ចាប់ខ្លួនបក្ខពួកក្រុមប្រដាប់អាវុធបាញ់សម្លាប់អ្នកនេសាទម្នាក់ក្នុងចំណោម៥នាក់​

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងចំរុះរួមមានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ យោធាភូមិភាគ ៥ និងនគរបាលខេត្តបាត់ដំបង សហកាគ្នាឃាត់ចាប់ខ្លួនបក្សពួកក្រុមប្រដាប់អាវុធម្នាក់ក្នុងចំណោម ៥នាក់ ដែលបានបាញ់អ្នកទេសាទជនជាតិវៀតណាម បណ្ដាលឲ្យរងរបួសធ្ងន់ហើយបានស្លាប់នៅគ្រាដែលបញ្ជូនទៅសង្គោះនៅឯរាជធានីភ្នំពេញ។

ប្រតិបត្តិការខាងលើធ្វើឡើងនារសៀល ថ្ងៃពុធ ៣រោច ខែមិកសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៦ខែធ្នូ ឆ្នាំ២០១៧ នៅលើផ្ទៃទឹកបឹងទ្លេសាប ស្ថិតក្នុងក្បាលតោល ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ប្រភពព័ត៌មានពីកងកម្លាំងចុះប្រតិបត្តិការខាងលើបានឲ្យដឹងនៅយប់នេះថា ជនសង្ស័យបក្សពួកក្រុមប្រដាប់អាវុធដៃដល់ត្រូវបានឃាត់ចាប់ខ្លួនឈ្មោះ យិប យិន ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅផ្ទះថែបណ្ដែតលើផ្ទៃទឹកបឹងទន្លេសាប ត្រង់ចំណុចព្រែកក្បាលតោល ស្ថិតក្នុងភូមិក្បាលតោល ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង(កន្លែងឃាត់ខ្លួន)។

ប្រភពព័ត៌មានពីកងកម្លាំងខាងលើបន្តថា ជនសង្ស័យបានរាបរបប្រាប់សមត្តកិច្ចអំពីរឿងរាវថា នៅព្រឹកថ្ងៃកើតហេតុខ្លួនបានធ្វើណើរដោយកាណូត ១គ្រឿងមានគ្នាចំនួន ៥នាក់ ក្នុងនោះមានយោធាចំនួន ២នាក់មិនស្គាល់ឈ្មោះ មានអាវុធធុនអាកាចំនួន ០២ដើម បានបើកកាណូតចេញពីភូមិមួយសំដៅទៅកណ្ដាលទន្លេ គ្រានោះឃើញអ្នកនេសាទកំពុងនេសាទដោយប្រើឧបករណ៍អូសអួន ក៍បានហៅអ្នកនេសាទទាំងនោះឲ្យឈប់តែអ្នកនេសាទមិនឈប់ទេបើកកាណូតរត់ ខណៈនោះក្រុមបក្សពួករបស់ខ្លួនបើកកាណូតដេញតាមពីក្រោយតែត្រូវអស់សាំង នៅពេលឈប់ចាក់សាំងរួចរាល់ហើយនោះបានបើកកាណូតចូលមកភូមិដដែលនោះវិញ ស្រាប់តែជួបអ្នកនេសាទរូបនោះហើយបានស្ទុះឡើងកាណូតបំរុងបើករត់គេច និងមានកាយវិការមិនល្អ ស្រាប់តែឮសំឡេងផ្ទុះអាវុធចេញពីកាណូតផ្នែកខាងក្រោយដែលខ្លួនជិះមុខគេ ដែលមានចម្ងាយប្រមាណប្រហែល ៥ម៉ែត្ររវាងកាណូតអ្នកនេសាទ និងកាណូតបក្សពួកខ្លួន រួចក៍បាននាំគ្នាបើកកាណូតចេញរហូតដល់ម្តុំឃុំផាត់សណ្ដាយ ក៍ត្រូវបានសមត្តកិច្ចកម្លាំងប្រដាប់ដោយអាវុធដេញប្រកិតៗពីក្រោយ ខណៈនោះខ្លួនបានហក់ចូលទឹកមុនគេចំណែកអ្នកផ្សេងៗលោតតាមក្រោយ បែកគ្នាអស់មិនដឹងថាអ្នកណាទៅណាឬអាចលង់ស្លាប់យ៉ាងណានោះឡើយ ហើយខ្លួនដែលរស់រៀនមានជីវិតរហូតសមត្តកិច្ចចាប់បានដដែលនេះ បានបន្លឹមជាមួយកំប្លោក និងព្រៃរហូតយប់ជ្រៅសមត្តកិច្ចទៅអស់ ក៍ហែលទៅរកអ្នកនេសាទដែលកំពុង(រាយមង)សំពះអង្វរសុំដោយសាទៅជាមួយដល់ទឹកដីខេត្តកំពង់ឆ្នាំង ក៍ទូរស័ព្ទប្រាប់ប្រពន្ធឲ្យផ្ញើរលុយជិះរថយន្តទៅចុះនៅខេត្តសៀមរាប ទើបបន្តដំណើរដោយកាណូតមកផ្ទះត្រូវចាប់ខ្លួនតែម្តង។

ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា ជនសង្ស័យបក្សពួកក្រុមប្រដាប់អាវុធដៃដល់បាញ់អ្នកនេសាទត្រូវបានឃាត់ចាប់ខ្លួន បានប្រគល់ និងនាំខ្លួនមកដល់ទីបញ្ជាការដ្ខានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ហើយដើម្បីបន្តនីតិវិធី ចំណែកបក្សពួកដែលកំពុងរត់គេចខ្លួនបានស្គាល់អត្តសញ្ញាណអស់ហើយ យោធាចំនួន ២នាក់នោះម្នាក់ៗមានឈ្មោះពីទៅបីឯណុះ។

គួររំលឹកថា៖ ហេតុការណ៍បាញ់បោះសេរីពីសំណាក់ក្រុមជនប្រដាប់ដោយអាវុធខាងលើ បានកើតឡើងកាលពីវេលាម៉ោង១០ និង១៥នាទីព្រឹក ថ្ងៃ០១រោច ខែមិកសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃច័ន្ទ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចលើផ្ទៃទឹកបឹងទន្លេសាប ស្ថិតក្នុងភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

យោងតាមរបាយការណ៍នគរបាលប៉ុស្តិ៍រដ្ឋបាលរាំងទិលនិយាយថា ជនរងគ្រោះដោយគ្រាប់កាំភ្លើង(អាកា)ឈ្មោះ ហូ យាំុងទឹង ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិវៀមណាម ស្នាក់នៅភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ មានប្រពន្ធ និងកូនប្រុសស្រីចំនួន ៣នាក់ក្នុងបន្ទុកគ្រួសារ។

ក្នុងរបាយការណ៍ខាងលើបន្តថា មុនកើតហេតុគេឃើញកាណូតសំបកស្មាច់បំពាក់ដោយម៉ាសុីនម៉ាក ហាយឡែនឌ័រ ១គ្រឿង មានមនុស្សចំនួន ៥នាក់មានមន្រ្តីអិនជីអូផងមានកម្លាំងប្រដាប់អាវុធ(យោធា)ផង បានបើកចេញពីភូមិកោះក្អែក(កន្លែងកើតហេតុ)សំដៅទៅវាល(កណ្ដាលទន្លេ) ហើយបានឃើញបើកដេញកាណូតជនរងគ្រោះ(ហូ យាំុងទឹង)មានផ្ទុះអាវុធផង រហូតដល់ផ្ទះផែបណ្ដែតលើផ្ទៃទឹកបឹងទន្លេសាបរបស់ជនរងគ្រោះ បានផ្ទុះអាវុធចំនួន ២គ្រាប់ទៀតបណ្ដាលចំស្មាខាងស្ដាំផ្នែកខាងក្រោយ ១គ្រាប់(បៀម)របួសធ្ងន់ រួចក៍នាំគ្នាបើកកាណូតចេញទៅទិសឥសាន្តសំដៅទៅឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំបាត់ទៅ ចំណែកជនរងគ្រោះ(ហូ យាំុងទឹង)ក្រុមគ្រួសារសាច់ញាតិបានបញ្ជូនទៅសង្រ្គោះ នៅឯមន្ទីរពេទ្យបង្អែកស្រុកក្រគរ រួចបន្តទៅខេត្តពោធិ៍សាត់ទៀត តែដោយធ្ងន់ធ្ងរពេកក៍បញ្ជូនបន្តទៅឯរាជធានីភ្នំពេញ ជាអកុសលក៍បានដាច់ខ្យល់ស្លាប់នៅម្តុំព្រំប្រទល់ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺយ៉ាងអាណោចអាធ័មបាត់ទៅ។

ប្រភពពីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកក្រគរក៍បានឲ្យដឹងដែរថា ករណីខាងលើប្រធានគណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់ បានបញ្ជាកម្លាំងអធិការដ្ឋាននគរបាលស្រុកក្រគរ សហការជាមួយកងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធចុះស្រាវជ្រាវ និងឃាត់ខ្លួនក្រុមជនប្រដាប់ដោយអាវុធទាំងនោះ ហើយបានសហការជាមួយកម្លាំងប្រដាប់អាវុធខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ ចុះស្រាវជ្រាវដោយតាមប្រផាប់ចាប់ប្រភីងជាមួយកាណូតក្រុមជនបាញ់បោះ នៅម្ដុំឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំរហូតទល់កប់ព្រលប់ លទ្ធផល៖ ក្រុមជនសង្ស័យបាននាំគ្នាហក់ចូលទឹកបឹ

ងទន្លេសាបចូលព្រៃបាត់អស់ បន្សល់នូវវត្ថតាងកាណូត,ឯកសារពាក់ព័ន្ធ,ឯកសដ្ឋានយោធាមួយចំនួន ទើបកម្លាំងសម្រេចដកថយ និងនាំយកនូវកាណូតជនសង្ស័យទៅរក្សាទុក ដើម្បីបន្តនីតិវិធីនៅស្នាក់ការសន្តិសុខជើងទឹកB 06 នៃស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ រហូតម៉ោងនេះករណីបាញ់បោះបណ្ដាលឲ្យមានមនុស្សស្លាប់ គ្មានមូលហេតុច្បាស់លាស់នៅឡើយ ប៉ុន្តែសមត្តកិច្ចខ្លះសន្តិដ្ឋានប៉ុប៉ងមនុស្សឃាត(គំនំ) តែប្រភពផ្សេងនិយាយថាអាចជាករណីដេញបង្រ្កាបបទល្មើសនេសាទច្រើនជាង៕ ប៉ឹម​ ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print