ទាស់សម្តីគ្នាពេលយប់ព្រឹកឡើងបុរសម្នាក់ទាញកាំបិទកាប់បុរសម្នាក់ទៀតច្រលំរងរបួសធ្ងន់ធ្ងរ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរដោយសារតែបុរសម្នាក់ទៀតបានកាប់ច្រលំមនុស្សខណៈជនដៃដល់ទាស់សំដីគ្នាជាមួយមិត្តភ័ក្តរងគ្រោះពេលយប់ 

image2

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៥ នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះឈ្មោះគង់ សុធារិទ្ធ ភេទប្រុស អាយុ៣ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិសុភី ឃុំសុភី ស្រុកបាទី ខេត្តតាកែវ ។ ចំណែកជនដដៃដល់ឈ្មោះហេង ពិសី ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅជិតនិងជនរងគ្រោះដែរ មានស្រុកកំណើតនៅស្រុកក្រូចឆ្មា ខេត្តកំពង់ចាម ។

តាមសំដីជនរងគ្រោះបានអោយដឹងថា នៅយប់ថ្ងៃទី២២ខែដដែល ឈ្មោះហេង ពិសី បានទាស់សម្តីគ្នា ជាមួយបុរសម្នាក់ទៀតតែមិនបានវាយគ្នាទេ។ លុះដល់ព្រឹកឡើងនៅវេលាកើតហេតុជនដៃដល់ក៏បានទាញកាបិតប័ុងតោមកកាប់រូបគាត់ខណៈកំពុងដើរតាមផ្លូវបណ្តាលអោយរងរបួសធ្ងន់ធ្ងរ ។

បន្ទាប់ពីធ្វើសកម្មភាពកាប់ជនរងគ្រោះអោយរបួសរួចជនដៃដល់ក៏គេចខ្លួនទៅផ្ទះបាត់ ចំណែកជនរងគ្រោះត្រូវបានបងប្អូនដឹកទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ។ ក្រោយមកជនរងគ្រោះក៏បានរាយការណ៍ទៅសមត្ថកិច្ចដើម្បីធ្វើការឃាត់ខ្លួនជនដៃដល់យកទៅទីស្នាក់ការនគរបាលប៉ុស្តិ៍ចោមចៅធ្វើការសាកសួ។

នៅចំពោះមុខសមត្ថកិច្ចជនដៃដល់បានសារភាពថារូបគេបានកាប់មនុស្សច្រលំដោយសារតែពេលយប់មើលមុខមិនច្បាស់ហើយនិងឃើញភិនភាគស្រដៀងគ្នា ។

បច្ចុប្បន្នជនដៃដល់សមត្ថកិច្ចកំពុងកសាងសំណំរឿងដើម្បីបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការបន្ត ៕

image3 (1) image4 (1)

...

ដោយ៖ សុខា សែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print