ភ្នំពេញ៖ ជនជាតិសាំងហ្គាពួរ ជានាយកប្រតិបត្តិក្រុមហ៊ុនPUBLICITY Co.Ltd ម្នាក់បានស្លាប់ដោយសារតែមានជំងឺលើសឈាម ពេលធ្វើទុកខ្លាំងប្រពន្ធបញ្ជូនមកសង្គ្រោះនៅមន្ទីរែទ្យកាល់ម៉ែតមិនទាន់ក៏ដាច់ខ្យល់ស្លាប់តាមផ្លូវកាលិវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៥ នៅផ្ទះជួលលេខ៥៤ ផ្លូវ៦៣ ភូមិ៧ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនបរទេសដែលស្លាប់នោះឈ្មោះ កាល់ វីន ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិសាំងហ្គាពួរ មុខរបរនាយកប្រតិបត្តិក្រុមហ៊ុនPUBLICITY Co.Ltd ស្នាក់នៅផ្ទះជួលលេខ៥៤ ផ្លូវ៦៣ ភូមិ៧ សង្កាត់បឹងរាំង ខណ្ឌដូនពេញ មានប្រពន្ធឈ្មោះធី ។
ប្រពន្ធរបស់ជនរងគ្រោះបានបំភ្លឺប្រាប់សមត្ថកិច្ចឲ្យថា ជនរងគ្រោះមានជំងឺប្រចាំកាយ លើសឈាម និងជំងឺបេះដូងហើយ នៅមុនពេលកើតហេតុ ប្តីគាត់បានធើ្វទុកខ្លាំងដោយប្រាប់គាត់ជាប្រពន្ធថា ជួយប្រាប់អោយម្ចាស់ផ្ទះជួលជួយជូនគាត់ទៅមន្ទីរពេទ្យកាល់ម៉ែត ហើយភ្លាមៗនោះគាត់ក៏ប្រញា់ប់បញ្ជូនមកពេទ្យ ពេលទៅដល់ពេទ្យក្រុមគ្រូពេទ្យបញ្ជាក់ប្រាប់ថា អ្នកជំងឺស្លាប់បាត់ហើយ។
បើតាមសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យបានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយគាំងបេះដូង ។
បច្ចុប្បន្នសពតម្កល់ទុកនៅមន្ទីរពេទ្យកាល់ម៉ែតដើម្បីរង់ចាំសម្រេចធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ ព្រែកជ័យ