ភ្នំពេញ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅហ្នឹងកន្លែងខណះកំពុងរាយខ្សែរភ្លើងដើម្បីឆក់ត្រីយកមកធ្វើម្ហូប។
ហេតុការណ៍នេះបង្ករការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២នឹង៣០នាទីរសៀលត្រូវនិងថ្ងៃពុធ១១រោចខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០១៧ ស្ថិតនៅក្នុងដីឡូតិ៍មួយកន្លែងរោងកម្មកស្នាក់នៅ ក្នុងភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានី ភ្នំពេញ។
ជនរងគ្រោះខាងលើមានឈ្មោះ ប្រុញ ធារិន អាយុ២៥ឆ្នាំជាកម្មកសំណង់បច្ចុប្បន្នស្នាក់នៅរោងកម្មកនិង មានស្រុកកំណើតភូមិ ឃុំ ថាដែងថ្មីស្រុក បរសេដ្ឋ ខេត្តកំពុងស្ពឺ។
តាមប្រភពពត័មាននៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថានៅមុនពេលកើតជនរងគ្រោះបានយកខ្សែរភ្លើងមួយខ្សែរយកទៅរាយនិងដោតភ្លើងដើម្បីឆក់ត្រីនៅខាងក្រោយរោងស្នាក់នៅ
ខណះកំពង់រាយខ្សែភ្លើងឆក់នោះក៏ឆ្លងចរន្តអគ្គីសនីបណ្តាលឲ្យឆក់ខ្លួនឯងសន្លប់ស្តូកស្តឹងនៅនឹងកន្លែងតែម្តងក្រោយពេលឆក់ភ្លាមរួចក៍មានកម្មកដូចគ្នាជួយលើកនិងសែងយកមកលើគោកនឹងកប់ដីផងដែរតែអកុសល្យជនរងគ្រោះបានស្លាប់បាត់ទៅហើយ។
ក្រោយពេលកើតហេតុបងប្អូនសាច់ញាត្តិក៏បានរាយការណ៍ទៅសម្ថិតកិច្ចមូលដ្ឋានហើយសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅនគរបាលផ្នែកកោសល្យវិច័យ្យចុះមកពិនិត្យ។ ក្រោយពីពិនិត្យលើសពជនរងគ្រោះរួចសមត្ថកិច្ចជំនាញបានប្រាប់ថាសពពិតជាស្លាប់ដោយសារឆ្លងចរន្ធអគ្គសនីឆក់ស្លាប់ដោយខ្លួនឯងពិតប្រាកដមែន។ហើយក៍ប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី៕ ដោយ៖ តុង សីហា