បុរស​ម្នាក់​ទំនេរ​ពី​ការងារ​រោងចក្រ​ឆ្លៀត​រត់​ម៉ូតូឌុប​ត្រូវ​ជនសង្ស័យ​ដាក់​ថ្នាំ​យក​ម៉ូតូ​សង់​០១៥​ទៅ​បាត់​

ចែករំលែក៖

​ភ្នំពេញ​៖​ បុរស​កម្មករ​រោងចក្រ​ម្នាក់​ ពេលទំនេរ​ពី​ការងារ​ឆ្លៀត​រត់​ម៉ូតូឌុប​ត្រូវ​បាន​ជនសង្ស័យ​មាន​គ្នា​២​នាក់​ហៅ​អោយ​ឌុ​ប​រួច​បបួល​ហូប​ស្រា​បន្លំ​ដាក់​ថ្នាំ​រួច​យក​ម៉ូតូ​ទៅ​បាត់​ ។​

image2

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​២៣​ ខែតុលា​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​ចំណុច​ហាង​យីហោ​ ចាន់​ តី​ ជិត​វត្ត​អង្គ​តា​មិ​ញ​ ភូមិ​គោក​ចំបក់​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​ជន​រង​គ្រោះ​ឈ្មោះ​ លន់​ វិ​រះ​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ មុខរបរ​ធ្វើការ​រោងចក្រ​ ស្នាក់​នៅ​សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ មានស្រុក​កំណើត​នៅ​ភូមិ​ពោធិ៍​តា​មុំ​ ឃុំ​សូ​យ​ជ្រុំ​ ស្រុក​បារាយ​ ខេត្តព្រៃវែង​ ។​

​តាម​សំដី​ជន​រង​គ្រោះ​បានអោយ​ដឹង​ថា​ ដោយសារ​តែ​ទំនេរ​ពី​ការងារ​រោងចក្រ​ រួប​គាត់​បាន​ឆ្លៀតពេល​រត់​ម៉ូតូឌុប​ នៅ​ចំណុច​លូ​ប្រាំ​ បន្ទាប់​មក​ ក៏​មាន​បុរស​២​នាក់​បានអោយ​គាត់​ឌុ​ប​ទៅ​ម្តុំ​ផ្សារ​ហេង​លី​ ខណៈ​ឌុ​បម​ក​ដល់​ចំណុច​ហាង​ចាន់​តី​ ជនសង្ស័យ​ក៏​បបួល​រួប​គាត់​ចូល​ផឹង​ស្រា​ ពេល​នោះ​រួប​គាត់​បាន​បាន​ប្រកែក​ព្រោះ​មិន​ចេះ​ផឹកស្រា​ តែ​ជនសង្ស័យ​ក៏​យក​ទឹកក្រូច​អោយ​ផឹក​ ពេល​ផឹក​អស់​មួយ​កំប៉ុង​ ស្រាប់តែ​សន្លប់​លែង​ដឹងខ្លួន​តែ​ម្តង​ ។​ ក្រោយមក​ពេល​ដឹងខ្លួន​ស្រាប់តែ​បាត់​ម៉ូតូ​ និង​ជនសង្ស័យ​ ទើប​គាត់​ហៅ​ម៉ូតូឌុប​ជិះ​មក​ផ្ទះ​វិញ​ ។​

​ជន​រង​គ្រោះ​បាន​បន្ត​ថា​ ម៉ូតូ​ដែល​ត្រូវ​គេ​ដាក់​ថ្នាំ​យក​ទៅ​នោះ​ម៉ាក​ហុងដា​សេរី​ឆ្នាំ​២០១៥​ ព​ណ៍​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1FF​ 3659​ ។​

​ក្រោយ​ពេល​កើតហេតុ​ ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ទីស្នាក់ការ​នគ​បាល​ប៉ុស្តិ៍​ចោម​ចៅ​ដើម្បី​ងាយស្រួល​ស្រ​វ​ជ្រាវ​តាម​រយះ​ស្លាក​លេខ​ម៉ូតូ​ ៕​

...

ដោយ៖ សុខា​ សែន​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print