ស្រវឹងស្រាដើរបាត់ពីផ្ទះ​ ៣ថ្ងៃក្រោយឃើញស្លាប់ក្នុងទឹកស្ទឹងព្រែកគ្រួស

ចែករំលែក៖

ខេត្ត​កណ្ដាល​ ៖​ សាកសពបុរសម្នាក់ត្រូវបានគេប្រទះឃើញនៅមាត់ស្ទឹងមួយកន្លែងក្នុងសភាពហើមរលួយ ក្រោយពីបុរសរូបនេះបានផឹកស្រាស្រវឹងដើរបាត់ពីផ្ទះអស់រយៈពេល៣ថ្ងៃ ។ ករណីនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៩និង៤៥នាទី ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ ក្នុងទឹកស្ទឹងព្រែកគ្រួស ស្ថិតក្នុងភូមិអន្លង់តាសេកលើ ឃុំព្រែកអំបិល ស្រុកស្អាង ។

មន្រ្ដីនគរបាលផ្នែកកោសល្យវិច្ច័យនិងបច្ចេកទេសវិទ្យាសាស្រ្ដបានឲ្យដឹងថា សាកសពជនរងគ្រោះមានឈ្មោះ រុន រៀម ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិអន្លង់តាសេកលើ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្ដកណ្ដាល ។

ប្រភពដដែលបន្ដថា តាមការបំភ្លឺរបស់ក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះគឺជាមនុស្សផឹកស្រាជាប្រចាំ ។ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ ជនរងគ្រោះបានទិញស្រាយកមកផឹក លុះផឹកស្រវឹងជនរងគ្រោះបានវង្វេងដើរបាត់ពីផ្ទះដោយពុំដឹងថាទៅណានោះទេ ។

ចំណែកឯក្រុមគ្រួសារខំដើររកគ្រប់ទីកន្លែងតែក៏រកពុំឃើញដែរ រហូតមកដល់ថ្ងៃទី១៣ ខែឆ្នាំកើតហេតុដដែល ក៏បានប្រទះឃើញសាកសពជនរងគ្រោះអណ្ដែតក្នុងមាត់ស្ទឹង ភ្លាមនោះក៏បង្កឲ្យមានការភ្ញាក់ផ្អើល រួចរាយការណ៍សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល និងកម្លាំងជំនាញកោសល្យវិច្ច័យនិងវិទ្យាសាស្រ្ដស្រុក មេភូមិ ក្រុមប្រឹក្សាឃុំ បានធ្វើការពិនិត្យសពពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ ។

ក្រោយពីពិនិត្យរួចសពត្រូវបានសមត្ថកិច្ចជំនាញប្រគល់ឲ្យទៅក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ៕​ស្អាងជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print