ដ្រស្រុកបាកាន ។

IMG_6912

ប្រតិបត្ដិការបង្ក្រាបបទល្មើសនេសាទខាងលើ ប្រព្រឹត្ដឡើងកាលពីថ្ងៃទី២១ និងថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ ត្រង់ចំណុចបឹងទន្លេសាប ស្ថិតក្នុងភូមិដីរនាត​ និងភូមិព្រែកក្រ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

លោក ថៃ សីលាលីតា នាយរងខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ និងសមាជិកក្រុមចម្រុះបង្ក្រាបបទល្មើសគ្រប់ប្រភេទ ក្នុងភូមិសាស្ដ្រខេត្តពោធិ៍សាត់ ដឹកនាំកម្លាំងខាងលើបានឱ្យដឹងថា ប្រតិបត្ដិការនេះកម្លាំងអនុវត្ដន៍បានជាផ្លែជាផ្ការួមមាន ឧបករណ៍ល្មើសនេសាទប្រភេទរួមផ្សំថ្មីទំនើប (បរ) ចំនួន ៦ខ្សែ មានប្រវែង ៩០០ម៉ែត្រ បង្គោលចំរ៉ឹងចំនួន ៣៣០ដើម ក្បាល (បរ) ចំនួន ៥គ្រឿង ចាក់លែងត្រីចម្រុះចូលក្នុងទឹកបឹងទន្លេសាបវិញចំនួន ៧០គីឡូក្រាម និងបង្គោលឈ្នក់ ២២កន្លែង ស្មើនឹង ៨៨ដើម ព្រមទាំងសាច់ឈ្នក់ ២គ្រឿង ។

លោកបន្ដទៀតថា លទ្ធផលវត្ថុតាងបង្ក្រាបបាន កាប់បំផ្លាញ ចោលនៅនឹងកន្លែង ហើយករណីបទល្មើសនេសាទខាងលើ លោកសន្យាដឹកនាំកម្លាំងធ្វើឱ្យដូចភ្លៀងរលឹម ខណៈបទល្មើសកំពុងកើតមានយ៉ាងស្កេកស្កះ នៅក្នុងភូមិសាស្ដ្រក្នុងខេត្តពោធិ៍សាត់ ។

IMG_6726IMG_1652 IMG_6908

...

ដោយ៖ ប៉ឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print