កីឡាករ​ ផល​ សោ​ភ័​ណ្ឌ​ ប៉ះ​ Yorth​ Sek​ រីឯ​សេក​ គឹ​ម​ផៃ​ ប៉ះ​ Yorth​ Sing

ចែករំលែក៖

​ភ្នំពេញ​៖​ នៅ​ល្ងាច​ថ្ងៃអាទិត្យ​ ទី​២៥​ ខែតុលា​ ឆ្នាំ​២០១៥​ កីឡាករ​ ផល​ សោ​ ភ័​ណ្ឌ​ មក​ពី​ក្លិប​តា​ឡី​ដំរី​មាន​ឫទ្ធិ​ត្រូវ​ប៉ះ​ ជាមួយ​កីឡាករ​ Yorth​ Sek​ ខណៈ​ដែល​ កីឡាករ​ សេក​ គឹ​ម​ផៃ​ មក​ពី​ក្លិប​អង្គរ​ មាន​ជ័យ​ខេត្ដសៀមរាប​ត្រូវ​ប្រកួត​ជា​ មួយ​កីឡាករ​ Yorth​ Sing​ នៅ​សង្វៀន​ ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ ។​

MrMSP-0938

​ជំនួប​ប្រកួត​រវាង​កីឡាករ​ ផល​ សោ​ ភ័​ណ្ឌ​ នឹង​ Yorth​ Sek​ អាច​និយាយ​បាន​ ថា​ ជា​គូប្រកួត​ដ៏​ជក់ចិត្ដ​មួយ​សម្រាប់​ អ្នក​និយម​ទស្សនា​កីឡាប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ​ ។​ ទាំងនេះ​ដោយសារ​តែ​អ្នក​ ផ្គូផ្គង​បាន​ចាត់​ទុក​ថា​ កីឡាករ​ថៃ​ Yorth​ Sek​ មាន​ថ្វីដៃ​ល្អ​ ហើយ​បទ​ពិសោធន៍​ នៅ​លើ​សង្វៀន​ក៏​ច្រើន​ជាង​កីឡាករ​ ផល​ សោ​ភ័​ណ្ឌ​ដែរ​ ។​ Yorth​ Sek​ ធ្លាប់​ឡើង​ សង្វៀន​បាន​ចំនួន​១០១​ដង​ ឈ្នះ​៨១​ដង​ ចាញ់​១៧​ដង​ ស្មើ​៣​ដង​ ។​ រីឯ​ផល​ សោ​ភ័​ណ្ឌ​ ធ្លាប់​ប្រកួត​បាន​ចំនួន​៩២​ដង​ ឈ្នះ​៨១​ដង​ ចាញ់​១១​ដង​ មិន​ដែល​ស្មើ​ ប្រកួត​ចុង​ ក្រោយ​វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​ Khom​ Pichit​ Keaj​ Chunkeaw​ ដោយ​ ពិន្ទុ​ ។​

​ចំណែកឯ​កីឡាករ​សេក​ គឹ​ម​ផៃ​ និង​ កីឡាករ​ Yorth​ Sing​ ពួក​គេ​ប្រកួត​ក្នុង​ ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​ ។​ កីឡាករ​ ទាំង​២​នាក់​នេះ​មានបទពិសោធន៍​ប្រកួត​ ប្រហាក់ប្រហែល​គ្នា​ ដូច្នេះ​ការ​ប្រកួត​ នេះ​ទំនងជា​សេក​ គឹ​ម​ផៃ​ មិនសូវ​ចាញ់​ ប្រៀប​ Yorth​ Sing​ ប៉ុន្មាន​ឡើយ​ ។​ Yorth​ Sing​ ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​ ៣​លើក​រួច​មក​ហើយ​ ក្នុង​នោះ​គេ​វាយ​ ស្មើ​ពិន្ទុ​ជាមួយ​កីឡាករ​ ឌុ​ម​ កែវ​ដា​ មក​ ពី​ក្លិប​មកុដ​រាជសីហ៍​ ប៉ុន្ដែ​បាន​វាយ​ឈ្នះ​ កីឡាករ​ ង៉ែត​ រ​ដ្ឋា​ និង​ឈ្នះ​កីឡាករ​ សេក​ គឹ​ម​រួន​ សិស្ស​ប្អូន​របស់​កីឡាករ​ សេក​ គឹ​ម​ផៃ​ ដោយ​ពិន្ទុ​ ។​

​ជំនួប​ប្រកួត​រវាង​សេក​ គឹ​ម​ផៃ​ នឹង​ Yorth​ Sing​ ចាត់​ទុក​ថា​ គឹ​ម​ផៃ​ សងសឹក​ ជំនួស​សិស្ស​ប្អូន​ដែល​ចាញ់​ក្រោម​កណ្ដាប់​ ដៃ​Yorth​ Sing​ នា​ពេល​កន្លង​ទៅ​ ។​ ទោះ​ បី​យ៉ាងនេះ​ក្ដី​គ្មាន​អ្នកវិភាគ​កីឡា​ក្នុង​ ស្រុក​ណា​ម្នាក់​ប្រាកដ​ក្នុង​ចិត្ដ​ថា​ សេក​ គឹ​ម​ផៃ​ អាច​សងសឹក​លើ​កីឡាករ​ថៃ​ Yorth​ Sing​ បាន​នោះ​ទេ​ ៕​

MrMSP-0937

...

ដោយ៖ សារី​ម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print