អាជ្ញាធរខេត្តស្វាយរៀងរៀបចំពិធីដុត បំផ្លាញគ្រឿងញៀនទម្ងន់២៥គីឡូក្រាម

ចែករំលែក៖

ខេត្តស្វាយរៀង ៖ គ្រឿងញៀនជាង ២៥គីឡូក្រាម ប្រមូលមកពីខេត្តចំនួន៤ ត្រូវបានធ្វើពិធីដុតបំផ្លាញនៅខេត្តស្វាយរៀង ពិធីផុតបំផ្លាញគ្រឿងញៀន តាម អំណាចសាលក្រម សាលដីកា និង សេចក្តី សម្រេចរបស់សាលាដំបូង នៃខេត្តទាំង៤ ខេត្តស្វាយរៀង , ព្រៃវែង , កំពង់ចាម . និង ខេត្តត្បូងឃ្មុំ ត្រូវបានប្រារព្វធ្វើឡើងនៅ រសៀលថ្ងៃអង្គារ ៩រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព ស២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅផ្លូវជាតិលេខ១ ក្នុងភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

ពិធីនេះប្រព្រឹត្តឡើងក្រោមអធិបតីភាព លោកអង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិ ធម៌ អញ្ជើញចូលរួមពិធីនោះដែរ មាន លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គ មេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃ ប្រទេស លោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងជាអគ្គ លេខាធិការរង នៃអាជ្ញាធរប្រយុទ្ធ ប្រឆាំងគ្រឿងញៀនប្រតិភូក្រសួងយុត្តិធម៌ លោក ហ៊ូ វឌ្ឍនៈ អភិបាលរង នៃគណៈអភិបាល ខេត្តស្វាយរៀង លោកស្នងការ ស្នងការរង លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ស្វាយរៀង ព្រៃវែង កំពង់ចាម និងខេត្ត ត្បូងឃ្មុំ លោកប្រធានសាលាដំបូង លោកព្រះរាជអាជ្ញានៃសាលាដំបូងខេត្តទាំង៤ លោកគ្រូ អ្នកគ្រូ យាយជី តាជី និស្សិត សិស្សានុសិស្ស រួមនឹងប្រជាពលរដ្ឋសរុប ប្រមាណ២.៣០០នាក់ ។

ថ្នាំញៀនដែលដុតបំផ្លាញនាពេលនេះមានទម្ងន់២៥៣០៣.៩៩ក្រាម ក្នុងនោះ ១.ខេត្តស្វាយរៀង៖ថ្នាំញៀនប្រភេទមេតំហ្វេ តាមីន ( ICE ) មានទម្ងន់ ១០០៧,៦៩ ក្រាម ថ្នាំញៀនប្រភេទ ( អិុចស្តាស៊ី ) មាន ទម្ងន់ ១៧១៨៣,៩៩ ក្រាម ២. ខេត្តព្រៃវែង ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ( ICE ) មានទម្ងន់១២៧,២០ក្រាម ថ្នាំញៀន ប្រភេទ ( កេតាមីន ) ម្សៅក្រាមពណ៌ត្រួយ ចេកខ្ចី មានទម្ងន់ ៥០៥១,៧៧ក្រាម ថ្នាំ ញៀនប្រភេទ ( អិុចស្តាស៊ី ) ពណ៌ត្រួយចេកខ្ចី មានទម្ងន់ ៣១៤,៧១ ក្រាម ៣ ខេត្តកំពង់ ចាម: ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ICE) មានទម្ងន់ ៥៨៥,១៤ ក្រាម ៤.ខេត្ត ត្បូងឃ្មុំ : ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ( ICE ) មានទម្ងន់ ១០២៦,៨២ក្រាម- ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ( WY ) មានទម្ងន់ ៦,៦៧ក្រាម ៕ ហេង សូរិយា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print