ខេត្ដពោធិ៍សាត់៖ ប្រភពពីមន្ដ្រីរដ្ឋ បាលព្រៃឈើបង្ហើបឱ្យដឹងថា ថៅកែ សិប្បកម្មកែច្នៃឈើគ្មានច្បាប់មួយរបស់ឈ្មោះពៅ លួន ហៅយក្ស ប្រឈមនឹងការ ពិន័យអន្ដរកាលជាប្រាក់ជិត២០លាន រៀល ក្រោយពីសមត្ថកិច្ចជំនាញរដ្ឋបាល ព្រៃឈើរកឃើញឈើអារប្រភេទលើ ប្រណីត បេង ធ្នង់ ចំនួន៦៧សន្លឹកស្មើ នឹង២,៣៦១ម៉ែត្រគូបនៅក្នុងសិប្បកម្ម របស់គាត់ ។
ឈើប្រណីតខាងលើនេះត្រូវពិន័យតាម សៀវភៅបន្ទុកស្ដីពីច្បាប់រដ្ឋបាលព្រៃ ឈើ ក្នុង១ម៉ែត្រគូបតម្លៃ២.៥២០.០០០ រៀល(ពីរលានប្រាំសែនពីរម៉ឺនរៀល) គុណនឹង៣ដង ហើយបើម្ចាស់ឈើខុស ច្បាប់ខាងលើនេះមិនចូលខ្លួនបង់ផាក ពិន័យទេនោះសមត្ថកិច្ចរដ្ឋបាលព្រៃឈើ ត្រូវកសាងសំណុំរឿងបញ្ជូនទៅសាលា ដំបូង ខេត្ដដើម្បីបន្ដតាមនីតិវិធី ។
គួររំលឹកថា កាលពីព្រឹកថ្ងៃទី២១ ខែ តុលា ឆ្នាំ២០១៥ ទីតាំងសិប្បកម្មកែច្នៃ ឈើគ្មានច្បាប់មួយនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិទួលម្កាក់ សង្កាត់ រលាប ក្រុង-ខេត្ដពោធិ៍សាត់ ត្រូវបាន កម្លាំងមន្ដ្រីជំនាញរដ្ឋបាលព្រៃឈើខណ្ឌ ផ្នែក-សង្កាត់ចុះត្រួតពិនិត្យដោយរក ឃើញឈើប្រណីតចំនួន៦៧សន្លឹកដឹក យកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើ ខេត្ដពោធិ៍សាត់និងឈើកែច្នៃពាក់កណ្ដាល សម្រេចនិងសម្រេច១០០ភាគរយតម្រូវឱ្យគាត់ធ្វើច្បាប់ ។
ប្រភពនានាបានលើកឡើងថា សិប្បកម្ម មួយនេះបានដំណើរការយូរឆ្នាំមកហើយ គេពុំដែលឃើញមានការបង្ក្រាប ឬត្រួត ពិនិត្យអ្វីសោះ ទើបតែលោក ទុង ធីរម្យ នាយរងអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងត្បូងបឹងទន្លេសាបបានទទួលបន្ទុកការងារជានាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ដពោធិ៍ សាត់ ជាបណ្ដោះអាសន្នទើបមានការ ចុះត្រួតពិនិត្យបែបនេះ ហើយនៅមាន សិប្បកម្មឈើខុសច្បាប់ជាច្រើនកន្លែង ទៀតនៅក្នុងក្រុងពោធិ៍សាត់មិនទាន់ឃើញមានផែនការចុះបង្ក្រាបនៅឡើយទេ ៕
ដោយ៖ ប៉ឹម ពិន