ភ្នំពេញ ៖ ដោយមិនអាចមើលរំលងនូវ ផលលំបាកក្នុងការធ្វើដំណើររបស់ពលរដ្ឋក្នុងភូមិ ក៏ដូចជាពលរដ្ឋអ្នកចម្ងាយធ្វើ ដំណើរឆ្លងកាត់ម្តងៗ ត្រង់មុខសាលា សង្កាត់ព្រៃស និងនៅមុខវត្តធម្មត្រ័យផ្លូវ ជង្ហុកជ្រៅៗនោះ លោក ខាត់ សុខៃ ចៅ សង្កាត់រងទី២ មកពីគណបក្សប្រជាជន កម្ពុជារួមទាំងមន្ត្រីក្រុមប្រឹក្សារបស់ខ្លួនបាន ធ្វើការឈូសឆាយកិនបង្ហាប់ពង្រាប បង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋក្នុង ការធ្វើដំណើរ។
នៅព្រឹកថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃ ទី១៣ ខែធ្នូ ឆ្នាំ២០១៧ លោក ខាត់ សុខៃ ចៅសង្កាត់រងទី២សង្កាត់ព្រៃសបានបញ្ជាក់ឲ្យដឹងថា ផ្លូវនេះរងនូវការខូចខាតយ៉ាងខ្លាំងដោយគ្មានការទទួលខុសត្រូវឡើយពីសំណាក់ អតីតលោកចៅសង្កាត់របស់គណបក្សសង្គ្រោះជាតិ ដោយគេមិនបានខ្វល់សោះចំពោះផលលំបាករបស់ពលរដ្ឋយើងធ្វើដំណើឆ្លងកាត់។ ប្រជាពលរដ្ឋ យើងពិបាកធ្វើដំណើរទៅវត្តអារាមរាល់ថ្ងៃសីលរថយន្តធុនធំបើកឆ្លងកាត់បណ្តាល ឲ្យរងការខូចខាតយ៉ាងដំណំ។
លោកខាត់ សុខៃបន្តថាឲ្យដឹងទៀតថា ដោយមិនអាចឈរមើលពីការលំបាក របស់បងប្អូនពលរដ្ឋយើងធ្វើដំណើរឆ្លង កាត់ផ្លូវនេះមិនថា ពលរដ្ឋក្នុងភូមិឬមកពី ណានោះទេ ទើបនៅព្រឹកនេះក្នុងនាមលោកជាអាជ្ញាធរ សង្កាត់បានដឹកនាំយកគ្រឿង ចក្រធ្វើការឈូសឆាយកិនបង្ហាប់ដើម្បីបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋយើងធ្វើដំណើរ ។
លោក ខាត់ សុខៃ បន្តថា តាមពិតទៅផ្លូវ នេះជាគម្រោង ស្ថាបនារបស់សាលារាជ ធានីភ្នំពេញ ដែលមានប្រវែងជាង១.៣២០ ម៉ែត្រ ទទឹង១១ម៉ែត្រ ជាបេតុងឆ្អឹងដែក នឹង ស្ថាបនានៅក្នុងខែកុម្ភៈ ឆ្នាំ២០១៨ខាងមុខ នេះ និង១ខ្សែទៀតស្ថិតក្នុងភូមិព្រៃសកើតកាត់មុខមន្ទីរពេទ្យប្រវែង៨០០ម៉ែត្រ ទទឹង១១ ម៉ែត្រ បេតុងឆ្អឹងដែកដូចគ្នា។ លោកថា នេះជាកាដូឆ្នាំថ្មីជូនដល់ពលរដ្ឋយើងនូវផ្លូវ២ខ្សែនេះ។
លោក ខាត់ សុខៃ បានបញ្ជាក់ថា នៅ ក្នុងរយៈពេល៤ខែ១៩ថ្ងៃ ចៅសង្កាត់មកពី បក្សសង្គ្រោះជាតិគេមិនបានគិតគូរបញ្ហា ផ្លូវនេះទេ។ ឥឡូវនេះលោកបានទទួល តំណែងជាចៅសង្កាត់ព្រៃសវិញ អ៊ីចឹងផ្លូវទាំងអស់ដែលរងនូវការខូចខាតត្រូវបានស្ថាបនាឡើងវិញទាំងអស់នៅក្នុងភូមិ ដូចជាផ្លូវនេះជាដើមជង្ហុកជ្រៅណាស់ ។ លោកថា លោកបានទិញដីមកចាក់បំពេញ២៥រថយន្តដើម្បីឲ្យពលរដ្ឋយើងធ្វើដំណើរឲ្យបានស្រួលសិន ទម្រាំដល់ខែកុម្ភៈ ឆ្នា២០១៨ សាលារាជធានីភ្នំពេញនឹងចាប់ផ្តើមគម្រោងស្ថាបនា ថ្មីឡើងវិញ៕ តាឡឹម