ភ្នំពេញ៖ ព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៥ សាលាប៊ែលធីអន្ដរជាតិ បានប្រារឰពិធីបើកបវេសនកាលឆ្នាំ សិក្សា២០១៥-២០១៦ និងពិធីប្រគល់ វិញ្ញាបនបត្រភាសាអង់គ្លេសទូទៅ និង អន្ដរជាតិជូនសិស្សចំនួន៨៤៣នាក់ក្នុង នោះLevel 6ចំនួន៤៩៩នាក់ Level 12 ចំនួន៣៤០នាក់ និងវិញ្ញាបនបត្រអន្ដរ ជាតិអាយអ៊ែល(IELTS)ចំនួន៤នាក់នៅសាកលវិទ្យាល័យប៊ែលធីអន្ដរជាតិ (សាខាទួលស្លែង) ក្រោមអធិបតីភាព លោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា។
លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធីគ្រុប ទទួលបន្ទុកសាលាប៊ែលធី អន្ដរជាតិ បានឱ្យដឹងថា នៅក្នុងឆ្នាំសិក្សា ថ្មី២០១៥-២០១៦នេះមានសិស្ស-និស្សិត កំពុងសិក្សាចំនួន៣០.៥៧២នាក់ ហើយ ឆ្នាំសិក្សា២០១៤-២០១៥កន្លងមកនេះ មានសិស្សចូលរួមប្រឡងសញ្ញាបត្រម ធ្យមសិក្សាទុតិយភូមិចំនួន១.១០២នាក់ បានប្រឡងជាប់ចំនួន៨៦៤នាក់ ស្មើនឹង ៧៨.៤០5 ក្នុងនោះជាប់និទ្ទេសA ចំនួន ៦នាក់ និទ្ទេសB ចំនួន៣២នាក់ និទ្ទេស C ចំនួន៩៤នាក់ និទ្ទេសD ចំនួន១៣៨ នាក់ និងនិទ្ទេសE ចំនួន៥៩៤នាក់ ដោយ ឡែកថ្នាក់ទី៩មានសិស្សពូកែជាប់ទូទាំងរាជធានីភ្នំពេញ ចំនួន៧នាក់ និងជាប់ សិស្សពូកែទូទាំងប្រទេសផ្នែកអក្សរសិល្ប៍ ខ្មែរ ចំនួន២នាក់ផងដែរ ។ កន្លងមកសិស្ស បានប្រឡងបញ្ចប់ថ្នាក់ទី១២ ទាំង១០ ជំនាន់ (២០០៤-២០០៥ ដល់ ២០១៤-២០១៥) មានចំនួន៦.០០៦នាក់ ជាប់ ៥.៤២២នាក់ ស្មើនឹង៩០.៣០៥ និង សិស្សភាសាអង់គ្លេសLevel 12 បាន ប្រឡងបញ្ចប់ទាំង៣៦ជំនាន់ចំនួន៣.៨៥០ នាក់ ហើយសញ្ញាបត្ររបស់សិស្សទាំង អស់នេះសាលាបានបញ្ចូលទៅក្នុងវេបសាយសាលាប៊ែលធីអន្ដរជាតិដែលមានអាសយដ្ឋាន www.beltei.edu.kh ត្រង់ ចំណុចG ។
បន្ទាប់មកលោក លី ឆេង អគ្គនាយក ប៊ែលធីគ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យប៊ែលធីអន្ដរជាតិបាន ថ្លែងអំណរគុណចំពោះលោកប្រធានគណៈ អធិបតីដែលបានឆ្លៀតឱកាសដ៏មមាញឹក មកផ្ដល់កិត្ដិយសដល់សិស្សជ័យលាភីទាំង អស់ដែលត្រូវទទួលវិញ្ញាបនបត្រនៅពេល នេះ ។ លោកក៏លើកឡើងពីការរីកចំរើន របស់ប៊ែលធី និងការខិតខំប្រឹងប្រែង របស់បុគ្គលិកទាំងអស់ ដែលមកដល់ បច្ចុប្បន្ននេះ មានបុគ្គលិកសរុបជិត ១.៧០០នាក់ និងបានផ្ដាំផ្ញើដល់ក្មួយៗ ទាំងអស់ត្រូវខិតខំរៀនសូត្រ ដើម្បីបង្កើន ចំណេះដឹងរបស់ខ្លួន ដោយផ្ដោតទៅលើ ជំនាញទាំង៤ គឺការនិយាយ ការស្ដាប់ ការអាន និងការសរសេរ ហើយនៅពេល បញ្ចប់Level 12 សិស្សត្រូវទទួលបានពិន្ទុ ជាអន្ដរជាតិតេស្ដថូហ្វែល (TOEFL) ឬ អាយអ៊ែល (IELTS) ឱ្យបានពិន្ទុយ៉ាងតិច ៥.៥ឡើងទៅដើម្បីងាយស្រួលដាក់ពាក្យសុំអាហារូបករណ៍ទៅសិក្សានៅក្រៅ ប្រទេស ។
ជាក់ស្ដែងឆ្នាំនេះសាលាបាន ផ្ដល់អាហារូបករណ៍ចំនួន១៧នាក់ដោយ រួមទាំងសិស្សនិទ្ទេស A ចំនួន៦នាក់ផងដែរ ឱ្យទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅចក្រ ភពអង់គ្លេសចំនួន១នាក់ ប្រទេសសិង្ហបុរី ចំនួន១៥នាក់ និងសាធារណរដ្ឋប្រជាមា និតចិនផ្នែកពេទ្យ ចំនួន១នាក់ ហើយសរុប សិស្សអាហារូបករណ៍ ដែលបានទៅសិក្សា ក្រៅប្រទេសគិតត្រឹមខែតុលា មានចំនួន ៤១នាក់។
លោក ស៊ាន បូរ៉ាត បានថ្លែងសំណេះ សំណាល និងផ្ញើក្ដីនឹករលឹក និងសាក សួរសុខទុក្ខពីសំណាក់លោករដ្ឋមន្ដ្រី ក្រសួងអប់រំយុវជន និងកីឡាជូនដល់ ថ្នាក់ដឹកនាំលោកគ្រូ-អ្នកគ្រូបុគ្គលិក និង សិស្សានុសិស្សទាំងអស់របស់សាលានា ពេលនោះផងដែរ ៕
ដោយ៖ ស រស្មី